ទំព័រប្លុកទាំង៥ ដែលអ្នកគួរតែអាន

នៅពេលនិយាយអំពីការធ្វើឱ្យខ្លួនយើងប្រសើរឡើង យើងអាចប្រើធនធានជាច្រើន។ ខណៈពេលដែលសៀវភៅសិក្សាគឺល្អសម្រាប់ចំណេះដឹងរបស់យើង។ ប្រសិនបើយើងចង់រៀនអំពីដំណើរជីវិតរបស់នរណាម្នាក់ហើយត្រូវបានបំផុសគំនិតដោយបទពិសោធន៍ ប្លុកផ្ទាល់ខ្លួន អាចជាឧបករណ៍សម្រាប់អ្នក។ ខាងក្រោមនេះគឺជាអ្នកផ្សព្សផ្សាយលេចធ្លោចំនួន៥នាក់មកពីឧស្សាហកម្មផ្សេងៗគ្នាដែលកំពុងចែករំលែកបទពិសោធន៍និងផ្តល់សារល្អៗតាមរយៈការចែករំលែករបស់ពួកគេ។

 

Thul Rithy

អ្នកប្រហែលជាស្គាល់គាត់ គាត់គឺជាសហស្ថាបនិកនៃយីហោកុំព្យូទ័រយួរដៃផលិតក្នុងស្រុកឈ្មោះថា KOOMPI ។ សហគ្រិនបច្ចេកវិទ្យាវ័យក្មេងរូបនេះ ត្រូវបានគេស្គាល់តាមរយៈការបង្រៀនផ្នែកបច្ចេកវិទ្យា ប៉ុន្តែគាត់ក៏ជាអ្នកបង្កើតកម្មវិធី Q&A ផងដែរ។ នេះគឺជាវេទិកាសម្រាប់គាត់ដើម្បីចែករំលែកគំនិតរបស់គាត់លើសំណួរណាមួយពីទស្សនិកជន។ សំណួរមានចាប់ពីគំនិតទាក់ទងនឹងអាជីវកម្ម ថ្មីៗ ការស្រាវជ្រាវថ្មីៗ និងអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។ គាត់ជឿជាក់ថានៅពេលដែលគំនិតមួយត្រូវបានចែករំលែក គាត់ចង់មើលថា តើទស្សនិកជនរបស់គាត់អាចបង្កើតអ្វីមួយពីវាបានដែរឬទេ។

 

Kon Jab Meas: 

ប្រសិនបើអ្នកកំពុងស្វែងរកវិធីលើកទឹកចិត្តដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក Kon Jab Meas អាចជាប្រភពល្អសម្រាប់អ្នក។ នាងប្រើប្រាស់ហ្វេសប៊ុកជាវេទិការបស់នាង វាគ្មិនលើកទឹកចិត្តនេះមានឈ្មោះពិតថា Set Hattha ដែលតែងតែផ្សព្វផ្សាយសម្រង់សម្តីទៅកាន់Followers របស់នាង។ នាងបានសរសេរសៀវភៅលើកទឹកចិត្តជាច្រើន។ បច្ចុប្បន្នកំពុងបង្កើតរោងពុម្ពដើម្បីជួយអ្នកនិពន្ធក្នុងស្រុកដែលត្រូវការការគាំទ្រក្នុងការបោះពុម្ព។ ទំព័រហ្វេសប៊ុករបស់នាងអាចរកបាននៅ @ jabmeasauthor ។

 

 

GateNotes: 

ក្រៅពីជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក លោកប៊ីលហ្គេត ក៏ជាអ្នកសរសេរប្លុកដ៏ល្បីល្បាញផងដែរ។ កំណត់ហេតុបណ្ដាញរបស់អតីតស្ថាបនិកក្រុមហ៊ុន Microsoft គឺនិយាយអំពី ការពិនិត្យឡើងវិញនូវសៀវភៅ និងប្រធានបទទាក់ទងនឹងការអប់រំ។ ការពិនិត្យឡើងវិញរបស់គាត់គឺជាវិធីដ៏ល្អមួយដើម្បីស្វែងរកសៀវភៅសក្តានុពលសម្រាប់អ្នកអាន និងរៀនពីបទពិសោធន៍ជីវិតរបស់អ្នកត្រួសត្រាយបច្ចេកវិទ្យា។

 

Peter Diamandis: 

លោក Peter Diamandis ជាវិស្វករល្បីឈ្មោះជនជាតិអាមេរិក ជាអ្នកច្នៃប្រឌិតនិងជាអ្នកនិពន្ធផងដែរ។ អ្នកសរសេរប្លុកដ៏សកម្មនេះតែងតែចែករំលែកការស្រាវជ្រាវ និងយោបល់របស់គាត់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដោយផ្តោតសំខាន់លើអនាគតនៃវិស័យនេះ។ ការសរសេរផុសប្រចាំខែរបស់គាត់មានលក្ខណៈស៊ីជម្រៅនិងងាយយល់ពីសំណាក់ទស្សនិកជនទូទៅ។

 

Lexielimitless: 

មានអ្នកសរសេរប្លុកជាស្ត្រីជាច្រើននាក់ដែលចែករំលែកបទពិសោធន៍ជីវិតរបស់ពួកគេតាមរយៈអ៊ិនធឺណែត ប៉ុន្តែក្នុងចំណោមនោះ អ្នកដែលធ្វើបានល្អបំផុតគឺអ្នកនាង Lexie Alford ។​ អ្នកធ្វើដំណើរដែលចូលចិត្តចំណងជើងអត្តបទដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការធ្វើដំណើរទៅគ្រប់ប្រទេសនៅលើពិភពលោក ក៏សរសេរប្លុកអំពីគន្លឹះរបស់នាងសម្រាប់នារីដែលធ្វើដំណើរកម្សាន្តជាលក្ខណៈឯកឯង។ ប្លុករបស់នាងគឺជាកន្លែងដ៏ល្អមួយដើម្បីទទួលបានការចាប់អារម្មណ៍ពីគោលដៅកម្រ និងអសកម្មបន្ទាប់របស់អ្នក ហើយរកវិធីដើម្បីជម្រុញខ្លួនក្នុងការធ្វើដំណើរទៅមើលពិភពលោកទាំងមូល។

 source: https://www.khmertimeskh.com/50701496/5-bloggers-you-should-be-reading/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.