ព្រះរាជាណាចក្រកម្ពុជានិងប្រទេសរុស្ស៊ីនឹងជម្រុញពាណិជ្ជកម្មវិនិយោគ

កម្ពុជានិងរុស្ស៊ីបានសន្យាបង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី។  ព្រះរាជាណាចក្រកម្ពុជាមានគោលបំណងធ្វើពិពិធកម្មទី​ផ្សារ​របស់​ខ្លួនតាមរយៈសហភាពសេដ្ឋកិច្ច Eurasia Economic Union (EAEU)។
 

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ដែលបានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា លោក Dmitry Tsvetkov បានមានប្រសាសន៍ថា​ ប្រទេសទាំងពីរ​មាន​ទំនាក់ទំនងការទូតល្អ​ ដែល​បន្ត​ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រទេស​រុស្ស៊ី​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា។

 

លោកបានបន្ថែមទៀតថាចាប់តាំងពីឆ្នាំ២០១៥មក ប្រទេសរុស្សីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥១ ដើម្បី​ជម្រុញពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងវិស័យ​ហិរញ្ញវត្ថុ កសិកម្ម និងវិស័យផ្សេងៗជាច្រើនទៀត។ កាលពីឆ្នាំមុន​ ពាណិជ្ជកម្មទ្វេ​ភាគី​បាន​​កើន​ឡើងដល់៥៥,៣៩លានដុល្លារ ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងពិនិត្យ​​​មើល​អនុស្សារណៈ​យោគយល់គ្នាចំនួន១៤ផ្សេងទៀត ដែល​ផ្តោត​លើ​វិស័យទេសចរណ៍ វិស័យ​អប់រំ ច្បាប់និងយុវជន ដែលរំពឹងថានឹងត្រូវ​​ចុះហត្ថលេខានា​ពេលឆាប់ៗនេះផងដែរ។
 

លោក Dmitry Tsvetkov បានកត់សម្គាល់ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេស​កម្ពុជា​និង​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ពិត​ដែល​ថា ទោះបីប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​ផលិត​ប្រេង​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​សេដ្ឋ​កិច្ច​កើនឡើង​ប្រមាណ​៧ភាគរយ​កាល​ពីឆ្នាំមុន។ លោកបានឲ្យដឹងថា ក្រុម​ការ​ងារ​កម្ពុជា-រុស្ស៊ី បាន​ចាប់​ផ្តើម​ចរ​ចារ​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​មួយ Eurasia Economic Union (EAEU)ហើយ។ 

 source: https://www.phnompenhpost.com/business/kingdom-russia-set-boost-trade-investment

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.