អាហារ​ប្រណិត​តម្លៃ​សមរម្យ​ ទន្ទឹងចាំលោកអ្នក
នៅខែកក្កដានេះ ភោជនីយដ្ឋានខេមា នឹងបើកបម្រើជូនលោកអ្នក នៅក្នុងអគារ Flatiron by Meridian ខាងលិចស្ថានីយរាជាយស្ម័យយាន្តភ្នំពេញ។ លោកអ្នក នឹងបានរីករាយម្ហូបអាហារប្រពៃណីបារាំង ពេញនិយមជាងគេ នៅ​ភោជនីយដ្ឋានខេមា ថែមទាំងអាចគយគន់ទិដ្ឋភាពដ៏ស្រស់បំព្រងនៃរាជធានីភ្នំពេញពីលើអគារ។
  
យើងតែងប្រកាន់យកភាពស៊ីវីល័យ និងលើកតម្កើងប្រពៃណីដ៏មានតម្លៃ។ ហើយភោជនីយដ្ឋាន ខេមា គឺជាឧទាហរណ៍ដ៏ល្អបំផុត។ នៅជាន់ទី ២៨ លោកអ្នក នឹងឃើញ តុកម្រាលថ្មម៉ាប ស្អាតរលោង និងរបាទង់ដែងរាងកោងស្អាតល្អវិចិត្រ។ 
  
ចំពោះលោកអ្នក ដែលស្គាល់ភោជនីយដ្ឋាន ខេមា រួចហើយ លោកអ្នក នឹងឃើញអ្វីៗទាំងអស់ដែលអ្នកពេញចិត្តជាយូរមកហើយពីខេមា ចាប់ពីអាហារពេលព្រឹកទទួលទានដោយឥតកំណត់ ដល់អាហារធុរកិច្ចថ្ងៃត្រង់ ហើយជាពិសេស កម្មវិធី ឈីសជាមួយស្រាទំពាំងបាយជូរ។ រីឯលោកអ្នកចូលចិត្ត នំបុ័ងដុតថ្មីៗ នំខេកឬនំដុតផ្សេងទៀត និងឈីស និង អាហារចម្រិននៅសីតុណ្ហភាពត្រជាក់ ធ្វើខ្លួនឯងឬនាំចូល  អាចរីករាយបាន   នៅហាងខេមាហ្គោ។
 
ល្អជាគេនៅទីតាំងនេះ គឺ លោកអ្នក អាចគយគន់ទេសភាពលាតសន្ធឹងរាប់គីឡូម៉ែត្រគ្រប់ទិសទី កាត់ទន្លេមេគង្គនៅខាងកើត និងខាងជើង ដល់ភ្នំឱរ៉ាល់នៅខាងលិច និងខាងត្បូងគន់អគារខ្ពស់ៗនៅក្រុង​ភ្នំពេញ។

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.