តើ Black Friday និងការបញ្ចុះតំលៃដ៏ច្រើន ចាប់ផ្តើមពីពេលណា?

អ្នកប្រហែលជាធ្លាប់លឺពី ការប្រារព្ធថ្ងៃ Black Friday​ ឬពាក្យមួយផ្សេងទៀតថា“ ការបញ្ចុះតម្លៃធំសម្បើម” និង“ ការផ្តល់ជូននេះមានពេលវេលាកំណត់” ជាធម្មតាលេចចេញនៅក្នុងព្រឹត្តិការណ៍ណាមួយ។ ជាមួយនឹងឃ្លា​សំខាន់ៗ​ទាំងនោះ​ វាពិតជាពិបាកក្នុងការខកខានការជាវទំនិញនៅពេលវេលាជាក់លាក់ណាមួយក្នុង១ឆ្នាំៗ។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា តើវាវាចាប់ផ្តើមនៅពេលណា?

 

នៅសហរដ្ឋអាមេរិក Black Friday គឺជាព្រឹត្តិការណ៍វប្បធម៌មួយដែលផ្តើមចេញពីទីផ្សារអ្នកប្រើប្រាស់ដ៏រឹងមាំរបស់ប្រទេសនេះ ជាពិសេសនៅរដូវវិស្សមកាលនាចុងខែវិច្ឆិកា និងធ្នូ។ ប្រវត្តិថ្ងៃ Black Friday ត្រូវបានគ្របដណ្ដប់ដោយអាថ៌កំបាំង ដែលនាំឱ្យមានសម្មតិកម្មជាច្រើនអំពីពាក្យនេះថាវាមកពីណា។ ការពន្យល់មួយដែលត្រូវបានចែកចាយច្រើនជាងគេបំផុតគឺ តាមរយៈឃ្លាគណនេយ្យដែលគេស្គាល់ថា "ប្រតិបត្ដិការពណ៌ក្រហម" និង "ប្រតិបត្តិការពណ៌ខ្មៅ" ។ ប្រសិនបើអាជីវកម្មមួយកំពុងប្រតិបត្តិការពណ៌ក្រហម នោះមានន័យថា អាជីវកម្មនោះកំពុងមានទំហំចំណាយច្រើនជាងចំណូលដែលរកបាន ដូចដែលបានបញ្ជាក់ដោយទឹកថ្នាំពណ៌ក្រហមដែលត្រូវបានប្រើដើម្បីបញ្ជាក់ពីបំណុលនៅក្នុងសៀវភៅគណនេយ្យ។ ម៉្យាងវិញទៀត“ ប្រតិបត្តិការពណ៌ខ្មៅ” មានន័យថាអាជីវកម្មកំពុងរកប្រាក់ចំណេញពីការលក់ ព្រោះទឹកថ្នាំប្រើពណ៌ខ្មៅ។ ប៉ុន្តែការពន្យល់នេះគ្រាន់តែឆ្លើយតបទៅនឹងពាក្យថា“ ខ្មៅ” នៅលើថ្ងៃ Black Friday ដូច្នេះតើអ្វីជាការបកស្រាយចំពោះការធ្វើវាឡើងនៅថ្ងៃសុក្រ?

 

កន្លែងនេះវាពិបាកជាងបន្តិចក្នុងការកំណត់សម្គាល់ ប៉ុន្តែវាត្រូវបានគេជឿថា កើតឡើងមកពីសមាគមន៍នៃបុណ្យថ្លែងអំណរគុណ​( Thanksgiving )។ រៀងរាល់ថ្ងៃបុណ្យថ្លែងអំណរគុណ ត្រូវបានប្រារព្ធនៅថ្ងៃព្រហស្បតិ៍    សប្តាហ៍ទី៤ នៃខែវិច្ឆិកា នៅពេលដែលក្រុមគ្រួសារជួបជុំគ្នា ហើយថ្លែងអំណរគុណចំពោះពរជ័យដែលពួកគេទទួលបានក្នុងឆ្នាំកន្លងមក។ ការថ្លែងអំណរគុណ ក៏ជាការចាប់ផ្តើមក្រៅផ្លូវការនៃរដូវទិញទំនិញ នាថ្ងៃឈប់សម្រាកនៅសហរដ្ឋអាមេរិក។ ហេតុដូច្នេះថ្ងៃសុក្របន្ទាប់ពីថ្ងៃបុណ្យថ្លែងអំណរគុណ គឺនៅពេលដែលអ្នកលក់រាយ រៀបចំបញ្ចុះតម្លៃយ៉ាងច្រើនដើម្បីទាក់ទាញអ្នកទិញឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន  ​  នៅក្នុងថ្ងៃបើកដំបូងនៃរដូវកាលឈប់សម្រាក។

 source:  https://www.khmertimeskh.com/724792/black-friday-and-big-discounts-when-did-they-start/

MERIDIAN INTERNATIONAL HOLDING
Casa by Meridian, Ovest Tower, Unit B04-01
No. 1, Harvard Street, Diamond Island, Tonle Bassac,
Chamkamorn, Phnom Penh, Cambodia
__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.