ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ របស់ធនាគារពិភពលោក
ធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៤.៥%ក្នុងឆ្នាំ២០២២ និងកើនឡើងដល់៥.៥%ក្នុងឆ្នាំ២០២៣។

បើយើងប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងអាស៊ាន កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះកើនឡើងលឿនជាងប្រទេសថៃ ដែលធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចថៃនឹងកើនឡើងត្រឹម២.៩%ក្នុងឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាកើនដល់៤.៥%ក្នុងឆ្នាំនេះ គឺដោយសារតែប្រទេសកម្ពុជាបានបើកប្រទេសឡើងវិញ ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម អត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ព្រមទាំងបានរំលាយលក្ខខណ្ឌដាក់កំហិតចំពោះអ្នកដំណើរក្នុងស្រុក និងក្រៅប្រទស។

ក្រៅពីនេះ វិស័យសំលៀកបំពាក់ និងការនាំចេញនៃផលិតផលកសិកម្មនៅកម្ពុជាគឺនៅតែបន្តកើនឡើង ហើយវិស័យទេសចរណ៍ក៏បានបើកដំណើរការឡើងវិញផងដែរ។
 
វិលត្រលប់ទៅកំណើនសេដ្ឋកិច្ចដ៏រឹងមាំ
លោកបណ្ឌិត គី សេរីវឌ្ឍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងក្នុងវេទិកាស្តីពីការវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជាថា កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលសេដ្ឋកិច្ចអាចមានឪកាសងើបឡើងវិញក្នុងឆ្នាំ២០២២។

លោកបណ្ឌិតបានបន្ថែមទៀតថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងដើមឆ្នាំនេះបានរងផលប៉ះពាល់វិជ្ជមានជាច្រើន ដោយការវិលត្រឡប់មកវិញនៃអ្នកវិនិយោគក្រៅប្រទេស ហើយអត្រានៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺស្ថិតក្នុងអត្រាខ្ពស់ដដែរ ជាពិសេសគឺផលិតផលកសិកម្ម សំលៀកបំពាក់ ស្បែកជើង និងសំភារៈធ្វើដំណើរ។

លោកបណ្ឌិត គី សេរីវឌ្ឍ បានមានប្រសាសន៍ថា៖ “យើងត្រូវគិតថាសេដ្ឋកិច្ចកម្ពុជានឹងមិនរងផលប៉ះពាល់ម្តងទៀតទេ ពិព្រោះសង្គមរបស់យើងបានបោះជំហ៊ានអភិវវឌ្ឍន៍ទៅមុខជាមួយនឹងយុទ្ធនាការថ្មីរបស់រាជរដ្ឋាភិបាល”។

លោកបណ្ឌិតបានបន្ថែមថា៖ “អ្វីដែលពួកយើងគួរតែព្រួយបារម្ភនោះគឺសង្គ្រោមរវាងរុស្ស៉ី និងអ៊ុយគ្រែននឹងពន្យាពេលកាន់តែយូរ វិបត្តិនៃសង្រ្គោមនេះអាចបណ្តាលអោយទំនិញឡើងថ្លៃ ជាពិសេសអាចនឹងរំខានដល់ដំណើរការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថែមទៀតផង”។
 
យោងតាមការវិភាគនៃអ្នកជំនាញសេដ្ឋកិច្ច ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងត្រូវកាត់ផ្តាច់ដោយសារតែការថយចុះនៃតម្រូវការពិភពលោក និងការកើនឡើងនៃថ្លៃដឹកជញ្ចូន។
រាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសអោយអ្នកដំណើរធ្វើដំណើរធម្មតាឡើងវិញ និងយោងតាមទន្និន័យវិស័យទ្រទ្រង់សេដ្ឋកិច្ចដូចជាវិស័យឧស្សាហកម្ម សេវាកម្ម និងជាពិសេសវិស័យកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងមានការកើនឡើងក្នុងឆ្នាំ២០២២។  ហើយរាជរដ្ឋាភិបាលក៏បានលើកឡើងដែរថាវិស័យកសិកម្មបានរងផលប៉ះពាល់តិចជាងគេដោយការរីកត្បាតនៃជំងឺកូវដី១៩។
 
ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗអាចជំរុញដល់សេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោកបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាក្នុងពាក់កណ្តាលឆ្នាំអាចនឹងមានសក្តានុពុលខ្ពស់ក្នុងការវិលត្រឡប់ទៅកំណើន៦%វិញ។

ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ កម្ពុជានឹងអាចទាក់ទាញអ្នកវិនិយោគក្រៅប្រទេសកាន់តែច្រើន ក្រោមការលើកទឹកចិត្តនៃច្បាប់វិនិយោគថ្មី និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា‑ចិន (CCFTA) និងកម្ពុជា‑កូរ៉េ (CKFTA) ព្រមទាំងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ បើសិនជាយើងមើលទៅផ្នែកវិជ្ជមានវិញ គឺប្រទេសកម្ពុជាអាចទប់ទល់នឹងវិបត្តិពិភពលោកបានកាន់តែប្រសើរ។
 
លោក ពេញ សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា សព្វថ្ងៃប្រទេសកម្ពុជាបានធ្វើពាណិជ្ជកម្មនិងនាំចេញទៅកាន់ទីផ្សារប្រទេសធំៗជាច្រើនទូទាំងពិភពលោក មានដូចជាសហរដ្ឋអាមេរិក អ៊ឺរ៉ុប ចិន កូរ៉េ និងជប៉ុន។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល០៥ឆ្នាំខាងមុខ ក្រសួងពាណិជ្ជកម្មនឹងពង្រឹងការផ្សព្វផ្សាយចំពោះផលិតផលដែលមានស្រាប់នាពេលបច្ចុប្បន្ន និងជំរុញអោយផលិតផលមានភាពចម្រុះដើម្បីបំពេញតាមតម្រូវការទីផ្សារ ខណៈពេលដែលទីផ្សារបច្ចុប្បន្នក្នុងតំបន់គឺបានរំពឹងខ្ពស់ទៅលើទីផ្សារប្រទេសចិន និងដៃគូពាណិជ្ជកម្មរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា‑ចិន។

លោកបានលើកឡើងទៀតថា ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ពួកយើងនឹងបន្តសហការណ៍ជាមួយប្រទេសជាដៃគូ ជំរុញអោយផលិតផលកម្ពុជាកាន់តែច្រើនអាចនាំចេញដោយអនុគ្រោះពន្ធ។ ការចាប់យកទីផ្សារអន្តរជាតិគឺជាកត្តាដ៏សំខាន់សំរាប់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវកំណើនសេដ្ឋ៧%សារជាថ្មីម្តងទៀត។

ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងកម្មករ ជំរុញអោយមាន   ការវិនិយោគក្នុងស្រុកបន្ថែម ជាពិសេសពង្រីកភាពចម្រុះនៃការនាំចេញ។ ការពង្រីកភាពចម្រុះនៃការនាំចេញអាចសម្រេចបានតាមរយៈការវិនិយោគលើធនធានមនុស្ស ការលើកកម្ពស់សមត្ថភាពស្ថាប័នទីផ្សារ ក៏ដូចជាការកែសម្រួលការគ្រប់គ្រងការវិនិយោគសាធារណៈផងដែរ។
 
ផលប៉ះពាល់អវិជ្ជមានដែលកម្ពុជាអាចនឹងប្រឈមនាពេលអនាគត
ទោះបីជាការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២២ ហាក់ដូចជាមានភាពល្អប្រសើរក៏ដោយ ទោះយ៉ាងណាវិញ ធនាគារពិភពលោកបានលើកឡើងថា វិស័យផលិតកម្មនិងនាំចេញរបស់កម្ពុជាក្នុងប៉ុន្មានខែខាងមុខនេះអាចប្រឈមនឹងផលលំបាកធ្ងន់ធ្ងរ ដោយសារតែតម្រូវការនៅសហរដ្ឋអាមេរិកមានការថយចុះ និងការបន្ថយល្បឿនអភិវឌ្ឍន៍នៃ​រចនាសម្ព័ន្ធទូទៅក្នុងប្រទេសចិន។

