ភោជនីយដ្ឋាន Topaz លើកមុខមាត់វិស័យបដិសណ្ឋារកិច្ចដែលកំពុងរីកចម្រើននៅកម្ពុជា ដោយបានបង្ហាញវត្តមាននៅក្នុងបញ្ជីភោជនីយដ្ឋានលំដាប់ខ្ពស់ទាំង១០០

ភោជនីយដ្ឋាន Topaz ជាភោជនីយដ្ឋានបម្រើម្ហូបអាហារបែបបារាំង ដែលបានប្រតិបត្តិការជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២២នេះ ភោជនីយដ្ឋាន Topaz បានទទួលលំដាប់លេខរៀងទី៩០នៅក្នុងបញ្ជីភោជនីយដ្ឋានកំពូលទាំង១០០ក្នុងទ្វីបអាស៊ី ដែលនេះជាលើកដំបូងសម្រាប់ភោជនីយដ្ឋានបង្កើតឡើងនៅប្រទេសកម្ពុជាដែលមានវត្តមាននៅក្នុងបញ្ជី និងជាការបង្ហាញមុខមាត់ថ្មីនៃវិស័យបដិសណ្ឋារកិច្ចកំពុងរីកចម្រើនរបស់ប្រទេសនេះផងដែរ។ 

ភោជនីយដ្ឋាន Topaz ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Thalias Hospitality ដែលបានបង្កើតឡើងដោយអ្នកជំនួញមានកេរ៌្តឈ្មោះមួយរូប គឺលោក Arnaud Darc ដែលក្រុមហ៊ុននេះដែរបានបង្កើតភោជនីយដ្ឋានផ្សេងៗទៀតនៅកម្ពុជាមានដូចជា ភោជនីដ្ឋានម្លិះ និងខេម៉ា។ 

ក្រុមហ៊ុន Thalias មានបុគ្គលិកសរុបជាង៥០០នាក់ ទាំងជនជាតិខ្មែរ​ និងអន្តរជាតិ មានអាជីវកម្មដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ និងសេវាកម្មរៀបចំកម្មវិធីផ្សេងៗ ដោយប្រតិបត្តិការនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ 

នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃភោជនីយដ្ឋាន Topaz លោកស្រី ហាក់ លីណា បានប្រាប់ CIR Life & Luxury ឲ្យដឹងថា៖ បើធ្វើការប្រៀបធៀបទៅនឹងទីក្រុងផ្សេងៗដូចជានៅក្នុងប្រទេសសឹង្ហបូរី និងប្រទេសថៃ ទិដ្ឋភាពនៃភោជនីយដ្ឋានលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជានៅតែបន្តវិវត្តន៍ទៅមុខឥតឈប់ឈរ ទោះបីជាមានភោជនីយដ្ឋានលំដាប់មធ្យមកំពុងមានការកើនឡើង និងមានភាពសម្បូរបែបយ៉ាងណាក៏ដោយ។ 

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា៖ “ទិដ្ឋភាពនៃភោជនីយដ្ឋានលំដាប់ខ្ពស់នៅទីនេះគឺជាការឆ្លុះបញ្ចាំងដ៏ពិសេសមួយទៅលើប្រវត្តិសាស្ត្រនិងក្តីសង្ឃឹមសម្រាប់អនាគតនៃប្រទេសកម្ពុជា។ ហើយវាគឺជាអ្វីមួយដែលយើងនឹងមានមោទនភាព”។ 

សម្រាប់បញ្ជីឈ្មោះភោជនីយដ្ឋានលំដាប់កំពូលនេះ ត្រូវបានជ្រើសរើសដោយអ្នកដឹកនាំមកពីស្ថាប័នជាង៣០០ ដែលត្រូវបានគេហៅថាជា “សភាជ្រើសរើស” ដែលពួកគាត់ខ្លះគឺជាអ្នកនិពន្ធលើអត្ថបទមុខម្ហូប ជាចុងភៅ និងមកពីភោជនីយដ្ឋានជាច្រើនផ្សេងទៀតនៅក្នុងតំបន់។ 

ទីក្រុងហុងកុងត្រូវបានគេផ្តល់ពានរង្វាន់កំពូលនៅអាស៊ីក្នុងឆ្នាំនេះ  ដោយមានភោជនីយដ្ឋានសរុបចំនួន១៦នៅក្នុងចំណោមភោជនីយដ្ឋានល្អបំផុតទាំង១០០នៅក្នុងតំបន់។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសថៃ និងជប៉ុនទទួលបានលេខរៀងទី២ ដោយមានចំនួនភោជនីយដ្ឋាន១៣ រៀងៗខ្លួន ចំណែកប្រទេសសិង្ហបុរីទទួលបានលេខរៀងទី៣ ដោយមានចំនួនភោជនីយដ្ឋានសរុប១២។ 

សកម្មភាពសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជានៅក្នុងអំឡុងពេល២០ឆ្នាំចុងក្រោយនេះបានបន្តជម្រុញស្តង់ដារនៃការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើននាក់ ដោយមានភោជនីយដ្ឋានលំដាប់ខ្ពស់ បារ និងមានក្រុមហ៊ុនម៉ាកល្បីៗកាន់តែច្រើនចូលមកបណ្តាក់ទុនវិនិយោគ។


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.