ការអប់រំនៃសាលាអន្តរជាតិ Shrewsbury Phnom Penh
យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍លោក/លោកស្រីមកកាន់ការចេញផ្សាយអំពីការអប់រំលើកទី២របស់យើង ដែលក្នុងនោះយើងនឹងផ្តល់ព័ត៌មានថ្មីៗប្រចាំខែអំពីវឌ្ឍនភាពនៃការអប់រំរបស់សាលា ស្របពេលជាមួយនឹងការផ្តល់នូវគន្លឹះនិងការគាំទ្រសំខាន់ៗដើម្បីធានាបាននូវភាពរុងរឿងរបស់កូនរបស់លោកអ្នក។ ការផ្សាយក្នុង​ខែ​នេះ​នឹង​រៀបរាប់​លម្អិត​អំពី​អត្ថប្រយោជន៍​នៃ​កូន​របស់​អ្នក​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​របស់​ពួកគេ​តាម​រយៈ​ប្រព័ន្ធ​អប់រំរបស់​ប្រទេស​អង់គ្លេស ដែល​មានភាព​ល្បីល្បាញ​ទូទាំង​ពិភពលោក​ទៅលើភាព​ហ្មត់ចត់ និង​ឧត្តមភាពនៃប្រព័ន្ធអប់រំ។

នៅចុងសតវត្សទី១៩ ប្រទេសអង់គ្លេស ស្កុតឡេន អៀរឡង់ និងវេលស៍ បានណែនាំគំនិតនៃការអប់រំរួមដែលឧបត្ថម្ភនៅកម្រិតរដ្ឋ។ ទន្ទឹមនឹងការអប់រំដែលឧបត្ថម្ភដោយរដ្ឋ ប្រព័ន្ធរបស់ចក្រភពអង់គ្លេសបានរីកចម្រើនជាមួយនឹងប្រព័ន្ធស្ថាប័នអប់រំឯកជនរបស់ខ្លួន និងបានប្រើប្រាស់ប្រព័ន្ធនេះជាយូរយារណាស់មកហើយក្នុងសាលារៀនដែលឧបត្ថម្ភដោយរដ្ឋក្នុងតំបន់។ ហេតុអ្វី​បាន​ជា​ប្រព័ន្ធ​អប់រំ​របស់​អង់គ្លេស​ល្អ​ជាង​ប្រទេសដទៃ? សូមក្រឡេកមើលអត្ថប្រយោជន៍សំខាន់ៗទាំងនេះ៖


 
1. គុណវុឌ្ឍិដែលទទួលស្គាល់ជាអន្តរជាតិ
សិស្សានុសិស្សត្រូវប្រឡង GCSE នៅឆ្នាំទី11 និងការប្រឡងកម្រិតA នៅឆ្នាំទី13 ។ លក្ខណៈសម្បត្តិទាំងនេះត្រូវបានគេស្គាល់ទៅលើភាពស៊ីជម្រៅ និងភាពម៉ត់ចត់របស់ពួកគេ ហើយប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីឲ្យកុមារមានការត្រៀមខ្លួនរួចរាល់និងបានល្អបំផុតសម្រាប់ស្ថាប័នអប់រំនាពេលអនាគតរបស់ពួកគេ ដូចជាការបន្តការសិក្សានៅសាលា Oxford និង Cambridge ជាដើម។

 
២. ផ្តល់ជូនកូនរបស់អ្នកនូវការចាប់ផ្តើមដំបូង
សាលារៀនសម្រាប់សិស្សនៅប្រទេសអង់គ្លេសភាគច្រើនចាប់ផ្តើមនៅអាយុ៤ឆ្នាំជាធម្មតា ដែលលឿនជាងប្រព័ន្ធអប់រំផ្សេងទៀតជាច្រើននៅទូទាំងពិភពលោក។ នេះមានន័យថា សិស្សដែលស្ថិតនៅក្រោមប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេសត្រូវបានផ្តល់នូវការចាប់ផ្តើមដំបូង ដោយការអភិវឌ្ឍជំនាញសំខាន់ៗរបស់ពួកគេទៅលើការអាន និងការសរសេរ ខណៈពេលដែលខួរក្បាលរបស់ពួកគេមានភាពសក្តិសមបំផុតក្នុងការរៀន។ នៅអាយុនេះ កុមារគឺជា 'អេប៉ុង' ដែលមានសមត្ថភាពស្រូបយកកម្រិតខ្ពស់លើព័ត៌មាននិងជំនាញអន្តរបុគ្គល ការនិយាយ និងជំនាញនៃការគិត។

