|
|
|
ភ្ញៀវទេសចរណ៍អន្តរជាតិដែលធ្វើដំណើរមកលេងប្រាសាទអង្គរវត្តក្នុងរយៈពេល៤ខែដំបូងក្នុងឆ្នាំនេះបានកើនឡើងចំនួន៦ដង
|
|
យោងតាមសេចក្តីរាយការណ៍ពីសហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋ ប្រាសាទអង្គរវត្តដ៏ល្បីល្បាយរបស់ព្រះរាជាណាកច្រកម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសចំនួន ៣៣.២០៥ នាក់ក្នុងរយៈពេល០៤ខែដំបូងក្នុងឆ្នាំនេះ ដោយបានកើនឡើងចំនួន ៦៣៣%ធៀបទៅនឹងឆ្នាំមុន។
ក្នុងកំឡុងខែមករា ដល់ខែមេសា ប្រាសាទអង្គវត្តទទួលបានប្រាក់ចំណូលសរុបចំនួន ១.៣៥លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនា និងបានកើនឡើងចំនួន ៦២២%ធៀបទៅនឹងឆ្នាំមុន។
នៅខែមេសា ប្រាសាទអង្គវត្តបានទទួលភ្ញៀវទេសចរណ៍បរទេសចំនួន ១៣.៣៦៥នាក់ និងទទួលបានប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាចំនួន ៥៣៧.០០០ដុល្លារអាមេរិក។
មុនពេលការរីករាលដាលនៃជំងឺកូវីដ១៩ ប្រាសាទអង្គរវត្តមានភ្ញៀវទេសចរណ៍បរទេសប្រមាណជាង ៩០០០នាក់រៀងរាល់ថ្ងៃ។
ប្រាសាទអង្គរវត្តដែលមានទំហំផ្ទៃដីចំនួន ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២ និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតក្នុងប្រទេសអាស៊ីអាគ្នេយ៍។
លោក ឡុង កុសល អនុប្រធាន និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា (ANA) បានមានប្រសាសន៍ថា ដោយមានភ្ញៀវទេសចរណ៍តិចតួចក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរជាតិអប្សរាបានឆ្លៀតឪកាសនេះដើម្បីធ្វើការជួសជុល ថែទាំនិងរៀបចំការងារថែសួនក្នុងប្រាសាទអង្គរវត្ត។
លោក ឡុង កុសល បានបន្តទៀតថា ៖ “ខ្ញុំជឿជាក់ថានឹងមានភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាប្រាសាទអង្គរវត្តនាពេលខាងមុខនេះ ដោយសារតែប្រទេសរបស់យើងបានបើកច្រកព្រំដែនឡើងវិញចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវអោយធ្វើចត្តាឡីស័ក្ត”។
មុនពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ តំបន់បេតិកភណ្ឌពិភពលោកបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសជាង២២០លាននាក់ក្នុងឆ្នាំ២០១៩ និងអាចរកចំណូលបាន៩៩លានដុល្លារអាមេរិកពីការលក់សំបុត្រ។
|
|
|
|
|
|
|