វិធីសាស្រ្តនាំមុខដើម្បពង្រឹងអង្គភាពក្នុងវិបត្តិកូរ៉ូណា

ជម្ងឺរាតត្បាត COVID-19 តម្រូវឲ្យមានការទាមទារយ៉ាងខ្លាំងលើសពីធម្មតាទៅលើមេដឹកនាំក្នុងអាជីវកម្ម។  ចំនួនមនុស្សដែលឆ្លងមេរោគនេះបានបង្កើតនូវភាពភ័យខ្លាចដល់និយោជិកនិងអ្នកពាក់ព័ន្ធដទៃផ្សេងទៀត។ ព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ដែលមានទ្រង់ទ្រាយធំ និងមានល្បឿនលឿនហួសប្រមាណ ព្រមទាំងមានភាពមិនប្រាកដប្រជាខ្ពស់ បានបង្កអោយបាត់បង់ការគ្រប់គ្រងអារម្មណ៍ និងប៉ះពាល់ផ្លូវអារម្មណ៍។
 

ចំនួនករណីឆ្លងមានការផ្លាស់ប្តូរជារៀងរាល់ម៉ោង ក្រុមហ៊ុនអាជីវកម្មនានាកំពុងរៀបចំសារចែករំលែកអំពីការរក្សាសុវត្ថិភាព ហើយអ្នកទាំងអស់គ្នាចាប់ផ្តើម​និយាយអំពីប្រយោគ “ឥឡូវនេះទៅលាងដៃរបស់អ្នកអោយបានញឹកញាប់ ”។ យើងទាំងអស់គ្នាអនុវត្តវាជាមួយគ្នា ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមិនធ្វើអ្វីដែលត្រឹមត្រូវនោះទេ វាអាចនឹងទៅក្លាយជាមហន្តរាយនាពេលអនាគតជាក់ជាមិនខាន។
 

ខាងក្រោមនេះគឺជាវិធីសាស្រ្តប្រាំយ៉ាងដែលអាចជួយដឹកនាំអង្គភាពរបស់អ្នកឆ្លងកាត់គ្រាលំបាកនេះ៖

 

ដោះស្រាយមន្ទិលសង្ស័យ

គ្រប់អង្គភាពទាំងអស់មានប្រភេទបុគ្គលិកដែលមានចរិកលក្ខណៈផ្សេងៗពីគ្នា។ ហើយនេះគឺជារោគសញ្ញានៃវប្បធម៌ការងារ។ គួរឲ្យយើងកត់សំគាល់ផងដែរថា តើអង្គភាពនីមួយៗនឹងមានភាពស្អិតរមួតក្នុងគ្រាមានវិបត្តិនេះដល់កម្រិតណា? ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះយើងត្រូវការឱ្យមនុស្សគ្រប់គ្នាចូលរួមជាធ្លុងមួយ។ មានប្រភពព័ត៌មានដែលពុះកញ្ជ្រោលរាប់មិនអស់ ហើយព័ត៌មានខ្លះអ្នកអាចយកវាមកប្រើសម្រាប់ជាប្រយោជន៏បន្ថែម។ ប្រសិនបើការពិភាក្សាអំពីការដាក់គម្លាតសង្គម និងការលាងដៃរយៈពេល ២០វិនាទីមិនមានប្រសិទ្ធភាពនោះទេ សូមធ្វើការកំណត់យកកាតព្វកិច្ចនេះជាកំហិត ដោយគ្មានការចរចារ។ ប្រសិនបើអ្នកមិនអាចអនុវត្តតាមច្បាប់នេះបានដើម្បីការពារក្នុងពេលមានមេរោគនេះទេ នោះប្រហែលជាអ្នកមិនសក្តិសមនឹងបន្តការងារទៀតទេ។

 