ការឡើងថ្លៃថាមពល និងថ្លៃទំនិញដោយសារតែសង្គ្រោមអ៊ុយក្រែនក៏នឹងរារាំងដល់យន្តការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាផងដែរ ពិព្រោះជារៀងរាល់ឆ្នាំប្រទេសកម្ពុជាអាចកាត់បន្ថយអត្រាភាពក្រីក្របាន១.៦% ក្នុងមួយឆ្នាំ ហើយការឡើងថ្លៃនេះបានដាក់បន្ទុកបន្ថែមលើការចំណាយទាំងមូលរបស់ប្រជាជន។

 
ធនាគារពិភពលោកបានអត្ថាធិប្បាយថា តម្លៃទំនិញនិងថាមពលកំពុងជំរុញអោយអតិផរណានៅកម្ពុជាកើនឡើងមួយកំរិតទៀត។ អតិផរណានៅកម្ពុជាក្នុងខែមករាបានបន្តកើនឡើងរហូតប្រមាណ ៤.១% ខណៈពេលដែល         អតិផរណាទូទៅត្រូវស្ថិតនៅប្រមាណ៣%។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជាសម្រាប់ប្រតិបត្តិការទីផ្សារបើកចំហរ អត្រាប្តូរប្រាក់នៅតែបន្តរក្សាសេ្ថរភាពក្នុងអត្រា ៤១០០ រៀលក្នុងមួយដុល្លារ          ំរិតទៀតញនិងថាមពលកំពុងតែាយោជន៍ពីច្បាប់វិនិយោគច ក៏ដូចជាជំរុញដល់ការផលិតផារដាក់អោយប្រើប្រាស់ជាបន្ទាន់នូវបទប្បញ្ញត្តិសម្រាប់អាមេរិក។
 
ធនាគារពិភពលោកបានបន្ថែមទៀតថា ប្រសិនបើជំងឺកូវីដ១៩នៅតែបន្តរីករាលដាល កំណើនសេដ្ឋកិច្ច៤.៥%ក្នុងឆ្នាំ២០២២ក៏នឹងប្រឈមនឹងហានិភ័យដែរ។ ដើម្បីអោយសេដ្ឋកិច្ចងើបឡើងវិញ កម្ពុជាចាំបាច់ត្រូវតែធ្វើកំណែទម្រង់លើវិស័យសំខាន់ៗមួយចំនួន រួមទាំងការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់សម្រាប់រៀនរស់នៅជាមួយជំងឺ   កូវីដ១៩។

ត្រូវចាត់វិធានការ បទប្បញ្ញាត្តិ និងសារពើពន្ធដែលជួយធ្វើអោយវិស័យទេសចរណ៍ងើបឡើងវិញដោយយោងទៅតាមគោលការណ៍ “វីថីធ្វើអោយប្រក្រតីភាពថ្មី”  និងត្រូវដាក់អោយប្រើប្រាស់ជាបន្ទាន់នូវបទប្បញ្ញត្តិសម្រាប់ការអនុវត្តច្បាប់ការងារថ្មី។
 
ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដ៏រាំរៃនេះ ធនាគារពិភពលោកជំរុញអោយកម្ពុជាចាត់វិធានការជាក់ស្តែងដើម្បីពង្រឹងការប្រកួតប្រជែងខាងក្រៅ ក៏ដូចជាជំរុញដល់ការផលិត និងការនាំចេញ ជាពិសេសត្រូវទាញយកអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន និងកូរ៉េខាងត្បូង។
Source: https://cambodiainvestmentreview.com/2022/04/11/world-bank-predicts-cambodias-economic-growth-for-2022-and-2023/?fbclid=IwAR2vKYp08xrVfHGM4WozZCd2D7phz0d80MUdczRlGVyYTSruPZS5roNHIuQ
 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.