សន្ទស្សន៍តម្លៃលំនៅដ្ឋានអាចជួយគ្រប់គ្រងតម្លៃអចលនទ្រព្យ និងកាត់បន្ថយហានិភ័យនៃវិបត្តិ
“សន្ទស្សន៍តម្លៃលំនៅដ្ឋាន” ហៅកាត់ថា “RPPI”  ដែលវានឹងជួយកម្ពុជាឲ្យគ្រប់គ្រងបាននូវការឡើងថ្លៃនៃតម្លៃលំនៅដ្ឋា និងកាត់បន្ថយហានិភ័យនៃវិបត្តិនៅក្នុងវិស័យនេះ។ 

លោកស្រី អាន សុធីតា ដែលជាអ្នកគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ PropNex នៅកម្ពុជា មានប្រសាសន៍ថា តម្លៃនៃការទិញលក់នៃលំនៅដ្ឋានឬអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងសភាពមិនច្បាស់លាស់ និងនៅមិនទាន់មានកំណត់ត្រានៃការព្រមាននៅឡើយ។ 

ការដាក់ឲ្យប្រើប្រាស់នូវសន្ទស្សន៍តម្លៃលំនៅដ្ឋានគឺជាការចាប់ផ្តើមមួយដ៏ល្អ ដោយសារវាមានតួនាទីក្នុងការវាស់វែងភាពប្រែប្រួលនៃតម្លៃលំនៅដ្ឋានជាមូលដ្ឋានស្របទៅតាមស្តង់ដារ។ វាក៏នឹងអាចអោយអាជ្ញាធរមានសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ ឬគ្រប់គ្រងទៅលើវិស័យអចលនទ្រព្យបានល្អ ដោយមានការក្តោបក្តាប់ស្ថានការណ៍បានល្អជាងមុន។ 

 
“មិនត្រឹមតែការកើនឡើងនៃតម្លៃលំនៅដ្ឋាន ឬអចលនទ្រព្យដែលនាំទៅរកអតិផរណាតែប៉ុណ្ណោះទេ វាថែមទាំងនាំឲ្យការបណ្តាក់ទុនវិនិយោគមានការថយចុះក្នុងវិស័យអចលនទ្រព្យ និងអត្រាទាបនៃភាពជាម្ចាស់កម្មសិទ្ធិដែលអាចបណ្តាលឲ្យមានវិបត្តិសេដ្ឋកិច្ច។”

 Century 21 Cambodia លោកស្រី Grace Rachny Fong បានឲ្យដឹងថា RPPI គឺជាបណ្តុំនៃព័ត៌មាននិងស្ថិតិដែលផ្តល់ដោយរដ្ឋាភិបាល ដោយផ្អែកទៅលើការប្រមូលយកទិន្នន័យប្រកបដោយភាពសុក្រិត និងការវិភាគជាផ្លូវការដែលអាចទទួលយកបាន។

សន្ទស្សន៍នេះនឹងបង្កឲ្យមានភាពងាយស្រួលដល់អ្នកដែលចង់ស្វែងរកព័ត៌មាននៃតម្លៃដីនិងលំនៅដ្ឋាន ក៏ដូចជាជួយដល់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍គម្រោងមេផ្សេងៗ។ 

បន្ថែមពីនេះ លោកស្រី Grace បានមានប្រសាសន៍ថា រដ្ឋាភិបាលក៏អាចគ្រប់គ្រងបានទៅលើការទិញលក់ក្នុងវិស័យនេះ និងអាចប្រមូលពន្ធតាមនោះផងដែរ។ 
“សន្ទស្សន៍នេះនឹងជួយជម្រុញដល់ការទិញលក់អចលនទ្រព្យ និងធ្វើឲ្យមានភាពងាយស្រួលដល់ប្រជាពលរដ្ឋ រួមទាំងវិនិយោគិនបរទេសដើម្បីស្វែងយល់ពីតម្លៃនៅក្នុងទីផ្សារ ដែលស្របពេលជាមួយគ្នានេះនឹងទាក់ទាញពួកគេមកវិនិយោគនៅកម្ពុជា។ វានឹងក្លាយជាមានភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាននៃតម្លៃលំនៅដ្ឋាននិងអចលនទ្រព្យនៅក្នុងតំបន់ដែលពួកគេចង់បាន។ តាមរយៈរបៀបនេះ យើងកសាងទំនុកចិត្តដល់វិនិយោគិនបរទេសដែលមានបំណងមកវិនិយោគនៅកម្ពុជា។”
ចំណែក លោក ច្រឹក សុខនីម ប្រធានសមាគមន៍វាយតម្លៃអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា RPPI នឹងក្លាយជាឧបករណ៍សម្រាប់អ្នកជំនាញអចលនទ្រព្យដើម្បីបង្កើតបាននូវការវាយតម្លៃអចលនទ្រព្យប្រកបដោយសុក្រិតភាព។
RPPI លោកស្រី ជា សេរី ជំនួយការរដ្ឋាភិបាលបានមានប្រសាសន៍ថា វាគឺជាជំហានថ្មីនិងជាភាពជោគជ័យមួយក្នុងការចងក្រងស្ថិតិសេដ្ឋកិច្ច ការវិភាគហិរញ្ញវត្ថុ ការវាយតម្លៃលើវិស័យអចលនទ្រព្យ និងសំណង់។ 

ការរីកចម្រើននៃវិស័យនេះក៏ជាផ្នែកមួយនៃដំណើរការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ ដែលអាចជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចពីការប៉ះពាល់នានា ក៏ដូចជាស្រូបទាញកម្លាំងពលកម្មខ្លះមកបម្រើឲ្យវិស័យសំណង់ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។
មុននឹងការចាប់ផ្តើមនៃការផ្ទុះចេញនៃវីរុសកូវីដ១៩នៅប្រទេសកម្ពុជា វិស័យសំណង់និងអចលនទ្រព្យបានដើរតួជាវិស័យគន្លឹះសំខាន់ដែលមាននិយោជិតសរុបក្នុងវិស័យនេះប្រមាណ៥០ម៉ឺននាក់ នេះបើយោងតាមការស្ទង់មតិឆ្នាំ២០១៩។ 
 
ក្នុងឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញផ្សាយថា មានគម្រោងសាងសង់សរុបចំនួន ៤,៣០៣ គម្រោងទូទាំងប្រទេស ដែលគិតជាផ្ទៃក្រឡាសរុបជិត១៣លានម៉ែត្រការ៉េ។ ទំហំទឹកប្រាក់វិនិយោគសរុបដែលទទួលបានអាជ្ញាប័ណ្ណមានចំនួន ៥,៣៣ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលមានការថយចុះប្រមាណ៣១,២១ភាគរយពីឆ្នាំ២០២១។ 
ប្រភព: https://m.phnompenhpost.com/business/residential-price-index-will-control-property-prices-reduce-risk-crisis
 

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.