ម៉ាស៊ីនស្កែនកាំរស្មី X នឹងត្រូវចែកចាយទៅកាន់បណ្តាលច្រកព្រំដែនអន្តរជាតិ
តាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)  បានអោយដឹងថា ម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងនឹងតំឡើងក្នុងពេលឆាប់ៗនេះនៅច្រកព្រំដែនអន្តរជាតិ ដើម្បីការពារការរត់ពន្ធអាវុធឆ្លងដែន និងការជួញដូរគ្រឿងញៀន។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍(GDI)បានចេញផ្សាយថា ខណៈពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងដើម្បីជួយអាជ្ញាធរមូលដ្ឋានក្នុងការពង្រឹងសន្តិសុខ។

ឧត្តមសេនីយ៍ឯក ឡុង ហាបានា អគ្គនាយករង នៃអគ្គនាយកដ្ឋានអនោតប្រវេសន៍ ព្រមទាំងជាអ្នកទទួលខុសត្រូវលើក្រុមគ្រប់គ្រងបច្ចេកទេសម៉ាស៊ីនស្កែន បានមានប្រសាសន៍ថា៖ ម៉ាស៊ីនស្កែនកាំរស្មី X ចំនួន១១គ្រឿងនឹង       តំឡើងតាមច្រកព្រំដែនអន្តរជាតិក្នុងពេលឆាប់ៗនេះ។
 
ឯកឧត្តម សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការផ្តល់ជំនួយបន្ថែមផ្នែកសន្តិសុខព្រំដែនគឺទាន់ពេលវេលាយ៉ាងល្អឥតខ្ចោះ។

ឯកឧត្តមបានបន្តថា គណៈប្រតិភូនៃយោធាកម្ពុជាដែលទទួលបន្ទុកសន្តិសុខព្រំដែនកម្ពុជាបានធ្វើដំណើរទៅប្រទេសថៃនៅខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំរយៈពេលបីថ្ងៃជាមួយភាគីខាងថៃ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ និងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរគ្រឿងញៀនឆ្លងដែនជាដើមនៅតំបន់យោធាទី១ប្រទេសថៃ និងតំបន់យោធាទី៥នៃព្រះរាជាណាចក្រកម្ពុជា។
 
ឯកឧត្តមបានបន្តទៀតថា​ ប្រទេសទាំងពីរនឹងប្រារព្ធកិច្ចប្រជុំប្រភេទនេះអោយបានទៀងទាត់ ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការ និងបន្ធូរបន្ថយភាពតានតឹង ក្នុងគោលបំណងរក្សាសន្តិភាពព្រំដែនរវាងប្រទេសទាំងពីរ។
Source: https://www.phnompenhpost.com/national/international-border-crossings-receive-x-ray-machines

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.