៣. កម្មវិធីសិក្សាជាតិ
សិស្សទាំងអស់នៅក្នុងប្រទេសអង់គ្លេសត្រូវគោរពតាមរចនាសម្ព័ន្ធនៃគំនិតផ្តួចផ្តើមអប់រំ ដែលជាក្របខ័ណ្ឌដែលគេស្គាល់ថាជាកម្មវិធីសិក្សាជាតិ។ ខណៈពេលដែលសាលាឯកជនមានសេរីភាពកាន់តែច្រើនក្នុងការកំណត់កម្មវិធីសិក្សារបស់ពួកគេ នេះដើម្បីធានាថាសិស្សទាំងអស់មានចំណេះដឹងជាមូលដ្ឋាននិងចាំបាច់ដូចគ្នាដែលពួកគេត្រូវការដើម្បីឱ្យមានការយល់ដឹង និងក្លាយជាពលរដ្ឋប្រកបដោយការអប់រំ។ មុខវិជ្ជាជាកំហិត រួមជាមួយនឹងការអប់រំផ្ទាល់ខ្លួន សង្គម សុខភាពនិងសេដ្ឋកិច្ច ត្រូវបានដាក់ចេញ ដោយធានាថាគ្រូបង្រៀនទាំងអស់នៅតែខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍រួម។

៤. ជំនាញភាសាអង់គ្លេស
មេរៀនដែលបង្រៀនជាភាសាអង់គ្លេសផ្តល់ឱ្យសិស្សនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបំពេញជំនាញរបស់ពួកគេនៅក្នុងផ្នែកភាសា។ ភាសាអង់គ្លេសនៅតែជាភាសាដែលមានអ្នកនិយាយច្រើនជាងគេទូទាំងពិភពលោក ដោយមានអ្នកនិយាយច្រើនជាង 1.5 ពាន់លាននាក់ ដែលកំពុងប្រើប្រាស់ជាភាសាទីមួយ ឬភាសាទីពីរ។ ភាសាអង់គ្លេសគឺជាគន្លឹះក្នុងការក្លាយជាពលរដ្ឋសកល និងផ្តល់ឱ្យសិស្សរបស់យើងនូវឱកាសដើម្បីសិក្សានៅស្ថាប័នកំពូលៗជុំវិញពិភពលោក។ សិស្សនឹងអាចសិក្សាភាសាអង់គ្លេសដល់កម្រិតដែលពួកគេអាចប្រើប្រាស់ប្រហាក់ប្រហែលនឹងជនជាតិដើម។

 
ខែមីនានេះ គឺជាខែដែលគេប្រារព្ធទិវាសៀវភៅពិភពលោកនៅចក្រភពអង់គ្លេសផងដែរ។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ចក្រភពអង់គ្លេសប្រារព្ធពិធីសម្រាប់អ្នកនិពន្ធ អ្នកគំនូរ សៀវភៅ និងការរីករាយក្នុងការអាន។ កុមារជាច្រើននៅក្នុងសាលានៃប្រទេសអង់គ្លេសត្រូវបានលើកទឹកចិត្តឱ្យស្លៀកពាក់ជាតួអង្គក្នុងសៀវភៅដែលពួកគេចូលចិត្តដើម្បីរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ កុមារគ្រប់រូបដែលរៀនពេញម៉ោងត្រូវបានផ្តល់ប័ណ្ណសម្រាប់ចំណាយលើសៀវភៅដែលពួកគេចង់អាន ដោយសង្ឃឹមថានឹងលើកទឹកចិត្តកុមារឱ្យការស្រឡាញ់ការអាន។
 
ហេតុអ្វីលោកអ្នកមិនលើកទឹកចិត្តកូនៗឱ្យពិចារណាថា តើតួអង្គសៀវភៅណាដែលពួកគេចូលចិត្តក្នុងខែនេះ ហើយលើកទឹកចិត្តពួកគេឱ្យស្លៀកពាក់តាមតួរអង្គនោះផងដែរ!
 
យើងសូមជូនពរឱ្យលោក/លោកស្រីអាចលំហែនិងសម្រាកបានគ្រប់គ្រាន់ និងប្រកបដោយវិបុលភាពក្នុងខែនេះ ហើយយើងរង់ចាំជួបលោកអ្នកតាមរយៈកម្មវិធីអប់រំខែមេសារបស់យើង សម្រាប់ព័ត៌មានបន្ថែម និងគន្លឹះណែនាំសម្រាប់ឪពុកម្តាយ!
Ava Sharpe, Training & Development Specialist, First Class BA degree at Oxford University, UK Shrewsbury School Phnom Penh

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.