ការបញ្ចប់ដំណាក់កាលទី១នៃការសាងសង់គេហដ្ឋានតំលៃសមរម្យនៅកម្ពុជា

យោងតាមប្រភពពីអ្នកទទួលបន្ទុកគម្រោងបានអោយដឹងថា​ គម្រោងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យលើកដំបូងសម្រាប់គ្រួសារដែលមានចំណូលទាបនិងមធ្យម នឹងត្រូវបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។

អគ្គនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន​ Worldbridge Homes Co.  លោក​ យក់​ ​សុថារិទ្ធ​ បានឲ្យដឹងថា ​ទីក្រុងរណបសិរីមង្គលដែលស្ថិតនៅជាយទីក្រុងភ្នំពេញ មានទំហំផ្ទៃដី២៣ហិកតា ដែលមានទំហំទឹកប្រាក់វិនិយោគសរុប​ប្រមាណ ៧៣លានដុល្លារនោះ បានសាងសង់រួចរាល់នូវផ្ទះចំនួន៦០៣ខ្នង និងនៅសល់ចំនួន ២.៤៥៧ ខ្នងទៀតកំពុងតែស្ថិតក្នុងដំណើរការសាងសង់។

ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់ លោក​ ជាសុផារ៉ាបានប្រកាសថា រដ្ឋាភិបាលនឹងជួយដល់ហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ ការផ្គត់ផ្គង់ទឹក និងអគ្គិសនី។ នៅឆ្នាំ ២០១៧ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយលំនៅដ្ឋានតម្លៃសមរម្យនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវជីវិតនៃប្រជាជនដែលមានប្រាក់ចំណូលកំរិតទាប និងមធ្យម ដោយលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ធ្វើការផ្តោតលើការអភិវឌ្ឍលំនៅដ្ឋានតម្លៃទាប។ 

គោលនយោបាយនេះផ្តល់នូវការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ដូចជា ការកាត់បន្ថយពន្ធ និងការកាត់បន្ថយចំណាយ រួមមាន ការចំណាយលើច្បាប់អនុញ្ញាតិសាងសង់ និងអាជ្ញាប័ណ្ណអាជីវកម្ម។ វាក៏បានផ្តល់អត្រាពិសេសទៅលើពន្ធលើប្រាក់ចំណូល ពន្ធលើអចលនទ្រព្យ និងពន្ធលើតម្លៃបន្ថែម។ 

ទោះយ៉ាងណាក៍ដោយ ដើម្បីទទួលបានការលើកទឹកចិត្តទាំងនេះ គម្រោងសាងសង់នេះត្រូវតែមានផ្ទះចំនួន​ ១០០ខ្នងដែលមានតម្លៃស្ថិតក្នុងចន្លោះពី ១៥.០០០ ដុល្លារ ទៅ ៣០,០០០ ដុល្លារ។ គម្រោងនេះស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ហើយតម្រូវអោយមានទីធ្លាបៃតងជាចាំបាច់។ អ្នកអភិវឌ្ឍន៍ក៏ត្រូវសហការជាមួយស្ថាប័នហិរញ្ញវត្ថុដើម្បីរៀបចំផែនការឥណទានដោយមានអត្រាការប្រាក់ទាប ដើម្បីជម្រុញឲ្យមានភាពកាន់តែសមរម្យក្នុងការទិញ។ 

បច្ចុប្បន្ននេះ មានគម្រោងចំនួន៥ ទទួលបានលិខិតអនុញ្ញាតិសាងសង់ពីក្រសួង។ ក្នុងនោះគម្រោងពីរ មានទីតាំងនៅរាជធានីភ្នំពេញ ពីរទៀតនៅខេត្តកណ្តាល និងមួយទៀតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលសរុបទាំងអស់មានផ្ទះចំនួន ៨.៣៣១ ខ្នង។

 source: https://www.khmertimeskh.com/50692367/first-phase-of-affordable-housing-to-be-completed-within-the-year

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.