ក្រុមហ៊ុន Walmart មានគម្រោងពង្រីកការបញ្ជារទិញផលិតផលពីកម្ពុជាបន្ថែមទៀត

នាពេលថ្មីៗនេះ ក្រុមហ៊ុន Walmart​ Inc ដែលជាក្រុមហ៊ុនលក់រាយធំជាងគេនៅក្នុងពិភពលោក មានគម្រោងពង្រីកបន្ថែមការបញ្ចារទិញផលិតផលពីប្រទេសកម្ពុជា នេះបើយោងតាមក្រសួងការងារ។ 

ការបង្កើនការបញ្ជារទិញនេះនឹងចូលរួមបង្កើតឱកាសការងារ និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក៏ជាវិភាគទានមួយដល់ការអភិវឌ្ឍន៍ទៅលើការងារនិងប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាពនៅក្នុងប្រទេស។
លោកស្រី អានប៊ីញ នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart មានប្រសាសន៍ថា និរន្តរភាពនៃផលិតកម្មនិងការនាំចេញរបស់កម្ពុជានឹងទទួលបានការធានា ដោយសារការគ្រប់គ្រងបានយ៉ាងល្អទៅលើជម្ងឺរាតត្បាតកូវីដ១៩ និងការកែលម្អលក្ខខណ្ឌការងារឲ្យកាន់តែប្រសើរជាងមុនរបស់រាជរដ្ឋាភិបាល។

លោកស្រីបន្តទៀតថា Walmart ដែលជាក្រុមហ៊ុននាំចេញឈានមុខគេទៅលើផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល​ កំពុងមានគម្រោងក្នុងការទិញយកផ្លែឈើ និងផលិតផលចំណីអាហារ សម្ភារៈអេឡិចត្រូនិច និងគ្រឿងសង្ហារឹមបន្ថែមទៀតពីកម្ពុជា ប្រសិនបើផលិតផលទាំងនោះមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តរហូតមកទៅដល់កម្មករជនជាតិខ្មែរ និងបរទេស ដើម្បីជម្រុញឲ្យពួកគេទទួលបានវ៉ាក់សាំងទាន់ពេលវេលា រួមបញ្ចូលទាំងដូសជម្រុញផងដែរ និងបានយកចិត្តទុកដាក់ជាសំខាន់ដើម្បីធានាថាពួកគេអាចទទួលបានវ៉ាក់សាំងគ្រប់ៗគ្នា។ 
រាជរដ្ឋាភិបាលបានដាក់ចេញការអនុវត្តន៍និងទទួលបានភាពជោគជ័យទៅលើវិធានការ១០ចំណុចក្នុងការទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីរក្សានូវភាពប្រក្រតីនៃអាជីវកម្ម ផលិតកម្ម ការវិនិយោគ និងការងារ ក៏ដូចជាធានានូវជីវភាពនៃកម្មករនិយោជិត និងប្រជាជនដែលមានជីវភាពខ្វះខាត។ 

អគ្គលេខាធិការររងនៃសមាគមន៍កាត់ដេរកម្ពុជាហៅកាត់ថា​ GMAC បានលើកឡើងថា ក្រុមហ៊ុន Walmart គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបញ្ជារទិញធំជាងគេទាំង១០មកលើផលិតផលសម្លៀកបំពាក់ផលិតនៅកម្ពុជា និងជាអ្នកបញ្ជារទិញចម្បងលើផលិតផលរបស់សមាជិកនៃសមាគមន៍កាត់ដេរកម្ពុជាផងដែរ។
ទោះបីជាលោកមិនបានបញ្ចេញឲ្យដឹងនូវតួរលេខជាក់លាក់លើការបញ្ចារទិញរបស់ក្រុមហ៊ុន​ Walmart ដោយគោរពសិទ្ធិឯកជនរបស់ក្រុមហ៊ុនក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ថាផលិតផលកម្ពុជាដែលបញ្ជារទិញដោយ Walmart មានការកើនឡើងជាលំដាប់។

ដូចគ្នានេះដែរ ប្រធានសមាគមន៍ស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ប្រភពឲ្យដឹងថា ក្រុមហ៊ុន Walmart គឺជាក្រុមហ៊ុនបញ្ជារទិញស្បែកជើងផលិតនៅកម្ពុជាមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង៥ ។ ពិសេសជាងនេះទៅទៀត នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្រុមហ៊ុននៅតែបន្តបញ្ជារទិញជាបន្តបន្ទាប់។ តាមរយៈការឈានជើងចូលមកទីផ្សារកម្ពុជាកាន់តែទូលាយជាងមុន ប្រសិនបើក្រុមហ៊ុន Walmart​ អាចធ្វើបានតាមគម្រោងគ្រោងទុកនោះ ការបញ្ជារទិញមកលើផលិតផលកាត់ដេររបស់កម្ពុជា​នឹងបន្តជម្រុញផលិតកម្មក្រុងស្រុកនិងនាំមកនូវអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនទៀត។

បើតាមតួរលេខពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញផលិតផលទៅកាន់ប្រទេសអាមេរិកក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២២ ដែលគិតជាទំហំទឹកប្រាក់សរុបលើសពី ៣,៧២៩ ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលមានការកើនឡើងប្រមាណ៥៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភព: https://www.phnompenhpost.com/business/walmart-plans-diversify-stock-cambodia-goods?fbclid=IwAR2UBfm7pS37GBAqwbFhW1OkFs1Q1i5O_6_CemoqKswlejBR2yNgsPyut6E

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.