អ្នកវិនិយោគម៉ាឡេស៊ីមានបំណងពង្រីកជំនួញនៅព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីប្រទេសកម្ពុជា និងម៉ាឡេស៊ីបានបើកសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩ អ្នកតំណាងសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសម៉ាឡេស៊ីចំនួន៥២រូបមកពី៣៦ក្រុមហ៊ុនបានរៀបចំ “ដំណើរបេសកកម្មពាណិជ្ជកម្មធុនតូចនិងមធ្យមម៉ាឡេស៊ីមកកាន់កម្ពុជា” ដើម្បីសិក្សាអំពីបរិស្ថាន និងសក្តានុពលក្នុងការវិនិយោគនៅកម្ពុជា។

វិនិយោគិនដែលដឹកនាំដោយលោក Ding Hong Sing ប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមនៃប្រទេស         ម៉ាឡេស៊ីបានរៀបចំដំណើរទស្សនៈកិច្ចរយៈពេល០២ថ្ងៃ ដើម្បីស្វែងរកឪកាសចាប់ដៃគូអាជីវកម្ម និងបានជួបសំណេះសំណាលជាមួយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទស្សនាទីតាំងផលិតកម្មដែលមាន   សក្តានុពលក្នុងប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចពាណិជ្ជកម្មលើកនេះបានធ្វើឡើងស្របពេលនឹងខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងម៉ាឡេស៊ី ដែលបានកសាងឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។
 
ដំណើរទស្សនកិច្ចលើកនេះបានសហការរៀបចំដោយសមាគម និងសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា (MBCC) និងបានសហការជាមួយ Malaysia External Trade Development Corp ព្រមទាំងទទួលបានការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំរាជធានីភ្នំពេញ។
 
លោក Ding Hong Sing នាយកគ្រប់គ្រងនៃក្រុមហ៊ុនផលិតអាហារក្លាសេ PA Food Sdn Bhd នៅប្រទេសម៉ាឡេស៊ីបានលើកឡើងថា៖ លោកបានបន្តខិតខំជំរុញដល់សហគ្រាសធុនតូចនិងមធ្យមនៅម៉ាឡេស៊ី ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយបណ្តាលប្រទេសដទៃទៀតក្នុងអាស៊ាន។
 
ដំណើរទស្សនកិច្ចពាណិជ្ជកម្មលើកនេះមានគោលបំណងចំនួនបី រួមមានការលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការស្វែងរកឪកាសពាណិជ្ជកម្មដែលមានសក្តានុពលនៅកម្ពុជា។

លោក Ding Hong Sing បាននិយាយថា យន្តការទីផ្សារពាណិជ្ជកម្មសេរីរបស់កម្ពុជា និងច្បាប់វិនិយោគថ្មី នឹងទាក់ទាញការវិនិយោគជាច្រើនពីបរទេស ស្របពេលតែមួយក៏បានផ្តល់អត្ថប្រយោជន៍ដូចជា ការលើកទឹកចិត្តអនុគ្រោះពន្ធ សម្រួលដល់នីតិវិធីចុះបញ្ជីពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលលើអាជីវកម្មដទៃទៀត។
 
លោក Ding Hong Sing មានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹម និងជឿជាក់ថាដំណើរទស្សនកិច្ចដ៏រីករាយនៅកម្ពុជាលើកនេះ នឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យ”។
 
លោក Lai Yaeh Tat អនុប្រធានសមាគមសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសម៉ាឡេស៊ី ព្រមទាំងជាប្រធានរៀបចំដំណើរបេសកកម្មទស្សនកិច្ចពាណិជ្ជកម្ម សង្ឃឹមថានឹងនាំសហគ្រាសធុនតូចនិងមធ្យមកាន់តែច្រើនធ្វើការ “ផ្លាស់ប្តូរអាជីវកម្ម” នៅក្រៅប្រទេស និងលើកកម្ពស់សមត្ថភាពអាជីវកម្ម និងផ្នត់គំនិតរបស់ពួកគេចំពោះបញ្ហាប្រឈមនាពេលអនាគត។
 
 “ជាមួយនឹងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន ពួកគេអាចមានឪកាសកាន់តែច្រើនក្នុងការទំនាក់ទំនង និងចែករំលែកបទពិសោធន៍ជាមួយក្រុមហ៊ុនបរទេសដែលមានសមត្ថភាពខ្លាំង”។
 
លោក Lai Yaeh Tat បាននិយាយថា ៖ “ខ្ញុំសង្ឃឹមថារូបខ្ញុំនឹងដឹកនាំសមាគមនិងសមាជិករបស់ពួកយើងសម្រេចបាននូវគោលដៅកាន់តែធំ ហើយខ្ញុំក៏សង្ឃឹមថាសហគ្រិនទាំងអស់អាចទទួលបានផលប្រយោជន៍ពីដំណើរទស្សនកិច្ចលើកនេះ”។

លោក Tan Khee Meng ប្រធានសមាគម និងសភាធុរកិច្ចម៉ាឡេស៊ីនៃកម្ពុជា (MBCC) បានលើកឡើងថា ដំណើរបេសកកម្មពាណិជ្ជកម្មលើកនេះជ្រើសរើសពេលវេលាបានល្អណាស់ គឺបានរៀបចំឡើងស្របពេលបច្ចុប្បន្នកម្ពុជានិង    ម៉ាឡេស៊ីបានបើកដំណើរការទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសសារជាថ្មី។
 
លោក Tan បានមានប្រសាសន៍ថា យោងទៅតាមកំណើនមធ្យមនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល០៣ឆ្នាំមុនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងស្ថេរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។
 
លោក Tan បានបន្តទៀតថា៖ “ប្រទេសម៉ាឡេស៊ីអាចចាត់ទុកជាអ្នកវិនិយោគដំបូងគេបង្អស់ក្នុងចំណោមអ្នកវិនិយោគដទៃទៀតនៅកម្ពុជា ដោយពួកយើងបានបោះជំហ៊ានដ៏រឹងមាំក្នុងវិស័យចម្រុះនៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ”។

លោកTan ដៃគូសហការណ៍គ្រប់គ្រងរបស់ក្រុមហ៊ុនBaker Tilly (Cambodia) Co Ltd  យល់ឃើញថា ក្រោមការលើកទឹកចិត្តពីច្បាប់វិនិយោគ គាត់ជឿជាក់ថាសមាគមនឹងជំរុញដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកាន់តែកើនឡើងខ្ពស់មួយកំរិតទៀត។
 
យោងតាមកំណត់ត្រាផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តលើគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សរុបចំនួន ១៦២ គម្រោងរបស់ប្រទេសម៉ាឡេស៊ី ដែលមានទុនវិនិយោគសរុបចំនួន ៣១.៥ លានដុល្លារអាមេរិក។
Source: https://www.phnompenhpost.com/business/msia-investors-want-cambodia-expansion

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.