ការអប់រំនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh
សម្រាប់ការចេញផ្សាយនៅក្នុងខែនេះ យើងនឹងចែករំលែកអំពីការរៀបចំកម្មវិធីដំបូងរបស់សាលាសម្រាប់អាណាព្យាបាល ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី០២ និងទី០៣ ខែមេសា កន្លងទៅនេះ នៅសាលប្រជុំFlatiron។

ដោយហេតុថាយើងមានចំនួនកំណត់សម្រាប់អ្នកចូលរួម ដូច្នេះអាណាព្យាបាលទាំងអស់ត្រូវធ្វើការចុះឈ្មោះជាមុន។ ជាភព្វសំណាង យើងបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អាណាព្យាបាលសិស្សមកចូលរួមយ៉ាងច្រើននៅក្នុងថ្ងៃនៃកម្មវិធី។

អ្នកចូលរួមទាំងអស់ត្រូវបានទទួលស្វាគមន៍ដោយរាក់ទាក់ពីលោកស្រីនាយិការងផ្នែកថ្នាក់កម្រិតដំបូង គឺលោកស្រី Charlotte Thomas។ បន្ទាប់ពីនេះ លោក Charles Wong ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់សាលា បានចាប់ផ្តើមធ្វើបទបង្ហាញដោយចែករំលែកអំពីការអប់រំក្នុងដំណាក់កាលនៃការវិវឌ្ឍន៍របស់កុមារ។
ចំណែកលោក Toby Waterson ដែលជានាយកសាលា បានភ្ជាប់តាមរយៈតំណភ្ជាប់វីដេអូពីប្រទេសកូរ៉េខាងត្បូងមក។ លោក Toby បានស្វាគមន៍អ្នកចូលរួមដោយភាសាខុសៗគ្នា ហើយបានបង្ហាញពីបំណងចង់ជួបពួកគាត់ដោយផ្ទាល់តាមដែលអាចធ្វើទៅបាន នៅពេលដែលគាត់មកទីក្រុងភ្នំពេញនៅចុងខែនេះ។ បន្ទាប់មក យើងបានបន្តមើលវីដេអូដែលបានថតទុកជាមុន ដែលលោក Toby បានពន្យល់ពីគុណតម្លៃស្នូលដែលធ្វើឱ្យជីវិតសិស្សានុសិស្សនៅសាលា Shrewsbury មានលក្ខណៈពិសេស។

អាហារថ្ងៃត្រង់ត្រូវបានផ្តល់ជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដោយបានផ្តល់សេវាកម្មដោយភោជនីយដ្ឋាន Khema ដោយមាន croissants នំសូកូឡា នំដុត អាហារ និងបង្អែមបែបអ៊ឺរ៉ុបផ្សេងៗទៀត។ លើសពីនោះ ក៏មានភេសជ្ជៈច្រើនមុខសម្រាប់បម្រើដល់អ្នកចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។ ដូចបានរៀបរាប់នៅខាងលើនេះ ខ្ញុំហ៊ានធានាប្រកបដោយទំនុកចិត្តថាគុណភាពអាហារពិតជាល្អបំផុត។


បន្ទាប់ពីសម្រាកបន្តិច យើងបានធ្វើបទបង្ហាញបន្តទៅទៀត។ លោកស្រី Charlotte បានចែករំលែកអំពីកម្មវិធីសិក្សានៃសាលា Shrewsbury សម្រាប់កម្រិតដំបូង ដែលនឹងមានវត្តមាននៅក្នុងអគារ​ Flatiron ។
បន្ទាប់ពីនោះ អ្នកគ្រប់គ្រងការចុះឈ្មោះចូលរៀនរបស់យើងគឺលោក Edwin Messchendorp បានធ្វើបទបង្ហាញអំពីប្រព័ន្ធនៃការអប់រំរបស់អង់គ្លេស និងជីវិតនៅក្នុងសាលាបែបអន្តរជាតិ។
បន្ទាប់មក លោកបណ្ឌិត ទេព មង្គល នាយកផ្នែកចុះឈ្មោះចូលរៀនរបស់យើង បានឡើងលើឆាកដើម្បីបង្ហាញអំពីគោលការណ៍នៃការចុះឈ្មោះ និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសសិស្សរបស់យើង។ ជាចុងក្រោយ លោក Charles បានចែករំលែកទៅកាន់អ្នកចូលរួមពីទីតាំងដែលបានជ្រើសរើសឡើងសម្រាប់សាលា និងការរចនាខាងក្នុងសម្រាប់សាលានៅអគារ Flatiron។

យើងមានសេចក្តីសោមនស្សរីករាយក្នុងការដំណើរការសាលា Shrewsbury International School Phnom Penh ជាផ្នែកមួយនៃ Shrewsbury Schoolគ្រុប។
កំណត់ត្រាជាប់គ្នាជាច្រើនសតវត្សន៍នៃឧត្តមភាពសិក្សារបស់សាលា Shrewsbury បានកំណត់ស្តង់ដារដ៏ខ្ពស់សម្រាប់យើងក្នុងការសម្រេចឲ្យបាន ហើយយើងនឹងបន្តឆ្ពោះទៅមុខទៅតាមស្តង់ដារនេះ។ អ្នកចូលរួមរបស់យើងមានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដឹងថា សិស្សានុសិស្ស២០% នៃសាលា Shrewsbury បានបន្តចូលរៀននៅសាកលវិទ្យាល័យដែលជាប់ចំណាត់ថ្នាក់កំពូលទាំង២០ សម្រាប់ការអប់រំឧត្តមសិក្សានៅលើពិភពលោក។

បន្ទាប់ពីការធ្វើបទបង្ហាញចប់ យើងក៏មានពេលវេលាសមល្មមសម្រាប់វគ្គសំណួរចម្លើយក្រៅផ្លូវការ។ ដូច្នេះអាណាព្យាបាលដែលមានតម្រូវការខ្ពស់សម្រាប់ការអប់រំរបស់កូនៗ ជាពិសេសអ្នកដែលមានបំណងចង់ឱ្យកូនៗចូលរៀននៅសាលាអន្តរជាតិ ដែលបានមកចូលរួមបានលើកឡើងនូវសំណួរល្អៗជាច្រើនអំពីស្តង់ដារនៃការអប់រំដែលយើងនឹងផ្តល់ជូន។ សំណួរទាំងនោះគឺជាចំណុចចាប់ផ្តើមសម្រាប់ការពិភាក្សាលម្អិតអំពីគោលនយោបាយ និងកម្មវិធីសិក្សារបស់សាលា ដែលជួយយើងឱ្យយល់កាន់តែច្បាស់អំពីតម្រូវការច្បាស់លាស់របស់មាតាបិតា និងបានជំរុញឱ្យយើងពន្យល់ពីចក្ខុវិស័យរបស់យើងបានទូលំទូលាយជាងមុន។
យើងសូមអរគុណអាណាព្យាបាលគ្រប់រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួម និងសំណួររបស់ពួកគាត់ ហើយយើងសង្ឃឹមថានឹងបានជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។

ព្រឹត្តិការណ៍បន្ទាប់របស់យើងនឹងធ្វើឡើងនៅចុងខែមេសានេះ ហើយយើងក៏ចង់ឃើញអាណាព្យាបាលដែលមិនអាចចូលរួមព្រឹត្តិការណ៍ពីមុន មានវត្តមាននៅចុងខែមេសានេះ!
 
Edwin Messchendorp, Admissions Manager, First Class BA degree from Cambridge University
Shrewsbury International School Phnom Penh

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.