កម្ពុជាបើកដំណើរការVisa on arrival ដោយមិនចាំបាច់ធ្វើតេស្ត Covid
កម្ពុជាបានបើកដំណើរការឡើងវិញ ការស្នើសុំទិដ្ឋាការពេលមកដល់(Visa on arrival )និងលុបចោលទាំង ការធ្វើតេស្ត PCR និងតេស្តរហ័ស សម្រាប់អ្នកដំណើរដែលបានទទួលថ្នាំបង្ការពេញលេញ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគកាន់តែច្រើន នេះ​បើ​យោងតាម​ការប្រកាសរបស់ក្រសួង​សុខាភិបាល។
 
យោងតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អ្នកដំណើរមកដល់កម្ពុជា ត្រូវបានលើកលែងការធ្វើតេស្តអង់ទីហ្សែនរហ័ស Covid-19 នៅពេលមកដល់ តែពួកគេត្រូវបាន "លើកទឹកចិត្ត" ឱ្យធ្វើដោយតេស្តរហ័សខ្លួនឯង។
 
អ្នកដំណើរទាំងអស់ត្រូវបង្ហាញប័ណ្ណនៃការចាក់វ៉ាក់សាំង Covid-19 នៅពេលមកដល់ ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល 14 ថ្ងៃ តាមការកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។
 
ការលើកលែងនេះជាក់ស្តែងបានកើតឡើងនៅពេលដែលស្ថានភាព Covid-19 នៅកម្ពុជាអាចគ្រប់គ្រងបានដោយករណីនៃប្រភេទ Omicron នៅសល់ក្រោម ២០០ករណីក្នុងសប្តាហ៍មុន។
 
ដោយសារការរឹតត្បិតត្រូវបានបន្ធូរបន្ថយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់សាធារណជនបន្តប្រកាន់ខ្ជាប់នូវវិធានការ៣កុំ ៣ការពារ។  
បើតាមលោកនាយករដ្ឋមន្ត្រី ជារៀងរាល់ថ្ងៃកម្ពុជាចំណាយប្រាក់យ៉ាងច្រើនទៅលើឧបករណ៍ធ្វើតេស្តរហ័ស និងឧបករណ៍ការពារផ្ទាល់ខ្លួន (PPE)។
 
លោក​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​រហ័ស​បាន​រំខាន​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ការដកការរឹតបន្តឹងនេះបានកើតឡើងដោយសារតែក្រុមហ៊ុនអាកាសចរណ៍មានតម្រូវការស្រដៀងគ្នារួចទៅហើយ។
 
“យើងនឹងបន្ធូរបន្ថយតម្រូវការទាំងនេះ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើន និងសម្រួលដល់ការធ្វើដំណើររបស់អ្នកជំនួញដែលចូលមកកម្ពុជា។ ទាំងអស់នេះគឺជាអ្វីដែលយើងត្រូវធ្វើសម្រាប់ការអភិវឌ្ឍន៍ នៅពេលដែលយើងរស់នៅជាមួយ Covid-19»។
 
ដោយឡែក ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយ ដើម្បីចាប់ផ្តើមយុទ្ធនាការប្រឆាំង Covid-19 ថ្មីនៅថ្ងៃទី២២ ខែមីនា។ លោក ប៊ុនហេង មានប្រសាសន៍ថា យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “Omicron វ៉ារ្យ៉ង់ថ្មីរបស់ Covid-19 គឺងាយឆ្លងជាង ហើយជាហានិភ័យសម្រាប់លោកអ្នកនិងគ្រួសារ”។
 
ក្រសួងដដែលបាននិយាយថា យុទ្ធនាការនេះកំពុងត្រូវបានរៀបចំឡើង ដោយសារតែខ្លួនបានកត់សម្គាល់ថា ពលរដ្ឋមួយចំនួនបានមានការត្រេកអរ និងទម្លាក់ចោលការការពារខ្លួន ជាពិសេសការជួបជុំគ្នាធំៗ ដែលវាជាហានិភ័យខ្ពស់សម្រាប់ការរីករាលដាលនៃមេរោគ។
 
ក្រសួងបាននិយាយថា បុគ្គល ក្រុមគ្រួសារ សហគមន៍ ស្ថាប័ន និងអាជ្ញាធរទាំងអស់ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការកាត់បន្ថយការរីករាលដាលនៃ Omicron ប្រកបដោយនិរន្តរភាព និងរស់នៅក្នុងគន្លងថ្មីបែបធម្មតា។
Source: https://www.phnompenhpost.com/national/visa-arrival-back-no-covid-tests

 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.