បុណ្យ អ៊ីស្ទើ នៅអគារ Flatiron by Meridian : នំសូកូឡារសឆ្ងាញ់ពិសាបំផុត កំពុងរង់ចាំអ្នក
កុមារនិងនិងមនុស្សវ័យជំទង់ ចូលចិត្តសូកូឡានៅក្នុងពិធីបុណ្យ អ៊ីស្ទើ។ តើប្រពៃណីនេះ មានប្រភពមកពីណា? តាមប្រពៃណី គេជូនស៊ុតធ្វើពីសូកូឡាឲ្យគ្នាទៅវិញទៅមក នៅក្នុងឱកាសបុណ្យនេះ។ កាយវិការ​នេះ ​មិន​មែន​ជា​រឿង​ថ្មី​នោះទេ ពោលគឺ មានតាំង​ពី​បុរមបុរាណ​មកម្លេះ។ តាមរឿងនិទាន បានដំណាលថា ជនជាតិពែរ្ស បានជូនពងមាន់នៅនិទាឃរដូវ ជានិមិត្តរូបនៃការបន្តពូជពង្ស និងសំណាងល្អ ចំពោះអ្នកដែលទទួល។​​
 
ស៊ុតធ្វើពី​សូកូឡា​ មានរូបរាងតាមការវិវត្តនៃពុម្ព ។ បច្ចុប្បន្ន រាងជាស៊ុត ជួង ឬរូបទន្សាយ ជាទីពេញនិយម និងឆ្ងាញ់ជាងគេ សម្រាប់ប្រពៃណីបុណ្យអ៊ីស្ទើ។
 
សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ពិធីបុណ្យ Easter នៅរាជធានីភ្នំពេញ  អ្នកផលិតសូកូឡាមមាញឹកក្នុងការរចនាម៉ូត បំពេញតម្រូវការអតិថិជន ដែលដាក់បញ្ជាទិញជាហូរហែ និងដាក់តាំងលក់ នៅហាងខេមាហ្គោ នៅ Flatiron​ by Meridian ។
 
«គុណភាពសំខាន់ជាងបរិមាណ»
 
អ្នក​ផលិតនំ​សូកូឡា​នៅ GO Artisan Bakery លោក ហាក់ បញ្ញា បានពន្យល់​ថា​៖ «​យើង​ធ្វើដោយដៃសុទ្ធសាធ និងពិនិត្យពិច័យយ៉ាងល្អិតល្អន់  យើង​មិន​ផ្តោតលើ​បរិមាណ​ទេ គឺលើ​គុណភាព​ជាសំខាន់»​។
 
ការងារនេះ គឺល្អិតល្អន់ហ្មត់ចត់ណាស់។ ហើយភាគទាននៃការច្នៃប្រឌិតថ្មីមានជារៀងរាល់ឆ្នាំ។ លោក ហាក់បញ្ញា ជាអ្នកវិចត្រដ៏​ពិតប្រាកដ ​បាន​បន្ថែម​ថា៖ «យើង ​តែង​តែ​ព្យាយាម​បង្កើត​ថ្មី កែលម្អ យើង​ត្រិះរិះ​មតិយោបល់​របស់​អតិថិជន»។

នំសូកូឡាជារាងស៊ុត និង​រូបទន្សាយ មានពេញធ្នើនៅហាងខេមាហ្គោក្នងអគារ Flatiron by Meridian ។ ការបង្កើតរសជាតិឆ្ងាញ់ពិសា កំពុងទាក់ទាញអតិថិជន និងអ្នកទស្សនាជាច្រើននាក់រួចមកហើយ។

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.