បណ្ណាល័យបំផុសគំនិតចាប់បើកជាសាធារណៈ

បណ្ណាល័យបំផុសគំនិតបានចាប់បើកជាសាធារណៈហើយ និងកំពុងតែស្វាគមន៏សាធារណៈជនមកចូលរួមអានសៀវភៅល្អៗដែលមាននៅក្នុងបណ្ណាល័យនេះ។

បណ្ណាល័យនេះមានទីតាំងស្ថិតនៅក្នុងFactory Phnom Penh ដែលជាសាលពហុមុខងារធំបំផុតនៅក្នុងរាជធានី បណ្ណាល័យនេះមានម៉ោងប្រតិបត្តិការចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ គោលបំណងនៃការបើកបណ្ណាល័យនេះគឺដើម្បីលើកទឹកចិត្តក្មេងជំនាន់ក្រោយឱ្យមានការអានកាន់តែច្រើន។

ដើម្បីទាក់ទាញពួកគេនិងធ្វើឱ្យការអានកាន់តែមានផាសុកភាពនោះ បណ្ណាល័យនេះត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមសិល្បៈប្រណីតៗ ដូចជាសាឡុងដ៏ធំ តុសន្និសីទខ្នាតតូច និងជម្រើសកៅអីទាំងអស់ដែលត្រូវបានរចនាឡើងដើម្បីតម្រូវការអានរយៈពេលយូរ។

លើសពីនេះទៀត ក៏មានការផ្តល់ជូននូវការជាវសមាជិកភាពផងដែរ ដោយគិតថ្លៃសេវា១០០០០ រៀល (២,៥ ដុល្លារ) ជារៀងរាល់ឆ្នាំ ក៏ដូចជាមានកម្មវិធីផ្លាស់ប្តូរសៀវភៅប្រចាំខែផងដែរ។ បណ្ណាល័យនេះក៏ស្វាគមន៍អំណោយជាសៀវភៅពីសាធារណៈជនផងដែរ។

 source: https://www.khmertimeskh.com/50692952/inspiration-library-opens-to-everyone

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.