ពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី ២៥

ទីក្រុងម៉ានីលបានរៀបចំកម្មវិធីពានរង្វាន់ទូរទស្សន៍អាស៊ីលើកទី២៤ ដែលទទួលបានជោគជ័យជាលើកដំបូងនៅរមណីយដ្ឋានរីស៊តពិភពលោកនៅក្នុងទីក្រុងម៉ានីលកាលពីខែមករាឆ្នាំនេះ។ កម្មវិធីពានរង្វាន់ទូរទស្សន៍ដែលទទួលបានការអបអរសាទរខ្លាំងបំផុតនៅក្នុងតំបន់ កំពុងបើកការអំពាវនាវឱ្យចូលរួមក្នុងកម្មវិធីលើកទី២៥ ។ កម្មវិធីនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ដល់ ១៧ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាមួយនឹងទូរទស្សន៍បាយ័នដែលជាដៃគូផ្សាយជាផ្លូវការ។​ 
 

ដោយកំពុងតែត្រៀមរៀបចំខួបលើកទី ២៥ របស់ខ្លួនក្នុងឆ្នាំ ២០២១  ATA នៅតែបន្តទទួលយកបេក្ខជនដែលមានទេពកោសល្យនៅក្នុងនិងក្រៅកញ្ចក់ទូរទស្សន៍ នៅទ្វីបអាស៊ី ដោយមានបែងចែកជាង៥៦ប្រភេទ ដែលនឹងប្រជែងយកពានរង្វាន់ទូរទស្សន៍ដែលមានកេរ្តិ៍ឈ្មោះក្នុងផ្នែកឌីជីថលចំណាត់ថ្នាក់ផ្នែកបច្ចេកទេស និងប្រភេទច្នៃប្រឌិត ក៏ដូចជាការសរសេរកម្មវិធីផងដែរ ។
 

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ពានរង្វាន់ទូរទស្សន៍អាស៊ីគឺជាព្រឹត្តិការណ៍ដ៏សំខាន់និងល្បីល្បាញបំផុតរបស់ឧស្សាហកម្មទូរទស្សន៍អាស៊ី ដោយបានទទួលស្គាល់តារាសំដែងអាស៊ី អ្នកដឹកនាំរឿង អ្នកផលិតកម្មវិធី ​ពិធីករកម្មវិធី និង កម្មវិធីផ្សេងៗ រួមទាំងបណ្តាញទូរទស្សន៍រាប់រយ។ វាជាកម្មវិធីពានរង្វាន់ដែលត្រូវបានគេមើលច្រើនជាងគេនៅក្នុងតំបន់ ដែលផ្សាយតាមអ៊ិនធឺណែត ការផ្សាយផ្ទាល់ដល់គេហដ្ឋានចំនួន ៥០០លាន នៅទូទាំង២២ប្រទេស​ ដោយដៃគូសហការផ្សព្វផ្សាយរបស់ខ្លួន។​ ការចូលរួមក្នុងកម្មវិធី ATA ត្រូវបានវាយតម្លៃដោយក្រុមជំនាញដែលមានចៅក្រមជាង ៦០នាក់ មកពីទូទាំងតំបន់។ អ្នកឈ្នះនឹងត្រូវប្រកាសក្នុងពិធីប្រគល់រង្វាន់តែប៉ុណ្ណោះ។

 source: https://hypemaniaph.com/2020/05/13/25th-asian-television-awards-opens-call-for-entries/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.