សាលា Shrewsbury International School Phnom Penh
សាលាមត្តេយ្យនៅអគារ Flatiron
 
ឆ្នាំសិក្សាដំបូងនឹងចាប់ផ្តើមឆាប់ៗនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ស្របពេលជាមួយគ្នានេះដែរ ការសាងសង់សាលានៅអគារFlatiron បានឈានដល់ដំណាក់កាលបញ្ចប់។ នេះគឺជាពេលវេលាដ៏ត្រឹមត្រូវមួយក្នុងការអញ្ជើញមាតាបិតាសិស្សមកទស្សនាសាលារបស់យើង។ ដូច្នេះហើយ យើងនឹងរៀបចំទស្សនៈកិច្ចមួយ ចាប់ពីថ្ងៃច័ន្ទ ទី១៨ រហូតដល់ ថ្ងៃសៅរ៍ ទី២៣ ខែកក្កដានេះ សម្រាប់មាតាបិតាសិស្សដែលមានអាយុចាប់ពី ៧ខែ រហូតដល់ ៤ឆ្នាំ។ 
 
ទស្សនៈកិច្ចនេះនឹងត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី Charlotte Thomas ដែលជានាយកគ្រប់គ្រងថ្នាក់មត្តេយ្យសិក្សា និងលោក Edwin Messchendorp ដែលជានាយកផ្នែកចុះឈ្មោះសិក្សា។ លោកស្រី Charlotte និងលោក Edwin នឹងនាំមាតាបិតាសិស្សទាំងអស់ទស្សនាទីតាំងសាលា និងធ្វើបទបង្ហាញសង្ខេបអំពីព័ត៌មានរបស់សាលា។ បន្ទាប់ពីនេះ យើងក៏នឹងមានពេលវេលាសម្រាប់សំណួរផ្សេងៗ ក៏ដូចជាការពិភាក្សាជាលក្ខណៈបុគ្គលផងដែរ។
ជាងនេះទៅទៀត មាតាបិតានៃក្មេងៗដែលមានអាយុចន្លោះពី ៧ ទៅ ៣៦ខែ អាចចូលរួមក្នុងការវាយតម្លៃលើ ការអភិវឌ្ឍន៍និងគ្រប់គ្រងក្មេង ផងដែរ ដែលការវាយតម្លៃនេះជួយឲ្យពួកគាត់អាចស្ទាបស្ទង់បាននូវដំណើរការរីកលូតលាស់នៃកូនរបស់ពួកគាត់ទៅតាមអាយុរបស់ពួកគេ។ ការវាយតម្លៃនេះរួមមាន ការវាយតម្លៃលើការយល់ដឹង សមត្ថភាពដោះស្រាយបញ្ហា ភាពរសើបទាក់ទិនទៅនឹងសង្គមនិងបុគ្គល និងជំនាញក្នុងការប្រាស្រ័យទាក់ទង ដោយគេវាស់វែងបានតាមរយៈកម្រងសំណួរ។ 
លទ្ធផលនៃការវាស់វែងនេះនឹងត្រូវបានវិភាគនិងប្រឹក្សាដោយលោក Charles Wong ដែលជាសហស្ថាបនិកនៃសាលា SISPP ដែលលោកមានបទពិសោធន៍២០ឆ្នាំក្នុងការអប់រំ។ ពិសេសជាងនេះ ការវាស់វែងនេះនឹងមិនត្រូវបានគិតថ្លៃទេ!
 
យើងសង្ឃឹមថាមាតាបិតាទាំងអស់នឹងមកចូលរួមឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដែលវានឹងធ្វើឲ្យសាលារបស់យើងមានមានសភាពរស់រវើកឡើងដោយសម្លេងនៃក្មេងៗនិងក្រុមគ្រួសាររបស់ពួកគេ។
ការស្វែងយល់ចង់ដឹងពីសំណាក់មាតាបិតានិងក្មេងៗមកលើសាលារបស់យើង នឹងធ្វើឲ្យពួកគាត់ស្គាល់សាលាលំដាប់ថ្នាក់ពិភពលោកថ្មីនៅក្នុងអគារ Flatiron នេះបានច្រើនជាងមុន និងនាំឲ្យបរិយាកាសនៃការអប់រំមានវត្តមានឡើងនៅក្នុងសាលារបស់យើង និងនៅក្នុងអគារ Flatiron ទាំងមូល។ 
 
យើងទង្ទឹងរង់ចាំការមកដល់និងជួបជាមួយក្រុមគ្រួសាររបស់សិស្សទាំងអស់ ទាំងអ្នកដែលបានស្គាល់យើងរួមមកហើយ​ និងអ្នកដែលទើបតែមកជាលើកដំបូង។ 
 
ដើម្បីចុះឈ្មោះចូលរួមក្នុងទស្សនៈកិច្ចនេះ លោកអ្នកអាចចុចចូលទៅក្នុងលីងនេះដើម្បីចុះឈ្មោះនៅក្នុងទម្រង់ដែលផ្តល់ជូន និងជ្រើសរើសម៉ោងដែលអ្នកមកចូលរួម៖
https://form.jotform.com/221718180648459
 
និងជម្រើសមួយផ្សេងទៀត លោកអ្នកអាចចូលទៅកាន់ទំព័រ Facebook របស់យើង រួចចូលទៅកាន់លីងនៅទីនោះ។ 
 
Edwin Messchendorp នាយកផ្នែកចុះឈ្មោះសិក្សា (បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Cambridge University)
Shrewsbury International School Phnom Penh

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.