គន្លឹះយោបល់របស់សេដ្ឋី Jack Ma លើវិស័យអប់រំ

លោក Jack Ma ដែលជាស្ថាបនិក Alibaba ប្រហែលជាបុរសមានជាងគេបំផុតនៅក្នុងប្រទេសចិនប៉ុន្តែគាត់បានចាកចេញពីចក្រភពពាណិជ្ជកម្មអេឡិចត្រូនិករបស់គាត់កាលពីឆ្នាំមុនដោយត្រលប់ទៅប្រកបការងាជាគ្រូបង្រៀន។ 

ផ្នត់គំនិតរបស់គាត់ទោះយ៉ាងណាមិនមែនផ្តោតលើកម្មវិធីសិក្សា ឬគុណភាពនោះទេ
តែផ្តោតលើសមត្ថភាពរបស់សិស្ស។ គាត់បាននិយាយថា“ ប្រសិនបើអ្នកចង់ទទួលបានភាពជោគជ័យអ្នកគួរតែមាន EQ ខ្ពស់ដែលជាវិធីមួយដើម្បីទទួលបាន ។ ប្រសិនបើអ្នកមិនចង់បាត់បង់យ៉ាងឆាប់រហ័សអ្នកគួរតែមាន IQ ល្អប៉ុន្តែប្រសិនបើអ្នកចង់ទទួលបានការគោរពអ្នកគួរតែមាន LQដែលជាចំណែកនៃសេចក្តីស្រឡាញ់។ ខួរក្បាលអាចនឹងត្រូវជំនួសដោយមុខងារម៉ាស៊ីន ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសបេះដូងអ្នកបានទេ។

 

វិធីសាស្រ្តរ៉ាឌីកាល់

សារសំខាន់របស់លោកគឺ៖ យើងបានចំណាយការខិតខំជាច្រើនទៅលើរបៀបរបបនៃការចិញ្ចឹមមនុស្ស ដែលនោះគឺជាការអប់រំមួយដែលពួកគេទទួលបានប៉ុន្តែមិនគ្រប់គ្រាន់ចំពោះពួកគេនោះទេ។

គាត់និយាយថានៅពេលអនាគតអ្វីៗទាំងអស់ត្រូវតែរៀបចំអោយបានច្បាស់ជាមុនដែលមានដូចជា កត្តាគ្រូបង្រៀន ថ្នាក់រៀន និងសិស្ស។ ថ្នាក់រៀននឹងមិនបង្រៀនអោយលើសពីស្ថិត ៤០ នាទីក្នុងមួយវគ្គ។គ្រូបង្រៀននឹងមិនមែនជាមនុស្សដែលមានចំណេះដឹងតែម្នាក់នោះទេ ហើយអ្នកអប់រំក៏នឹងសង្កត់ធ្ងន់លើការសួរសំណួរត្រឹមត្រូវ មិនមែនផ្តោតទៅលើចំលើយត្រឹមត្រូវតែម្យ៉ាងនោះទេប្រសិនបើអ្នកផ្តោតលើតែលទ្ធផងស្តង់ដា នោះម៉ាស៊ីនអាចជំនួសអ្វីៗគ្រប់យ៉ាង។

 

ការប្រលងធ្លាក់

អ្នកអប់រំជាច្រើនជំទាស់នឹងវិធីសាស្រ្តនេះដោយលើកហេតុផលថាចំណេះដឹងមិនគួរត្រូវបានបន្ទាបហើយសាលារៀនគួរតែផ្តោតលើវិន័យ និងការរំពឹងទុកខ្ពស់។ លោកម៉ាបានប្រកាសខ្លួនឯងថាជាអ្នកអប់រំ«ស្ម័គ្រចិត្ត» ហើយលោកបានមានប្រសាសន៍ថានៅពេលនោះមនុស្សដែលបរាជ័យក្នុងសមិទ្ធិផលក្នុងសាកលវិទ្យាល័យកំពូលៗ បានក្លាយជាគ្រូបង្រៀន។

គាត់បានបន្ថែមទៀតថា​ការបង្រៀនបានផ្តល់មេរៀនសំខាន់ៗដែលគាត់បានទទួលយក ហើយ បានក្លាយគាត់ជានាយកប្រតិបត្តិ និងជា“ មន្រ្តីអប់រំ” នៅក្នុងស្ថាប័នអាលីបាបា ថែមទៀតផង។ គាត់បាននិយាយថា“ ខ្ញុំបានរៀនអ្វីគ្រប់យ៉ាងដែលខ្ញុំបានរៀនពីការធ្វើជាគ្រូបង្រៀន”នោះគឺ“ ការជម្រុញសិស្ស ការជឿទុកចិត្តលើសិស្ស  ការជឿជាក់លើសិស្ស និងការផ្តល់ឪកាសដល់ពួកគេ។
 

