ប្រទេសឌូបៃបង្កើនការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ខណៈតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅនៃកំណើនពាណិជ្ជកម្ម

យោងតាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មឌូបៃ ប្រទេសកម្ពុជាត្រូវបានគេលើកឡើងថាជាទិសដៅឈានមុខគេមួយសម្រាប់ការនាំចេញរបស់ឌូបៃ។ ឱកាសនេះបានបង្កើនឡើងដោយការកាត់បន្ថយថ្លៃដើមដែលបណ្តាលមកពីការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតរវាងអារ៉ាប់រួមនិងអាស៊ីអាគ្នេយ៍។ ហើយវានឹងត្រូវបានជម្រុញបន្ថែមទៀតដោយការពង្រីកការនាំចេញនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងទៅកាន់ទីផ្សារអាស៊ី។

 

ជាទីតាំងសំខាន់ក្នុងទ្វីបអាស៊ី

ប្រទេសកម្ពុជាបានកំណត់ខ្លួនថាជាទីតាំងសំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ វាមានន័យថា ការទទួលស្គាល់  ថ្មីៗនេះរបស់ឌូបៃអំពីសក្តានុពលរបស់កម្ពុជាមិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។ ដោយអ្នកសេដ្ឋកិច្ចខ្លះបានពិពណ៌នាថា ជា “មេដៃអូឡាំពិកនៃកំណើន” យើងត្រូវអរគុណដល់កំណើនសេដ្ឋកិច្ចទ្វេដងនៅស្ទើរតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ មក។ ព្រះរាជាណាចក្រកម្ពុជាបាននាំចេញសម្លៀកបំពាក់ និងស្បែកជើងរួចហើយទៅក្នុងប្រទេសអារ៉ាប់រួម ដែលជាកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០១៧ គេរំពឹងថាប្រទេសទាំងពីរនឹងពង្រីកឱកាសទាក់ទាញអាជីវកម្មទៅវិញទៅមក។ ការសង្កត់ធ្ងន់ជាពិសេសនឹងផ្តោតលើការពង្រឹងការនាំចេញផលិតផលកសិកម្ម ដែលបច្ចុប្បន្នមានប្រេងនិងឧស្ម័នយ៉ាងច្រើនចូលក្នុងប្រទេសកម្ពុជាពីឌូបៃ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗនៃអេមីរ៉ាត។

 

ឱកាសពាណិជ្ជកម្មថ្មី

វាទំនងជាមានការកើនឡើងនៃចំនួនប្រជាជនកម្ពុជាដែលជ្រើសរើសរស់នៅនិងធ្វើការនៅឌូបៃនៅពេលដែលឱកាសអាជីវកម្មបានបង្ហាញខ្លួន។ ជាការពិតណាស់ សម្រាប់អាជីវកម្មនៅឌូបៃ ដូចជាក្រុមហ៊ុនប្រេង Mubadala Petroleum នៅកម្ពុជា ដែលកំពុងលេចធ្លោ ឥឡូវនេះផ្តល់នូវឱកាសវិនិយោគជាច្រើន និងការងារថ្មីផងដែរ។ ប្រទេសកម្ពុជា មានកម្រិតប្រជាសាស្ត្រខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែលមានប្រជាជនកំពុងរស់នៅក្នុងទីក្រុងជាច្រើននៃប្រទេសអារ៉ាប់រួម។ អាជីវកម្មកម្ពុជាកាន់តែច្រើននឹងត្រូវបានបង្កើតឡើង ដោយឱកាសកំពុងរីកចម្រើន និងមានការលើកទឹកចិត្ត ដូចជាតំបន់គ្មានពន្ធលើតម្លៃបន្ថែម  មានភាពជាម្ចាស់កម្មសិទ្ធបរទេសពេញលេញ និងការលើកលែងពន្ធនាំចូលនាំចេញ។

 

ការរីកចម្រើនយ៉ាងខ្លាំងនៃសេដ្ឋកិច្ចកម្ពុជា

ទំនាក់ទំនងពាណិជ្ជកម្មដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាជាមួយអេមីរ៉ាតអារ៉ាប់រួមបង្ហាញពីការពង្រីកសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់ព្រះរាជាណាចក្រនេះក្នុងរយៈពេល២០ឆ្នាំ ឬសូម្បីក្នុងពេល៦០ឆ្នាំចុងក្រោយនេះ។ មិនមានប្រទេសច្រើនឡើយនៅលើពិភពលោកដែលមានកំណើនខ្ពស់ជាង៧% ក្នុងមួយឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥០ មក។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍អាចបញ្ចូលខ្លួនទៅក្នុងចំណោមប្រទេសទាំងនោះបាន ដោយមិនចាំបាច់តែជាប្រទេសផលិតប្រេងនោះឡើយ។ ផលិតផលក្នុងស្រុកសរុបបានកើនឡើង អតិផរណានៅតែទាប ហើយអត្រាភាពក្រីក្របានថយចុះគួរឱ្យកត់សម្គាល់។ ជាមួយនឹងកំណើនសហគ្រិន និងវិស័យឯកជន។ គេរំពឹងទុកថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នឹងត្រូវបានទទួលស្គាល់ដោយប្រទេសអារ៉ាប់រួម ហើយការទទួលស្គាល់នេះ​​ វាបង្ហាញពីសក្តានុពលរបស់ប្រទេសនេះនាពេលអនាគត។

 source: https://www.khmertimeskh.com/50704647/dubai-eyes-trade-with-asean-members-including-cambodia/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.