ការអប់រំនៃសាលាអន្តរជាតិ Shrewsbury International School Phnom Penh
សំរាប់អ្នកដែលមិនធ្លាប់បានដឹងលឺពីសាលាររបស់យើងខ្ញុំ ស្រ៊ូសបឺរី អ៊ិនធើណេសិនណល ស្គូល (ភ្នំពេញ) គឺជាសមាជិកថ្មី​មួយក្នុងគ្រុបស្រ៊ូសបឺរី អ៊ីនធើណេសិនណល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ​ប្រចាំចក្រភពអង់គ្លេស និងមានសាខានៅទីក្រុងបាំង​​កកនិងហុងកុងផងដែរ។ គោលបំណងក្នុងការបង្កើតសាខារាជធានីភ្នំពេញឡើង​ គឺដើម្បីផ្តល់ការអប់រំគុណភាពខ្ពស់ដល់កុមារក្នុងស្រុក និងក្រៅស្រុកដែលមានវ័យចាប់ពី០២ឆ្នាំដល់១៨ឆ្នាំ និងជួយលើកកម្ពស់ស្តង់ដារអប់រំរបស់ព្រះរាជាណាចក្រកម្ពុជាអោយឡើងទៅលើកំរិតថ្មីមួយកំរិតទៀត។ 

សម្រាប់ថ្នាកមតេ្តយ្យសិក្សា (ពី០២ឆ្នាំដល់​​០៥ឆ្នាំ) នឹង​​ចាប់បើកដំណើរ​កា​រក្នុងខែកញ្ញា ខាងមុខនេះ ក្នុងអគារ​Meridian’s Flatiron។ ដោយផ្អែកទៅលើទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដ៏គួរអោយ​ទាក់ទាញ និងបរិស្ថានប្រកបដោយសុវត្ថិភាព Flatiron គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ថ្នាក់មតេ្តយ្យ​សិក្សា មណ្ឌលថែទាំ និងថ្នាក់បម្រុងចូលបឋមសិក្សារបស់ពួកយើង។

 
អត្ថប្រយោជន៍មួយទៀតសម្រាប់ការបង្កើតទីតាំងក្នុងអគារFlatiron គឺពួកយើងអាចរៀបចំប្រារព្ធកម្មវិធី​ ផ្សេងៗក្នុងអគារតែមួយ។​ ថ្ងៃសុក្រទី២៩ និងថ្ងៃសៅរ៍ទី៣០ ខែមេសា យើង​ខ្ញុំបានប្រារព្ធពិធីណែនាំ និងទទួលស្វាគមន៍ អាណាព្យាបាល និង​អតិថិជនដែលមានចំណាប់អារម្មណ៍​នឹងសាលារបស់យើង​ខ្ញុំនៅជាន់ទី២៨នៃអគារនេះ។ ដោយ​កម្មវិធីនេះគឺមានការចូលរួមផ្ទាល់ជាលើក​​​ទី១របស់នាយក សាលា​ស្រ៊ូសបឺរីលោក Toby Waterson។​

បន្ទាប់ពីលោក Charles Wong​ដែលជា​សហស្ថាបនិក និងជានាយក​ប្រតិបត្តិការ បាន​​ថ្លែង សន្ទកថា​សំដែងការ​ស្វាគមន៍ លោក Toby បានថ្លែង​សន្ទកថា​ជា​បន្ត​បន្ទាប់​ដោយបានធ្វើការណែនាំអំពីប្រវត្តិ​របស់គាត់ ព្រមទាំង​ ចក្ខុវិស័យរបស់ស្រ៊ូសបឺរី អ៊ិនធើណេសិនណល ស្គូល (ភ្នំពេញ)។ លោក Toby ក៏បានលើកឡើងអំពី​ជីវិត​រស់នៅក្នុងស្រ៊ូសបឺរី សីលធម៌អប់រំ វិន័យសម្រាប់ការ​ស្នាក់នៅរបស់សិស្សានុសិស្សក្នុងសាលានា​ពេល​​​អនាគត ព្រមទាំង​រៀបរាប់​អំពីដំណើរការបែបបទស្នើសុំបន្តការសិក្សានៅ​សាកលវិទ្យាល័យ​ដែល​សិស្សានុសិស្ស​​របស់ពួកយើងនឹងត្រូវ​ឆ្លង​កាត់​​ក្នុងពេលប៉ុន្មានឆ្នាំ​ខាងមុខ។ លោកស្រី Charlotte Thomas នាយកថ្នាក់មតេ្តយ្យសិក្សា និង​​លោក Edwin Messchendorp នាយកផ្នែកទទួលសិស្សរបស់​យើងខ្ញុំបាន​ថ្លែង​​សន្ទកថាអំពីការអំរំ​សម្រាប់ថ្នាក់មត្តេយ្យសិក្សា និងដំណើរ​ការ​បែបបទក្នុងការទទួល​សិស្ស​​​អោយចូលរៀន។ ក្រោមវត្ត​មាន​​របស់​ស្ថាបនិកសាលា​ និង​នាយក​ថ្នាក់មត្តេយ្យសិក្សា អតិថិជន​របស់ពួក​យើង​បានលើកឡើង​រាល់​សំនួរចម្ងល់ទៅកាន់ក្រុមអ្នកដឹកនាំ​ថ្នាក់​មត្តេយ្យសិក្សាដែល​គ្រោងនឹងចាប់បំរើការងារក្នុងខែកញ្ញាខាងមុខ​។

ខែមេសាគឺជាខែមួយដ៏ពិសេសសម្រាប់ ស្រ៊ូសបឺរី អ៊ិនធើណេសិនណល ស្គូល  (ភ្នំពេញ)  ដោយមានមូលហេតុមួយ​ទៀតគឺមានដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Maghin Tamilarasan​ នាយក​អភិវឌ្ឍន៍អន្តរជាតិនៃសាលាស្រ៊ូសបឺរីចក្រភព​អង់គ្លេស។ គោល​បំណងនៃដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត Maghin Tamilarasan​ គឺដើម្បីផ្តល់ការគាំទ្រចំពោះការ​បង្កើតសាលារបស់យើងខ្ញុំ និងជួយធ្វើការសម្រប​សម្រួល​រវាង​ សាលានៅចក្រភពអង់គ្លេស និងការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ។​យើងខ្ញុំសូមសំដែងការត្រេតអរដែលបានសហការណ៍​ជាមួយ​សាលា​ដែល​មាន​​ស្តង់ដារគុណភាពលំដាប់ខ្ពស់ និងថ្លែងអំណរគុណចំពោះការណែនាំនិងគាំទ្រកន្លង​មករបស់ពួក​គាត់។
 
 
Edwin Messchendorp​ នាយកផ្នែកទទួលសិស្ស បរិញ្ញាប័ត្រកំរិតលេខ១នៅសាកលវិទ្យាល័យCAMBRIDGE
ស្រ៊ូសបឺរី អ៊ិនធើណេសិនណល ស្គូល (ភ្នំពេញ)

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.