កុំបន្ថែមខ្យល់ដល់កង់

មធ្យោបាយប្រាកដមួយដែលនឹងនៅតែបន្តភាពមិនប្រាកដប្រជាគឺ ការប្រើប្រាស់ព័ត៌មានផ្លូវការជាលក្ខណៈមិនផ្លូវការ។ វាហាក់ដូចជាការដាក់ស្លាកយីហោផ្ទាល់ខ្លួនរបស់អ្នកលើអ្វីមួយ ប៉ុន្តែនេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការធ្វើវានោះទេ  ហើយក៏គ្មាននរណាម្នាក់ត្រូវការប្តូរយីហោក្នុងកំឡុងជំងឺរាតត្បាតសកលនេះដែរ។ ប្រសិនបើអ្នកកំពុងស្វែងរកទិសដៅនិងការពន្យល់ច្បាស់លាស់ សូមប្រើប្រាស់អ្វីដែលបានផ្សព្វផ្សាយដោយអ្នកជំនាញ។ ប្រសិនបើអ្នកចង់បានពត៏មានបន្ថែមពី CDC សូមពិគ្រោះជាមួយ Johns Hopkins or Harvard ។ សូមអនុវត្តតាមវិទ្យាសាស្រ្ត ដោយគ្មានការបកស្រាយផ្សេង ឬការសម្រួលឡើងវិញ។ នេះគឺជាពេលមួយដែលការច្នៃប្រឌិតថ្មីលើយុទ្ធសាស្ត្រចាស់មិនគួរត្រូវបានគេយកមកប្រើប្រាស់នោះទេ។

 

ផ្តល់តែភាពពិតប្រាកដ

នេះគឺជាពេលវេលាដែលមានភាពមិនប្រាកដប្រជាយ៉ាងខ្លាំង៖ យើងមិនដឹងថានរណានឹងមានជម្ងឺទេ តែយើងដឹងថាមានមនុស្សជាច្រើនអាចនឹងមានឱកាសឆ្លង។ យើងមិនដឹងថាពេលណាទេ ប៉ុន្តែយើងដឹងថាវាអាចចំណាយពេលច្រើនថ្ងៃដើម្បីបង្ហាញរោគសញ្ញា។ យើងមិនដឹងថាកន្លែងណាទេ ប៉ុន្តែមានករណីជាច្រើនដែលត្រូវបានគេរកឃើញនៅពាសពេញពិភពលោក ហើយបើតាមគន្លងដែលយើងបានឃើញកន្លងមក យើងត្រូវត្រៀមសម្រាប់ចំនួនដែលនឹងកើនឡើងខ្ពស់។ 


មានមនុស្សជាច្រើនដែលមានកង្វល់អំពីអាជីពការងារ៖ 

មនុស្សជាច្រើនកំពុងតែបារម្ភដោយដឹងមិនថាពេលណាពួកគេនឹងត្រូវបញ្ឈប់ពីការងារដោយមានប្រាក់ឈ្នួល ឬគ្មានប្រាក់ឈ្នួល ត្រូវឈប់សម្រាកដើម្បីមើលថែមនុស្សជាទីស្រលាញ់ ឬក្នុងករណីបែបណានោះទេ។ នេះគឺជាពេលវេលាដែលត្រូវមានភាពច្បាស់លាស់ក្នុងការចរចារផែនការជាមួយអង្គភាពរបស់អ្នក​ដោយតម្លាភាព។  ការឆ្លើយតបចម្បងរបស់អ្នកនឹងជះផលប៉ះពាល់ដល់ដំណើរការរបស់អង្គការរបស់អ្នក។ 

 

ការគិតទុកជាមុន

យើងបានឃើញឧស្សាហកម្មមួយចំនួនកំពុងទន់ជង្គង់បណ្តើរៗដូចជា ផ្នែកបដិសណ្ឋារកិច្ច ហាងទំនិញ និងក្រុមហ៊ុនអាកាសចរណ៍ ហើយក្នុងពេលដែលអ្នកកំពុងតែអាននេះ វាកំពុងមានការកើនឡើងជាបន្តបន្ទាប់។ តាមភាពជាក់ស្តែង ទាំងនេះគឺជាជម្រើសដ៏លំបាក។ ប៉ុន្តែតើអ្នកអាចធ្វើអ្វីខ្លះដើម្បីការពារបុគ្គលិករបស់អ្នកជំនួសអោយការបញ្ឈប់ ឬកាត់បន្ថយបុគ្គលិក? ឧទាហរណ៍ហាងកាហ្វេ Starbuck កំពុងពង្រីកគោលនយោបាយដោយអោយបុគ្គលិកឈប់សម្រាក និងផ្តល់ប្រាក់សំណងដល់និយោជិក មិនថាពួកគេបង្ហាញរោគសញ្ញាអ្វីទេ រហូតរយៈពេល១៤ថ្ងៃ។ គ្រប់ក្រុមហ៊ុនទាំងអស់គួរតែយកចិត្តទុកដាក់លើ
គោលការណ៍ PTO ហើយគ្មានអាជីវកម្មណាគួរព្រងើយកន្តើយចំពោះបញ្ហានេះទេ។


