“សម្រាមឬជាទ្រព្យ” ក្រុមមួយនេះនឹងជួយលោកអ្នកឲ្យរកឃើញចម្លើយ

ប្រសិនបើអ្នកដាក់ចិត្តដាក់កាយក្នុងការធ្វើរឿងអ្វីមួយ នោះអ្នកនឹងស្វែងរកគ្រប់មធ្យោបាយដើម្បីធ្វើឲ្យវាដំណើរការទៅមុខបាន។ ជំហានយក្សមួយធ្វើដំណើរទៅមុខបានដោយចាប់ផ្តើមពីជំហានតូចមួយ ហើយគំនិតដែលល្អជាងគេមួយក៏ចាប់ផ្តើមពីមនុស្សម្នាក់ដែលបានចាប់ផ្តើមធ្វើវាដោយម៉ឺងម៉ាត់និងចាប់ផ្តើមមានអ្នកដទៃដែលកំពុងតែរង់ចាំរឿងដូចគ្នានេះមករួមដំណើរដោយមិនដឹងខ្លួនជាមុន។ 

ក្រុមហ្វេសប៊ូកមួយមានឈ្មោះថា “Phnom Penh Minimalist and Freecycle” បានដំណើរការអស់រយៈពេល២ឆ្នាំមកហើយ។ ក្រុមនេះត្រូវបានបង្កើតឡើងដោយលោកស្រី Irina Chakraborty ដែលរស់នៅប្រទេសកម្ពុជាអស់រយៈពេលយូរណាស់មកហើយ ឥលូវនេះគាត់បានប្រមូលសមាជិកក្រុមបានរហូតដល់៥០០០នាក់ ទាំងជនជាតិខ្មែរ​ និងបរទេស ដែលពួកគេសុទ្ធតែមានចំណាប់អារម្មណ៍ទៅលើការចូលរួមធ្វើឲ្យបរិស្ថានរបស់ប្រទេសកម្ពុជាមាននិរន្តរភាព ដោយការកាត់បន្ថយនិងចែករំលែករបស់ប្រើប្រាស់ដល់គ្នាទៅវិញទៅមក និងការប្រើប្រាស់របស់របរចាស់សារឡើងវិញ ថែមទាំងមានការកែច្នៃឡើងវិញនូវរបស់របរដែលអ្នកដទៃបានចោះបង់ចោល។ 

លោកស្រី Chakraborty បានមករស់នៅប្រទេសកម្ពុជាបន្ទាប់ពីគាត់បានបញ្ចប់សញ្ញាបត្របណ្ឌិតរបស់គាត់។ គាត់បានមកលេងមិត្តភក្តិចាស់ម្នាក់នៅទីនេះ នៅពេលនោះគាត់បាននៅមើលថែទាំសត្វឆ្កែរបស់មិត្តភក្តិគាត់រយៈពេលប៉ុន្មានខែនៅពេលមិត្តភក្តិរបស់គាត់មិននៅផ្ទះ។ នៅចុងឆ្នាំ២០១១ គាត់ក៏បានស្រេចចិត្តមករស់នៅទីនេះ។ 

គាត់មានប្រសាសន៍ថា៖ អ្វីដែលបំផុសគំនិតគាត់ឲ្យបង្កើតក្រុមនេះឡើងគឺដោយសារការស្រលាញ់បរិស្ថាន និងជីវភាពរស់នៅតាមបែបសាមញ្ញដែលជាគោលការណ៍ទស្សនៈវិជ្ជាស្នូលរបស់គាត់។

គាត់បានបន្តថា៖ “ប្រវត្តិរបស់ខ្ញុំគឺខាងផ្នែកវិស្វកម្មបរិស្ថាន ហើយខ្ញុំធ្លាប់បានធ្វើការនៅក្រុមហ៊ុនកែច្នៃទឹកកខ្វក់ពីមុនមក។ មានវប្បធម៌ជាច្រើនដែលមិនឲ្យតម្លៃទៅលើពាក្យ “របស់ចាស់ដែលបានប្រើរួច” ដែលវាបណ្តាលឲ្យមានវិបត្តិនៃការប្រើប្រាស់ដែលពួកយើងកំពុងជួបប្រទះសព្វថ្ងៃនេះ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំចូលចិត្តខោអាវបុរាណៗ របស់ដែលគេយកមកប្រើប្រាស់សារជាថ្មី ហើយជាចំណាប់អារម្មណ៍របស់ខ្ញុំ ខ្ញុំឃើញថាប្រជាជននៅទីក្រុងភ្នំពេញជាទូទៅឲ្យតម្លៃលើរបស់មានគុណភាពខ្ពស់ដែលបានប្រើប្រាស់រួច ជាជាងរបស់ថ្មីៗដែលមានតម្លៃថោក”។ 

លោកស្រី Chakraborty មានអាយុ៤១ឆ្នាំ មានសញ្ជាតិហ្វាំងឡង់ ប៉ុន្តែក្រុមគ្រួសាររបស់គាត់ធ្លាប់ឆ្លងកាត់ការរស់នៅក្នុងប្រទេសជាច្រើន ដែលគាត់បរិយាយថាមានភាពស្មុគស្មាញក្នុងការពន្យល់ឲ្យងាយស្រួលយល់។ គាត់បានបន្តថាគោលដៅរបស់គាត់គឺដើម្បីកាត់បន្ថយការប្រើប្រាស់របស់ថ្មីៗដែលមានតម្លៃថោក លើកកម្ពស់ការប្រើប្រាស់ឡើងវិញ ហើយនិងឲ្យប្រជាជនចាប់អារម្មណ៍លើការរស់នៅបែបនិរន្តរភាព និងមានការចែករំលែកធនធានទៅវិញទៅមក។ 

