ការសិក្សាស្រាវជ្រាវឧបករណ៏តាមដានមេរោគ COVID-19​ ក្រោមជំនួយរបស់ GATES AND ZUCKERBERG

ភាពជាដៃគូរវាងគំនិតផ្តួចផ្តើមរបស់ Chan Zuckerberg និងមូលនិធិ Bill and Melinda Gates អាចឱ្យអ្នកស្រាវជ្រាវនៅប្រទេសកម្ពុជាមាន​លទ្ធភាពតេស្តរកឃើញវីរុស COVID-19 ដំបូងតែនៅក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយបានកាត់បន្ថយពីរយៈពេលច្រើនសប្តាហ៍នៃការធ្វើតេស្ត។ ជំនួយនេះបានផ្តល់តម្លៃ និងការ​រក​ឃើញ​ការ​ឆ្លង​វីរុស​នេះ​ទាន់​ពេល​វេលា​នៅ​ក្នុង​សហគមន៍​នៃ​ពិភព​លោក។
 

ក្រុមការងារស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជា​ គឺជាក្រុមមួយក្នុងចំណោម​ក្រុម​ទាំង​អស់​ទូទាំង​ពិភពលោក​ដែល​ទទួល​បាន​ការ​​បណ្តុះ​​បណ្តាល​ផ្នែក​ជីវវិទ្យា​និងជីវសាស្រ្ត​ពី​ក្រុម​ការងារ​នៃ​ជំងឺ​ឆ្លង​នៅ​មន្ទីរ​ពិសោធន៏ Biohub​​​ ។ ការបណ្តុះបណ្តាលនេះមិនមានគិតថ្លៃ និងផ្តោតលើការយល់ដឹងពីសារៈសំខាន់នៃឧបករណ៍និងគ្រឿងផ្គត់ផ្គង់ដែលចាំបាច់ ដើម្បីចាប់ផ្តើមដំណើរការនៅក្នុងប្រទេសរបស់ពួកគេ។


ដោយទទួលបានការបណ្តុះបណ្តាលនិងការផ្គត់នេះ អ្នកស្រាវជ្រាវកម្ពុជាអាចវាយតម្លៃ​យ៉ាង​សកម្មនូវអ្វីដែលកំពុងកើតឡើងនៅក្នុងស្រុក ដោយរៀបចំពិនិត្យវីរុស COVID-19 ដោយផ្ទាល់ក្នុងប្រទេស ជំនួសឱ្យការបញ្ជូនសំណាកទាំងនោះទៅមន្ទីរពិសោធន៍​នៅ​ប្រទេសមួយផ្សេងទៀតដើម្បីដំណើរការ។ ការផ្ទេរសំណាកអាចធ្វើឱ្យខូច និង​ចំណាយ​ពេល​វេលា​យូរ ជាពិសេសសក្នុងកំឡុងពេលដែលមេរោគកំពុងតែរីករាលដាល​កាន់តែខ្លាំង។ ការត្រៀមការងារទុកជាមុនមានន័យថា ការចែក​រំលែក​ទិន្នន័យ​ទាំង​នោះ​មាន​ល្បឿនលឿនជាងមុន ដូច្នេះអ្នកស្រាវជ្រាវកាន់តែច្រើនអាចទទួលបានគុណតម្លៃ រួមទាំងអ្នកស្រាវជ្រាវដែលមិនមានជីវ​វិទ្យា​ម៉ូលេគុល និង​វិស្វកម្មជឿនលឿននៅក្នុងបន្ទប់ពិសោធន៍ផ្ទាល់ផងដែរ។

 source: https://www.phnompenhpost.com/national/zuckerberg-gates-help-kingdom-covid-19-fight

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.