ក្រុមហ៊ុន Aquarii BD (Cambodia) ចាប់ដៃសហការជាមួយនឹងក្រុមហ៊ុន Meridian International Holdings
ក្រុមហ៊ុន Aquarii BD (Cambodia) ដែលជាក្រុមហ៊ុនផ្តល់យុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍អាជីវកម្ម ដែលបានបង្កើតឡើងដោយលោកMichael Tan ដែលជាអតីតអ្នកការទូត និងបច្ចុប្បន្នជាអ្នកជំនួញមួយរូប បានភ្ជាប់កិច្ចព្រមព្រៀងសហការគ្នាជាមួយនឹងក្រុមហ៊ុន Meridian International Holdings។
 
យើងបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយសម្រាប់ការផ្តល់ជូនសេវាប្រឹក្សាយោបល់ ដែលមានឈ្មោះថា CKHG នៅក្នុងឆ្នាំ២០១៩។ 
 
CKHG មានគោលដៅផ្តល់ជូននូវការប្រឹក្សាយោបល់គ្រប់ជ្រុងជ្រោយ និងផ្តល់នូវដំណោះស្រាយដល់សហគមន៍អាជីវកម្មអន្តរជាតិ រួមបញ្ចូលទាំងការផ្តល់ជូនសេវាកម្មការិយាល័យនិម្មិត​(Virtual Office) សេវាផ្នែករដ្ឋបាល សេវាគណនេយ្យ និងការប្រឹក្សាផ្នែកពន្ធដារ ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសកម្ពុជា។
Aquarii សង្ឃឹមថាភាពជាដៃគូសហការជាមួយ Meridian និង CKHG នឹងផ្តល់ជូនជម្រើសប្រកបដោយទំនុកចិត្ត និងសេវាកម្មសម្រាប់ជួយគាំទ្រក្រុមហ៊ុនសហគ្រាសបានយ៉ាងគ្រប់ជ្រុងជ្រោយដល់ម្ចាស់អាជីវកម្មនិងវិនិយោគិនបរទេសនៅពេលដែលពួកគាត់ពិចារណាអំពីការរៀបចំការិយាល័យធ្វើការ ឬអគារផលិតកម្មនានានៅក្នុងប្រទេសកម្ពុជា។​

ការបោះជំហានអាជីវកម្មខុសប្លែកពីគេរបស់ Aquarii គឺថា បើទោះបីជាការចូលទៅកាន់វេទិកាអាជីវកម្មអនឡាញដោយសេរី(
www.aquariibd.com) ដែលមានបញ្ជីក្រុមហ៊ុនអាជីវកម្មនិងក្រុមហ៊ុនផ្តល់សេវាកម្មដែលអាចឲ្យអ្នកប្រើប្រាស់អាចចូលទៅជជែកដោយផ្ទាល់ក៏ដោយក្តី ក្រុមហ៊ុន Aquarii ក៏នៅតែកំណត់អត្តសញ្ញាណយ៉ាងប្រុងប្រយ័ត្នដោយផ្អែទៅលើវិជ្ជាជីវៈ និងជ្រើសរើសក្រុមហ៊ុនផ្តល់សេវាកម្មដែលគួរឲ្យទុកចិត្តបាន ដោយមានប្រវត្តិគុណភាពសេវាកម្មល្អ ដើម្បីជួយសម្រួលដល់ឧបសគ្គនៃដំណើរការអាជីវកម្មដែលអ្នកវិនិយោគបរទេសជួបប្រទះនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍មួយនេះ។
 
បើតាមលោកTan ដំណើរការនេះកំពុងតែប្រព្រឹត្តទៅមុខជាលំដាប់។ យើងប្រើប្រាស់ពេលវាលារបស់យើងទៅលើការជ្រើសរើសនិងកំណត់សមាសភាពអាជីវកម្មដែលមានភាពចម្រុះគ្នាដែលយើងជ្រើសរើសធ្វើការជាមួយ យើងយល់ស្របទៅលើគោលគំនិតអាជីវកម្មប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពស្មោះត្រង់រវាងគ្នានឹងគ្នា។ ចាប់ពីពេលនេះតទៅ ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគបរទេសនឹងត្រូវបានធានា និងមានទំនុកចិត្តទៅលើក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងអស់នេះដែលពួកគេអាចធ្វើការជាមួយបាន។

លោក Tan គឺជាអតីតអគ្គរដ្ឋទូតសាំងហ្គាពួរប្រចាំប្រទេសកម្ពុជា ហើយបច្ចុប្បន្នជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនAquarii នៅរាជធានីភ្នំពេញ។
ភាពជាដៃគូសហការរវាង Aquarii និង Meridian ក៏ដូចជា CKHG Consultancy នឹងជួយជម្រុញប្រទេសកម្ពុជាឲ្យក្លាយជាទីផ្សារដ៏គួរឲ្យមានភាពទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ និងការប្រកបអាជីវកម្ម។ 

កិច្ចសហការនេះក៏នឹងស្តែងចេញឡើងនូវការប្តេជ្ញាចិត្តដើម្បីជួយលុបបំបាត់គំនិតយល់ឃើញហួសសម័យដែលម្ចាស់ជំនួញនិងអ្នកវិនិយោគបរទេសយល់ឃើញមកលើកម្ពុជា ដោយដាក់ចេញនូវគោលនយោបាយគាំទ្រអាជីវកម្មនិងគាំទ្រការវិនិយោគ ក៏ដូចជាចូលរួមគ្នាក្នុងការកសាងសកម្មភាពបណ្តាញអាជីវកម្មប្រកបដោយភាពសមរម្យនិងអាចយកមកអនុវត្តបាន។

“យើងមានភាពរីករាយជាខ្លាំងលើភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន Aquarii” នេះគឺជាប្រសាសន៍របស់លោក Murray Koស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meridian International Holding។ លោកបានបន្ថែមថា “ភាពជាដៃគូសហការនេះផ្តល់មកនូវឱកាសជាច្រើនសម្រាប់ការរីកចម្រើនលូតលាស់ទៅមុខសម្រាប់តំបន់ ខណៈយើងផ្តល់ជូនគ្រឿងសម្ភារៈបរិក្ខារដែលសក្កិសមនឹងគុណភាពនៃសេវាកម្មដែលយើងកំពុងផ្តល់ជូន។ យើងមានសេចក្តីសោមនស្សណាស់ដែលអាចបន្តកសាងគុណតម្លៃសម្រាប់អតិថិជនរបស់យើងតាមរយៈការច្របាច់រួមបញ្ចូលគ្នា គំនិតច្នៃប្រឌិតថ្មីៗ និងសេវាកម្មដោះស្រាយពីដើមដល់ចប់សម្រាប់ក្រុមហ៊ុនបរទេសនៅគ្រប់វិស័យ។ យើងមានទំនុកចិត្តថា តាមរយៈភាពជាដៃគូនេះ យើងអាចផ្តល់នូវយុទ្ធសាស្រ្តល្អបំផុតសម្រាប់អាជីវកម្ម ដែល​យើង​នឹង​បង្កើត រចនាឡើង និង​កសាងសហគ្រាស​​ជំនាន់​ក្រោយ”។
ប្រភព: https://www.khmertimeskh.com/501084957/aquarii-bd-cambodia-ties-up-with-meridian-international-holdings/
 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.