ទំនុកចិត្តវិនិយោគិននៅតែមានស្ថេរភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះបានអនុម័តគម្រោងចំនួន៦ ដែលមានទឹកប្រាក់សរុបជាង ៦៧៧,៩ លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តី​ប្រកាស​ព័ត៌មាន។​ នេះសបញ្ជាក់ថា ទោះជាបច្ចុប្បន្នមានការផ្ទុះឡើងនៃវីរុស Covid-19 និងការដកកិច្ចព្រមព្រៀងនាំចេញ អី្វទាំងអស់លើកលែងតែអាវុធ (EBA) ក៏ដោយ ក៍វាមិនមានការប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនមកលើប្រទេសកម្ពុជានោះដែរ។

CDC បានអនុម័តយល់ព្រមលើការវិនិយោគរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ខេមបូឌា ដោយមានដើមទុនសរុបចំនួន៤៧៨ លានដុល្លារ មានទីតាំងនៅតាមបណ្តោយមហាវិថីហ៊ុនសែន និងអាចបង្កើតការងារចំនួន១៥០០កន្លែង។ មិនតែប៉ុណ្ណោះ ស្របជាមួយគ្នាផងដែរ ក៏មានការអនុម័តយល់ព្រមលើគម្រោងរោងចក្រស្បែកជើង ហាងទំនិញលក់រាយ រោងចក្រប្រព្រឹត្តកម្មទឹកនៅក្នុងរាជធានីភ្នំពេញ ដោយមានទុនវិនិយោគសរុបចំនួន ១២៥,៤ លានដុល្លារ ដែលនឹងបង្កើតការងារចំនួន ១៤៧៥ កន្លែង។

ក្រៅពីនេះ នៅខេត្តសៀមរាប មានការវិនិយោគដែលមានមូលធនសរុប ៧៤,៥ លានដុល្លារ ដែលនឹងផ្តល់ការងារចំនួន៣១៣កន្លែងផងនោះ នឹងត្រូវបង្កើតជារមណីយដ្ឋានសត្វព្រៃនិងសួនចិញ្ចឹមមច្ឆាអង្គរ និងរោងចក្រផលិតផល។ លោក លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអត្ថាធិប្បាយថា ទោះបីសហភាពអឺរ៉ុបសម្រេចដក EBA ១ភាគ៥ ចេញ និងមានការផ្ទុះឡើង Covid-19 ក៏ដោយ ក៏វិនិយោគិននឹងបន្តវិនិយោគនៅកម្ពុជាដោយសារច្បាប់វិនិយោគមានលក្ខណៈអំណោយផល ហើយរដ្ឋាភិបាលមានការការគាំទ្រដល់គោលនយោបាយអាជីវកម្ម។

លោក​ ហុង​ វណ្ណៈ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់លើគ្រប់វិស័យបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានទាក់ទាញចំពោះវិនិយោគិនបរទេស និងក្នុងស្រុក។ ចំនួនគម្រោងដែល CDC យល់ព្រមអនុម័តនឹងមិនមានការធ្លាក់ចុះនាពេលអនាគតឡើយ។ CDC បានអនុម័តគម្រោងសរុបចំនួន ២២ នៅឆ្នាំនេះ។

 source: https://www.phnompenhpost.com/business/investor-confidence-still-stable

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.