|
|
|
សេនវិចក្រស់សង់ នឹងធ្វើឲ្យអ្នករំភើប រីករាយបំផុត !
|
|
ឆ្លើយតបនឹងរបៀបរស់ដ៏មមាញឹកក្នុងសម័យទំនើបនេះ Flatiron by Meridian គឺ ជាទីកន្លែងដែលមាននំដុត និងសេនវិចមានគុណភាពល្អ និងគួរឲ្យចង់ទទួលទានជាងគេ ក្នុងហាង Go Artisan Bakery and Café។
ស្ថិតនៅចំកន្លែងទទួលភ្លៀវ នៃអគារការិយាល័យធំជាងគេ ហាងនំGO Bakery ពោរពេញដោយ នំដុតចេញពីឡថ្មីៗ នំក្រស់សង់ល្បីជាងគេ សេនវិចល្អជាងគេ សាឡាត់ និងអាហារចម្អិនក្នុងសីតុណ្ហភាពត្រជាក់ផ្សេងទៀត ។
នៅបញ្ជរវេចខ្ចប់ នំក្រស់សង់ថ្មី ក្តៅឧណ្ឌ បុគ្គលិកបម្រើជូនយ៉ាងយកចិត្តទុកដាក់។ កន្លែងធំទូលាយ មានពន្លឺ និងខ្យល់អាកាសយ៉ាងមនោរម្យ សម្រាប់ស្វាគមន៍ភ្ញៀវ។
Here comes the trick for fans of sweet and sour: the “croissandwich”
ឥឡូវ យើងខ្ញុំ សូមណែនាំលោកអ្នក ពីចំណុចសំខាន់នៃសេនវិចក្រស់សង់រសជាតិជូរអែម។ សេនវិចក្រស់សង់នេះ នឹងធ្វើឱ្យលោកអ្នកស្រក់ទឹកមាត់។ នំនេះផ្សំពីគ្រឿងផ្សំល្អជាច្រើន ដូចជា សាច់ហែម ឈីស ស៊ុតក្រឡុក ប៉េងប៉ោះ និងសាឡាត់បៃតងតូចៗ។
ជានិមិត្តរូបមួយនៃអាហារពេលព្រឹករបស់ជនជាតិបារាំង នំក្រស់សង់នេះ អាចទទួលទាននៅពេលណាក៏បាន ហើយបានកំពុងទាក់ទាញចិត្តភ្ញៀវ នៅក្នុងហាង GO Bakery នៅអគារ Flatiron by Meridian។
អ្នកជំនាញធ្វើនំ នៅហាងហ្គោ បានបង្កើត រូបមន្តពិសេសសម្រាប់ក្រស់សង់ឈីសនេះ ដែលមានសាច់ហែម ផ្លែអាវូកាដូ និង ស៊ុត រុំដោយនំក្រស់សង់ស្រួយយ៉ាងឆ្ងាញ់ពិសា។ នេះជាសេនវិចក្រស់សង់ល្បីជាងគេ របស់ចុងភៅបញ្ញា ច្នៃសម្រាប់ ខ្ចប់ចេញក្រៅទទួលទានពេលថ្ងៃត្រង់ ។ រូបមន្តពិសេសនេះ ត្រូវបាននិយាយតគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ទោះជាយ៉ាងណាក៏ដោយ រូបមន្តនេះ មិនត្រូវតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នានោះទេ អ្នកប្រើបណ្តាញហ្វេសប៊ុកខ្លះ មិនសូវចូលចិត្តប្រៃ ខ្លះទៀតចូលចិត្ត។ អ្នកប្រើបណ្តាញហ្វេសប៊ុកមួយចំនួន អះអាងថា «នំក្រស់សង់ មានរសជាតិផ្អែម មិនប្រៃនោះទេ», អ្នកខ្លះ និយាយថា " វាគួរឲ្យចង់ទទួលទានណាស់ អ្នកនឹង មិនដឹងទេ បើមិនបានភ្លក្សវា ។ ដូច្នេះ អភិរក្សនិយម ឬ អ្នកគាំទ្រននានុវត្តន៍ ត្រូវជ្រើសរើសតាមចិត្តរៀងៗខ្លួន។ ប៉ុន្តែ វិធីល្អបំផុត ក្នងការសម្រេចចិត្ដខ្លួនឯង គឺសាកភ្លក្សឲ្យដឹងប្រាកដជាក់។
|
|
|
|
|
|
|