ប្រទេសកម្ពុជារកចំណូលបាន ៤,៩២ ពាន់លានដុល្លារពីវិស័យទេសចរណ៍កាលពីឆ្នាំមុន

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ចំណូលពីវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាបានកើនឡើងដល់ ៤,៩២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលកើនឡើង១៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រទេសចិនគឺជាប្រភពទេសចរណ៍ធំជាងគេមកប្រទេសកម្ពុជា បន្ទាប់មកគឺប្រទេសជិតខាងវៀតណាម និងថៃ។

វិស័យទេសចរណ៍ដើរតួជាវិស័យសំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ដោយរួមចំណែក១២,១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បើផ្អែកលើរបាយការណ៍។ ក្រសួងទេសចរណ៍បានព្យាករណ៍ថា កម្ពុជាទំនងជានឹងទទួលបានទេសចរអន្តរជាតិចំនួន ៦,៤៥ លាននាក់នៅឆ្នាំនេះ ពោលគឺមានការថយចុះ ២,៤% ដោយសារការរីករាលដាលនៃ COVID-១៩ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន បានប្រកាសថា ដើម្បីជួយឲ្យជៀសផុតពីគ្រាដ៏លំបាកនេះ រដ្ឋាភិបាលបានសម្រេចផ្តល់ការកាត់ពន្ធគ្រប់ប្រភេទដល់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់នៅភាគពាយព្យខេត្តសៀមរាបក្នុងរយៈពេល៤ខែ ចាប់ពីខែកុម្ភៈ ដល់ ខែឧសភា។

 source: https://english.cambodiadaily.com/business/cambodia-earns-4-92-billion-usd-from-tourism-last-year-160632/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.