|
|
|
សមាគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាបានរៀបចំកិច្ចប្រជុំនៅសាលប្រជុំក្នុងអគារ Flatiron ជាន់ទី២៨
|
|
សមាគមន៍ធុរកិច្ចជប៉ុននៅកម្ពុជាបានចាប់ផ្តើមកិច្ចប្រជុំប្រចាំត្រីមាសរបស់ពួកគេនៅសាលប្រជុំក្នុងអគារ Flatiron by Meridian ដែលមានទីតាំងនៅជាន់ទី២៨។ ទេសភាពនៃទីក្រុងភ្នំពេញអាចឲ្យគេមើលឃើញបានយ៉ាងឆ្ងាយ ហើយពន្លឺនៃទីក្រុងគឺពិតជាទិដ្ឋភាពមួយដ៏ស្រស់ស្អាត។ សមាជិកជនជាតិជប៉ុននៃសមាគមន៍នេះសរុបចំនួន២៩ នាក់បានអធិប្បាយអំពីភាពអស្ចារ្យដែលអាចមើលឃើញទីក្រុងពីចំណុចដ៏ខ្ពស់បែបនេះ។ ចំណែកអាហារពេលល្ងាចត្រូវបានបម្រើនិងរៀបចំដោយភោជនីយដ្ឋានខេម៉ា នៅក្នុងអគារ Flatiron by Meridian ដោយផ្ទាល់។
|
|
|
|
|
|
|