ប្រសិនបើបុគ្គលិករបស់អ្នកជាបុគ្គលិកធ្វើការគិតជាម៉ោង ឬជាកិច្ចសន្យាឯករាជ្យ ពួកគេទំនងជានឹងរងការវាយប្រហារយ៉ាងខ្លាំង ប្រសិនបើពួកគេត្រូវដាក់ឲ្យនៅដាច់ដោយឡែក ឬឈប់សម្រាក ដើម្បីថែរក្សាមនុស្សជាទីស្រឡាញ់របស់ពួកគេ។ តើពួកគេនឹងមានសេចក្តីរីករាយទេនៅពេលពួកគេត្រឡប់មកវិញ? ការលើកឡើងនេះមិនត្រឹមតែដោយសារវាមានសីលធម៌ល្អប្រសើរក្នុងការធ្វើអ្វីដែលត្រឹមត្រូវនោះទេ ប៉ុន្តែវាក៏អាចល្អសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ទម្លាប់នៃការចែករំលែកក្នុងសង្គមមិនចេះរីងស្ងួតក្នុងកំឡុងពេលមានវិបត្តិនេះ ហើយវាថែមទាំងផ្តល់ឱ្យយើងនូវចំណុចល្អដូចជា ឥឡូវនេះជនជាតិអ៊ីតាលីដែលដាក់ឲ្យនៅដាច់ពីគ្នា ធ្វើការច្រៀងចេញពីបង្អួចផ្ទះរបស់ពួកគេ។ យើងទាំងអស់គ្នាធ្វើជាសាក្សីចំពោះបទពិសោធន៍នេះទៅវិញទៅមក ហើយរបៀបដែលអ្នកប្រព្រឹត្ដចំពោះនិយោជិករបស់អ្នកឥឡូវនេះនឹងមានទំនាក់ទំនងជាមួយអ្នកស្វែងរកការងារនាពេលអនាគត ប្រសិនបើអ្នកចង់ជ្រើសរើសមនុស្សពូកែ អ្នកត្រូវបង្ហាញថាតើអ្នកឱ្យតម្លៃដល់គេប៉ុណ្ណាក្នុងគ្រាលំបាក។

 

ទោះជាយ៉ាងណាអ្នកអាចវិវត្តខ្លួនតាមតែអាចធ្វើបាន

វាដល់ពេលដែលត្រូវវិវត្តសមត្ថភាពសំរាប់ការងាររបស់អ្នក។ ឥឡូវនេះគឺជាពេលវេលាដើម្បីបោះជំហានទៅមុខយ៉ាងក្លាហាន ហើយយើងត្រូវតែធ្វើវា។ ឥឡូវនេះការធ្វើការងារពីចម្ងាយឬពីផ្ទះ និងការងារដែលមានភាពបត់បែនបាន ត្រូវបានបម្រើជូនដោយប្រព័ន្ធឌីជីថល វាអាចជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវនិរន្តរភាពសម្រាប់អាជីវកម្មរបស់អ្នក។

 

ប្រសិនបើអ្នកកំពុងពិចារណាពីការប្តូរពីការិយាល័យទៅធ្វើការនៅតាមផ្ទះ សូមធ្វើវាចុះ។ សូមរៀបចំការបណ្តុះបណ្តាល និងរចនាសម្ព័ន្ធការងារ។ រៀបចំកន្លែងធ្វើការឡើងវិញដើម្បីរក្សាចម្ងាយសុវត្ថិភាព ហើយអនុវត្តរាល់ការប្រុងប្រយ័ត្នដែលបានដាក់ដោយ CDC ។ យើងនឹងឃើញការផ្លាស់ប្តូរដែលយើងមិនអាចនឹកស្មានដល់ក្នុងប៉ុន្មានខែខាងមុខនេះ សង្ឃឹមថាវិធានការណ៍ដែលយើងធ្វើនៅពេលនេះនឹងជួយដល់យើងខ្លួនឯង អាជីវកម្មរបស់យើង និងរបស់អ្នកដទៃផងដែរ។ 

 source: https://www.khmertimeskh.com/50705008/in-search-of-crisis-leadership-in-coping-with-virus/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.