The Ascott Limited បើកដំណើរការអាផាតមិន-អូតែល Citadines ដំបូងនៅក្នុងរាជធានីភ្នំពេញ
យូនីតស្នាក់នៅបែបពាណិជ្ជកម្ម The Ascott Limited (“Ascott”) ដែលជាកម្មសិទ្ធិនៃ CapitaLand នឹងចាប់ផ្តើមដំណើរការអាផាតមិនបម្រើសេវាកម្មក្រោមម៉ាក Citadines ដំបូង ដែលមានឈ្មោះពេញថា Citadines Flatiron Phnom Penh ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២តទៅ។

អាផាតមិន-អូតែលចំនួន៣១៥យូនីត ដែលស្ថិតនៅក្នុងអគារ Flatiron by Meridianដែលជាអគារអភិវឌ្ឍន៍ចម្រុះកម្ពស់៤១ជាន់ រួមមានការិយាល័យធ្វើការស្តង់ដាកម្រិតA ហាងទំនិញ និងភោជនីយដ្ឋាន ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Meridian International Holdings ។​

Citadines Flatiron Phnom Penh ផ្តល់ជូននូវជម្រើសបន្ទប់ និងអាផាតមិនជាច្រើន ចាប់ពីយូនីតអូតែល ស្ទូឌីយ៉ូ បន្ទប់គេង១ បន្ទប់គេង២ និងបន្ទប់គេង៣ ដែលបង្ហាញពីការរចនាបែបទំនើប និងមុខងារឆ្លាតវៃ ជាមួយនឹងទីធ្លាប្រើប្រាស់រួមដ៏ធំទូលាយ និងបំពាក់ជញ្ជាំងកញ្ចក់ពីការ៉ូដល់ពិដាននៅគ្រប់យូនីតទាំងអស់ដែលអាចគយគន់ទិដ្ឋភាពដ៏អស្ចារ្យនៃទីក្រុងភ្នំពេញ។ យូនីតអាផាតមិនធំជាងនេះត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃ ដើម្បីបង្កើនកន្លែងកាន់តែទូលាយសម្រាប់ការប្រើប្រាស់ ដោយមានរួមបញ្ចូលផ្ទះបាយដែលមានបំពាក់សម្ភារៈពេញលេញ បន្ទប់ទឹកដាច់ដោយឡែក បន្ទប់គេង និងបន្ទប់ទទួលភ្ញៀវដាច់ដោយឡែក និងម៉ាស៊ីនបោកខោអាវក្នុងបន្ទប់។ អាផាតមិន-អូតែលនេះ មានផ្តល់សេវាថែទាំគេហដ្ឋានប្រចាំថ្ងៃ និង Wi-Fiឥតគិតថ្លៃ។ គ្រឿងបរិក្ខារផ្សេងទៀតដើម្បីទ្រទ្រង់របៀបរស់នៅប្រកបដោយតុល្យភាព និងសុខភាពល្អ រួមមាន អាងហែលទឹក ក្លឹបហាត់ប្រាណ កន្លែងបោកអ៊ុត ផ្ទះបាយរួម ហាងកាហ្វេ និងភោជនីយដ្ឋានដែលគ្រប់គ្រងដោយ Thalias Hospitality

ការបើកសម្ពោធ Citadines Flatiron Phnom Penh គឺជាការបោះជំហានលើកទីបីរបស់ The Ascott Limited នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពី CASA Meridian Residences និង Somerset Norodom Phnom Penh។ លោក Joel Ho ដែលជាអ្នកគ្រប់គ្រងទូទៅនៃ Citadines Flatiron Phnom Penh បានកត់សម្គាល់ក្នុងឱកាសដ៏រីករាយនេះថា “Citadines Flatiron Phnom Penh គឺជាគំរូនៃការរស់នៅបែបទីក្រុង។ ស្ថិតនៅក្នុងរាជធានីភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា អាផាតមិន-អូតែលនេះផ្តល់ភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកធ្វើអាជីវកម្ម និងអ្នកកម្សាន្តដែលស្វែងរកជម្រើសស្នាក់នៅទាំងរយៈពេលខ្លី និងរយៈពេលវែង។ អាផាតមិនដែលត្រូវបានរចនាយ៉ាងល្អនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកធ្វើដំណើរដែលចូលចិត្តភាពទំនើបនិងប្រកបដោយការយល់ដឹង។ Citadines Flatiron Phnom Penh មានទីតាំងដ៏ល្អក្នុងការចាប់យកការងើបឡើងវិញពីឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ខណៈពេលដែលពិភពលោកកំពុងឆ្ពោះទៅរកការងើបឡើងវិញពីជំងឺរាតត្បាត Covid-19 ។

Citadines Flatiron Phnom Penh ផ្តល់ជូនភ្ញៀវទាំងអស់នូវបរិយាកាសសុវត្ថិភាពក្នុងអំឡុងពេលជំងឺរាតត្បាត តាមរយៈការប្តេជ្ញាចិត្ត 'Ascott Cares' របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវវិធានការតឹងរ៉ឹងក្នុងការធានាអនាម័យ និងភាពស្អាតនៅក្នុងអាផាតមិន។ នេះរាប់បញ្ចូលទាំងកាលវិភាគសម្អាត និងសម្លាប់មេរោគញឹកញាប់ទៅលើផ្ទៃដែលរងការប៉ះពាល់ខ្ពស់ និងកន្លែងប្រើប្រាស់រួម និងធានាថាបុគ្គលិកត្រូវបានបណ្តុះបណ្តាលឱ្យពាក់ឧបករណ៍ការពារសមរម្យ រួមទាំងម៉ាស់ ស្រោមដៃ និងរបាំងមុខ ការត្រួតពិនិត្យសីតុណ្ហភាពរបស់បុគ្គលិក និងភ្ញៀវទាំងអស់ និងធានាបាននូវវិធានការរក្សាគន្លាតសុវត្ថិភាពនៅក្នុងអាផាតមិន ។
សម្រាប់ការផ្តល់ជូននិងប្រូម៉ូសិនពិសេសនៅ Citadines Flatiron Phnom Penh សូមចូលមើលគេហទំព័រ discoverasr.com និងទំព័រហ្វេសប៊ុក Discover ASR Cambodia ។ សម្រាប់ការសាកសួរព័ត៌មានទូទៅ និងផ្នែកលក់ សូមទាក់ទង [email protected]
Source: https://www.khmertimeskh.com/501025061/the-ascott-limited-is-opening-its-first-citadines-aparthotel-in-phnom-penh/
 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.