មកទល់ពេលនេះ ក្រុមរបស់គាត់កំពុងតែធ្វើការងារបានយ៉ាងល្អជាមួយអ្នកដែលមានបំណងរុះរើទីលំនៅ និងសម្រាប់អ្នកដែលផ្លាស់ទីលំនៅ។ ជាក់ស្តែងមានសមាជិកខ្លះប្រកាសរករបស់របរដែលពួកគាត់ត្រូវការ មុននឹងពួកគាត់សម្រេចចិត្តទៅរកទិញនៅតាមហាង។ មានអ្នកខ្លះក៏ប្រកាសចង់បានរបស់ខូចដែលអាចបំបែកយកផ្នែករបស់វាមកជំនួសរបស់ខូចរបស់ខ្លួន ដូចជាផ្នែកកញ្ចក់នៃម៉ាស៊ីនកិនកាហ្វេ ម៉ូទ័រកង្ហារ ឬកែវម៉ាស៊ីនកិនជាដើម។ លោកស្រីបានប្រាប់ប្រភពឲ្យដឹងថា “ប្រសិនបើអ្នកពិនិត្យមើលការប្រកាសនោះ អ្នកប្រហែលជាអាចឃើញមានការសម្តែងមតិមិនពេញចិត្តខ្លះចំពោះអ្នកដែលមិនបានមកយករបស់ដែលបានកុម្ម៉ង់ហើយជាដើម ប៉ុន្តែខ្ញុំគិតថាករណីបែបនេះមិនមានច្រើនទេ។ អ្នកក៏នឹងប្រហែលជាចាប់អារម្មណ៍ថា ពួកគេទាំងអស់នោះមានមានប្រាកដប្រជាទៅលើការរំពឹងទុករបស់ពួកគេ ដូចជាពេលវេលាកំណត់រង់ចាំអ្នកមកយករបស់ជាដើម។ ដោយឡែក ខ្ញុំក៏បានប្រើប្រាស់ក្រុមមួយនេះដើម្បីបើកឲ្យពួកគាត់បោះឆ្នោតទាក់ទងនឹងប្រធានបទបរិស្ថានដូចជាបញ្ហាវេចខ្ចប់អាហារ និងផ្សេងៗទៀត”។ 

លោកស្រីបានបន្តថា៖ មានអ្នកខ្លះនៅមិនទាន់យល់ច្បាស់អំពីគោលគំនិតដើមនៃការប្រកាសស្វែងរករបស់ថោកៗ ឬរបស់ដែលងាយស្រួលរកដើម្បីផ្តល់ជូនឲ្យដោយឥតគិតថ្លៃនោះទេ ដោយពួកគាត់បែរជាផ្តល់ព័ត៌មានពីកន្លែងដែលមានលក់របស់នោះទៅវិញ ដោយមិនមានពាក់ព័ន្ធទៅនឹងការបរិច្ចាក ហើយដែលវាប្រាសចាកពីគោលបំណងរបស់ក្រុមទាំងស្រុង ហើយពេលខ្លះលោកស្រីត្រូវប្រកាសរំលឹកពីគោលបំណងដើមរបស់ក្រុមនេះសារជាថ្មីឲ្យពួកគាត់បានយល់ដឹង។ 

លោកស្រីបាននិយាយថា៖ យើងមានច្បាប់ទម្លាប់សម្រាប់ក្រុមនេះ ហើយមានរឿងមួយចំនួនត្រូវបានហាមដូចជាមិនអនុញ្ញាតិឲ្យប្រកាសលក់របស់ មិនត្រូវប្រកាសពីការយកសត្វទៅចិញ្ចឹម និងការប្រកាសដោះដូរណាដែលមានលក្ខណៈស្មុគស្មាញ ព្រោះវាហាក់ដូចជាមិនសូវមានប្រសិទ្ធភាព។ ជាងនេះទៅទៀត គាត់ក៏មានដាក់ការចង្អុលបង្ហាញអំពីការគោរពគ្នាទៅវិញទៅមកនៅពេលធ្វើការបរិច្ចាកឬធ្វើការស្នើសុំរបស់របរផងដែរ។ ដូច្នេះហើយ សមាជិកសឹងតែទាំងអស់បានយល់ពីគោលបំណងនៃក្រុម និងគោរពតាមច្បាប់របស់ក្រុម ហេតុដូចនេះហើយទើបបញ្ហាមិនសូវជាមានការចោទឡើង។

លោកស្រីមានសេចក្តីរំភើបរីករាយ និងបានឃើញថាមានមនុស្សកាន់តែច្រើនឡើងចូលរួមនៅក្នុងក្រុមនេះជារៀងរាល់ថ្ងៃ ហើយលោកស្រីសង្ឃឹមថាក្រុមនេះនឹងមានការពេញនិយមនៅក្នុងសហគមន៍កម្ពុជា។ នាពេលអនាគតលោកស្រីនឹងបង្កើតឲ្យក្រុមនេះក្លាយជាក្រុមដែលប្រើប្រាស់ភាសាពីរ គឺភាសាខ្មែរ និងអង់គ្លេសនៅពេលមានតម្រូវការ។

ប្រភព: https://phnompenhpost.com/lifestyle-creativity-innovation/trash-or-treasure-group-helps-you-find-it-free

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.