ប្រទេសកម្ពុជាជាប់ឈ្មោះជាទិសដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោក

ប្រទេសកម្ពុជាត្រូវបានជាប់ឈ្មោះជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោក ទៅលើសម្បិត្តបេតិកភណ្ឌជាច្រើន សុវត្ថិភាពសាធារណៈ និងភាពរួសរាយរាក់ទាក់របស់ប្រជាជន។ ប្រទេសនេះបានទទួលពានរង្វាន់ពីសមាគមន៍អ្នកនិពន្ធទេសចរណ៍អន្តរជាតិប៉ាស៊ីហ្វិក (PATWA) ជាប្រទេសទិសដៅល្អបំផុត ទោះបីមានការផ្ទុះឡើងនៃមេរោគ COVID-19 ដែលបានធ្វើឱ្យឧស្សាហកម្មទេសចរណ៍របស់ពិភពលោកចុះខ្សោយក៏ដោយ។ ប្រធាន PATWA លោក Thourn Sinan មានប្រសាសន៍ថា ពានរង្វាន់សម្រាប់ប្រទេសជាទិសដៅល្អបំផុត នឹងជួយបង្កើនប្រជាប្រិយភាពនៃប្រទេសនេះដល់ពិភពលោក។

 

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក ជុក ជុំណូ បានប្រាប់ថា ពានរង្វាន់នេះគ្រោងនឹងប្រគល់ជូននៅទីក្រុងប៊ែកឡាំង នៅខែក្រោយ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការផ្ទុះឡើងនៃ Covid-19 ។ លោកបានមានមតិបន្ថែមទៀតថា ប្រទេសកម្ពុជាបានឈ្នះពានរង្វាន់នេះទៅលើ ប្រាសាទបុរាណ ម្ហូបអាហារ និងវប្បធម៌របស់ខ្លួន ហើយហេតុការណ៍នេះនឹងជម្រុញប្រទេសកម្ពុជាឲ្យទទួលបានការស្គាល់កាន់តែច្រើនពីសំណាក់ពិភពលោកទាំងមូល។ ទោះបីវិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសថ្មីក៏ដោយ ក៏ភ្ញៀវទេសចរណ៏ក្នុងស្រុកអាចជួយប៉ះប៉ូវផលប៉ះពាល់ និងធ្វើឱ្យមានស្ថេរភាពក្នុងវិស័យនេះដែរ។

 

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ប្រទេសកម្ពុជារកចំណូលបានចំនួន៤,៩១ពាន់លានដុល្លារអាមេរិក ពីចំនួនភ្ញៀវទេសចរណ៍បរទេសចំនួន៦,៦១លាននាក់ កាលពីឆ្នាំមុន ដែលមានការកើនឡើងចំនួន១២,៤ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុនទៀត។ របាយការណ៍នេះបានឆ្លុះបញ្ចាំងថា ចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកដែលចូលមកទស្សនាតំបន់វប្បធម៌ក្នុងប្រទេសកាលពីឆ្នាំមុន មានចំនួន១១,៣លាននាក់ កើនឡើង២,៣លាននាក់ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ វាបានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជាបានចូលរួមចំណែក១២,១ភាគរយដល់កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងផ្តល់ការងារដល់ប្រជាជន ៦៣ ម៉ឺននាក់។ របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរណ៏ចំនួ៩០៨.៨០៣នាក់ពីប្រទេសវៀតណាម ចំនួន៤៦៦.៤៩៣នាក់ពីប្រទេសថៃ ចំនួន៣៦៣.៩៥១នាក់ ពីប្រទេសឡាវ ចំនួន២៥៤.៨៨៤នាក់ ពីប្រទេសកូរ៉េ ចំនួន២៤៨.៨៦៣នាក់ពីសហរដ្ឋអាមេរិក ចំនួន២០៧.៦៣៦នាក់ ពីប្រទេសជប៉ុន ចំនួន២០៣.០០៨នាក់ពីប្រទេសម៉ាឡេស៊ី ចំនួន១៦៤.១១៧នាក់ពីប្រទេសបារាំង និងចំនួន១៦៣.១៧៧នាក់ ពីសហរដ្ឋអាមេរិកនិងព្រះរាជាណាចក្រអង់គ្លេស។

 source: https://www.nst.com.my/world/region/2020/03/575043/cambodia-named-worlds-best-tourist-destination

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.