កម្មវិធីជួបជជែកគ្នារវាងសាលា Shrewsbury និងមាតាបិតាក្មេងតូចៗ

នៅមុនថ្ងៃចូលឆ្នាំថ្មី តំណាងនៃសាលា Shrewsbury លោក Charles Wong បានរៀបចំកម្មវិធីជួបជជែកលេងជាមួយឪពុកម្តាយក្មេងតូចៗនៅអគារ Flatiron by Meridian ។ ពួកគេ​បាន​ចូលរួមជជែក​អំពី​ការ​សិក្សា​អនាគត​របស់​កូនៗ​របស់​ពួកគេ​ពី​ថ្នាក់​មត្តេយ្យ​សិក្សា​រហូត​ដល់​កម្រិត​ឧត្តមសិក្សា។ នេះគឺជាវគ្គពិភាក្សានិងចែករំលែកដ៏អស្ចារ្យដំបូងអំពីសាលាអន្តរជាតិ Shrewsbury នៅរាជធានីភ្នំពេញ។

មាតាបិតាដែលបានចូលរួមពិភាក្សាមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសាលា Shrewsbury និងរបៀបដែលសាលាផ្តល់ការអប់រំដល់មនុស្សនៅក្នុងសហគមន៍។ ការអប់រំរបស់សាលា Shrewsbury ផ្តល់សិទ្ធិអំណាចដល់សិស្សម្នាក់ៗដើម្បីឆ្ពោះទៅរកភាពរីកចម្រើនក្នុងជីវិត និងរួមចំណែកជាវិជ្ជមានដល់ពិភពលោកជុំវិញពួកគេ។
កម្មវិធីនេះបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ និងប្រកបដោយផ្លែផ្កា។​
 


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.