នំក្រ័សសង់ - ធ្វើឲ្យលោកអ្នកបញ្ចេញស្នាមញញឹមប្រចាំថ្ងៃ!

Buttery puff pastry ខាងក្រៅមានសភាពស្រួយល្មម រីឯខាងក្នុងទន់រលោយនៅក្នុងមាត់ដោយសារការប្រើប៊ឺរច្រើនក្នុងការរៀបចំធ្វើនំ។   នំក្រ័ងសង់ ទំនងជាការច្នៃប្រឌិតមួយដែលគេទទួលស្គាល់ច្រើនជាងគេនៅប្រទេសបារាំង។

នំក្រ័សសង់ គឺជាទំនៀមទម្លាប់ប្រពៃណីបារាំងដ៏យូរលង់មកហើយ ហើយភ្ញៀវទេសចរណ៍ទៅលេងប្រទេសបារាំងនិយមដំបូងគេគឺ​ទទួលទាននំក្រ័សសង់ជាមួយកាហ្វេ។ នេះគឺជាការបញ្ជាក់ពីការចាប់ផ្តើមនៃដំណើរកំសាន្តរបស់ពួកគេថាពួកគេពិតជាស្ថិតនៅប្រទេសបារាំង ហើយជីវិតពិតជាមានន័យប្រសើរណាស់។ ប៉ុន្តែទោះបើជាលោកអ្នកមិនស្ថិតនៅប្រទេសបារាំងក៏ដោយ ក៏លោកអ្នកនៅតែអាចទទួលរសនិយមបារាំងបានដែរ ដោយគ្រាន់តែចំណាយតែពីរបីដុល្លារសម្រាប់កាហ្វេកិនថ្មី ជាមួយនំក្រ័សសង់ដែលដុតថ្មីៗ ឈ្ងុយឆ្ងាញ់ ចូលជាតិគ្នាបានយ៉ាងល្អ។

គួរឱ្យភ្ញាក់ផ្អើលមែនទែនសម្រាប់អាហារល្បីល្បាញបែបនេះ  ដែលមានដើមកំណើតនៅសតវត្សទី១៧ ក្នុងប្រទេសអូទ្រីស ហើយបានក្លាយជាអាហារពេលព្រឹកដ៏ពេញនិយមនៅប្រទេសបារាំង។ ជនជាតិអូទ្រីសឈ្មោះ August Zang ដែលបានធ្វើឱ្យនំរាងចំណិតព្រះច័ន្ទរបស់អូទ្រីស ក្លាយជាការពេញនិយមក្នុងទីក្រុងប៉ារីសនៅទសវត្សឆ្នាំ១៨៣០។ សំណេរដំបូងនៃពាក្យនំក្រ័សសង់  មិនទាន់បានលេចចេញជារូបរាងទេរហូតដល់ឆ្នាំ១៨៥៣ ចំណែកផ្នែកអក្សរសាស្រ្តក៏មានសភាពស្ងប់ស្ងាត់រហូតដល់ឆ្នាំ១៨៦៣ ទើបបានលេចចេញនៅក្នុងវចនានុក្រម Littré ដែលបានកំណត់ន័យថាជា " នំប៉័ងឬនំមានរាងចំណិតព្រះច័ន្ទតូច”។

សំណេរលាយលក្ខណ៍អក្សរលើកដំបូង បានកើតឡើងនៅក្នុងDes Substances Alimentaires របស់ Payen ចេញផ្សាយក្នុងឆ្នាំ១៨៥៣ ហើយដប់ឆ្នាំក្រោយមក វាមានវត្តមានម្តងទៀតនៅក្នុងវចនានុក្រម Littré ដែលកំណត់ន័យថាជា "នំបុ័ងឬនំរាងចំណិតព្រះច័ន្ទតូច" ។ ក្រោយមកទៀត នៅក្នុងឯកសារ Les Consummations de Paris (១៨៧៥) ក៍បាននិយាយពី 'នំក្រ័សសង់សម្រាប់កាហ្វេ' នៅក្នុងបញ្ជីនំធម្មតា មិនមែននំប្រណិត ប៉ុន្តែឆ្ងាញ់ជាប់ចិត្តតែម្តង។ រូបមន្តធ្វើនំចេញផ្សាយដំបូងគេ លេចឡើងនៅឆ្នាំ១៩០៥ នៅពេលមេចុងភៅជនជាតិបារាំង បានលើកដៃអាវរបស់គាត់ហើយធ្វើ Viennoiserie ដោយខ្លួនឯង ដោយបញ្ចូលគំនិតលាយម្សៅនំ​ Puff ។ នំក្រ័សសង់ក៏បានចាប់កំណើតនាពេលនោះ។ 

នៅហាងខេមាហ្គោក្នុងអគារ Flatiron by Meridian យើងមានមោទនភាពដោយបានធ្វើនំក្រ័សសង់ មានឱជារសឆ្ងាញ់អស្ចារ្យបំផុតផ្តល់ជូនលោកអ្នក (សូមមិនណែនាំនំក្រ័សសង់ចំពោះអ្នកលើសទម្ងន់) ។ ជ្រលក់នំក្រ័សសង់ក្នុងកាហ្វេ (តាមបែបបារាំង) ឬលាយវាជាមួយប៊ឺ និងដំណាប់ (តាមបែបអង់គ្លេស) ឬគ្រាន់តែភ្លក់រសជាតិវាដោយមិនបន្ថែមអ្វីពីលើ លោកអ្នកប្រាកដជា​បញ្ចេញ​ស្នាមញញឹម​សម្រាប់ការ​ចាប់​ផ្ដើម​ថ្ងៃថ្មី​របស់លោក​អ្នក។


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.