វិស័យសំណង់នៅកម្ពុជានៅតែមានស្ថេរភាព

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានរាយការណ៍ថា ឧស្សាហកម្មសំណង់នៅក្នុងប្រទេសនៅតែមានស្ថេរភាពទោះបី​ពិភព​លោក​កំពុង​ប្រឈម​នឹងការធ្លាក់ចុះដ៏ធ្ងន់ធ្ងរដោយសារបញ្ហាមេរោគ COVID-19 ក៏ដោយ។ អ្នកនាំពាក្យក្រសួង លោក សេង ឡុត បានបង្ហើបថា គម្រោងសាងសង់កំពុងកើនឡើងនៅក្នុងប្រទេសនានានៃតំបន់អាស៊ីអាគ្នេយ៍។ នៅចុងខែកុម្ភៈឆ្នាំនេះ មានគម្រោងសាងសង់ជាង​៥០០​គម្រោង​បាន​ដាក់ពាក្យសុំការអនុញ្ញាតជាមួយក្រសួង បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​មុនដែល​មាន​តែ​៣០០​គម្រោង នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា ឧស្សាហកម្មនេះមិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ។


វិនិយោគិនកំពូលៗចំនួន៣មាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ និងជប៉ុន។ លោកបានបញ្ជាក់បន្ថែមថា បើទោះបីជាចំនួននៃករណីមេរោគ COVID-19 នៅកម្ពុជាមានការកើនឡើងក៏ដោយ ក៏មិនមានការពន្យារពេលលើគម្រោងធំៗនោះឡើយ។ យោងតាមតួរលេខដែលក្រសួងបានផ្សព្វផ្សាយ ការវិនិយោគក្នុងវិស័យនេះសម្រេច​បាន​ប្រមាណ​១១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩ ដែលជា​តួរ​លេខ​កើន​ឡើង​ជិត​៩០ភាគរយ ពីទំហំ ៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨ ។ 

 

លោក គីម ហ៊ាង នាយកប្រតិបត្ដិប្រចាំតំបន់នៃក្រុមហ៊ុនអចលនៈទ្រព្យមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឈ្មោះ Keller William Cambodia បានអត្ថាធិប្បាយថា ទោះបីបច្ចុប្បន្ននេះកំពុងប្រឈមនឹងការរាតត្បាតយ៉ាងណាក៏ដោយ ក៏នេះជាឱកាសអាចឱ្យក្រុមហ៊ុនសាងសង់ចរចារតម្លៃពលកម្មនិងថ្លៃដើមទាបជាងមុន។ ក្នុងពេលជាមួយគ្នានេះ អ្នក​អភិវឌ្ឍន៍ក៏ទទួលបានអត្ថ​ប្រយោជន៍ពី​ការ​លើកលែង​ពន្ធ​៤ភាគរយពីរដ្ឋាភិបាល ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ ផង​ដែរ។

 source: https://english.cambodiadaily.com/business/cambodias-construction-sector-remains-stable-161457/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.