កត្តាដែលត្រូវកែប្រែ

លោកម៉ាបានស្នើឱ្យមានការវិនិយោគបន្ថែមទៀតក្នុងវ័យអប់រំមូលដ្ឋានដំបូង នៅពេលដែលកុមារកំពុងកសាងជំនាញនិងគុណតម្លៃ ដែលភាគច្រើ់នកត្តាទាំងនេះតែងតែត្រូវបានកំណត់រួចជាស្រេចនៅកំរិត មហាវិទ្យាល័យ។ លោកបានអត្ថាធិប្បាយថា“ សូមដាក់ធនធានបន្ថែមទៀតនៅផ្នែកខាងមុខនិងមិននៅខាងក្រោយ” ។ សាលាមត្តេយ្យនិងសាលាបឋមសិក្សាមានគុណសម្បត្តិយ៉ាងធំធេងសំរាប់​​ ការអភិវឌ្ឍន៏សមត្ថភាពកុមារ។  គាត់ក៏បានតស៊ូមតិ ដោយស្នើអោយមានការគាំទ្រគ្រូឱ្យកាន់តែរឹងមាំ។ លោកបានមានប្រសាសន៍ថា“ ប្រសិនបើយើងគោរពគ្រូ គឺយើងគោរពចំណេះដឹង ហើយស្មើនឹងការផ្តល់ខ្លួននូវអនាគតត្រចះត្រចង់មួយ” ។ ការតម្លើងប្រាក់ខែ និងការជួយដល់ប្រធានគ្រូជាមួយនឹងការផ្តល់ ឪកាសទទួលបានការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបន្ថែម ពីព្រោះ ៦០ ភាគរយនៃគ្រូបានបោះបង់ចោលអាជីពនេះព្រោះពួកគេមិនចូលចិត្តថ្នាក់ដឹកនាំ។ លោកបានបញ្ជាក់ថាការអប់រំចាំបាច់ត្រូវផ្លាស់ប្តូរសូចនាករនៃការអនុវត្តសំខាន់ៗរបស់ខ្លួនពោលគឺការប្រឡង។ គាត់តែងតែសួរនិស្សិតថា ហេតុអ្វីបានជាពួកគេខិតខំធ្វើការប្រលងហើយពួកគេតែងតែនិយាយថាគឺដើម្បីបានចូលរៀននៅសាកលវិទ្យាល័យល្អៗ និងទទួលការងារ។ ប៉ុន្តែនៅឯក្រុមហ៊ុន Alibaba ក្រុមហ៊ុនតែងតែផ្តោតលើការបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាម្តងហើយម្តងទៀត ដើម្បីអោយពួកគេបំពេញការងារបានល្អ។

 

បុគ្គលពួកែពិតប្រាកដ

លោកបាននិយាយថា“ បព្ចាប់ការសិក្សាពីសាកលវិទ្យាល័យល្អមិនមែនមានន័យថាអ្នកត្រូវទទួលបានការធានាថាបានការងារនោះទេ” ។ លោកបានបន្ថែមទៀតថា លោកមិនជួលបុគ្គលិកដែលរៀនចប់ពីសាកលវិទ្យាល័យ MIT  រឺ Harvard ដោយសារតែភាពល្បីល្បាញនៃឈ្មោះសាលកវិទ្យាល័យនោះទេប៉ុន្តែលោកនឹងជួលប្រភេទបុគ្គលិកណាដែលបាន “ ត្រៀមខ្លួនរៀនពេញមួយជីវិត” ។ 

លោកបានបញ្ជាក់ទៀតថាសញ្ញាប័ត្រនៃសាកលវិទ្យាល័យមិនមានអ្វីក្រៅពីវិក័យប័ត្រសម្រាប់ការបង់ថ្លៃសិក្សានោះទេ។

គាត់បានចូលរួមជាមួយអ្នកឧស្សាហ៍ព្យាយាមដោយអំពាវនាវអោយក្មេងៗប្រឈមមុខនឹងការបរាជ័យ។ លោកបានបន្តថា“ វាមិនមែនជារឿងធម្មតាទេដែលមានមនុស្សតែងតែជួយអ្នក” ។ អ្នកត្រូវរៀនពីចេះនិងយល់ពីអារម្មណ៏ដែលត្រូវបានគេបដិសេធ។ តាមពិតគាត់ត្រូវបានបដិសេធពីសាកលវិទ្យាល័យ Harvard ចំនួន ១០ ដង។

លោកបានណែនាំថាការអប់រំត្រូវតែមានលក្ខណៈជាសាកលហើយផ្តោតការយកចិត្តទុកដាក់លើការងារជាក្រុម។ (ប្រទេសចិន មានភាពអន់ខ្សោយចំពោះចំនុចនេះ​ តួយ៉ាងប្រទេសចិនភាគច្រើនទទួលបានភាពជោគជ័យក្នុងកីឡាប្រភេទទោល តែបរាជ័យក្នុងកីឡាប្រភេទជាក្រុម។ វិធីដើម្បីសម្រេចកិច្ចការនេះគឺការបន្ថែមលើមុខវិជ្ជាសិល្បៈ របាំគំនូរ និងកីឡាជាក្រុម។ គាត់បានចាប់ផ្តើមសាលាមួយដែលគ្មានការបង្រៀនមុខវិជ្ជាទូទៅក្រោយចប់ម៉ោងសិក្សា តែមានបង្រៀនផ្នែកកីឡាជំនួសវិញ។

កាលពីសតវត្សរ៍មុន គាត់បាននិយាយថាជ័យជំនះគឺបានដោយសារទំហំសាច់ដុំ តែបច្ចុប្បន្ននេះជ័យជំនះនឹងទទួលបានដោយបញ្ញា។ ដូចនឹងសំដីមួយឃ្លាដែលលោកបាននិយាយថា “ ប៉ុន្មានសតវត្សចុងក្រោយយើងឈ្នះដោយការយកចិត្តទុកដាក់ចំពោះខ្លួនឯង តែនៅសតវត្សខាងមុខនេះយើងឈ្នះដោយយកចិត្តទុកដាក់ចំពោះអ្នកដទៃ” ។

 source: https://www.khmertimeskh.com/50678301/jack-mas-tips-on-education

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.