នាយកគ្រប់គ្រង Onion មានប្រសាសន៍ថា៖  រ៉ឺម៉កO NiON T1 ផលិតក្នុងស្រុកជាង 500 គ្រឿងត្រូវបានលក់ចេញ

លោក ម៉េត សុផា អ្នកគ្រប់គ្រងផ្នែករដ្ឋបាលនិងធនធានមនុស្សនៃក្រុមហ៊ុន Onion Mobility Co., Ltd បានរាយការណ៍ថា ក្រុមហ៊ុនបានលក់ចេញរ៉ឺម៉កអគ្គិសនី ONiON T1 "ជាង 500"​ ដែលបានតំឡើងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីបើកទទួលការបញ្ជារទិញជាមុនកាលពីចុងឆ្នាំមុន ដែលវាគឺជាព្រឹត្តិការណ៍ជោគជ័យមួយនៅក្នុងមហិច្ឆតារបស់ខ្លួនក្នុងការកាត់បន្ថយការបំពុលបរិស្ថាន និងការចំណាយលើការធ្វើដំណើរក្នុងប្រទេសកម្ពុជា។ 

រ៉ឺម៉កនេះផលិតឡើងដោយរោងចក្រមួយ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសវិនិយោគសុវណ្ណភូមិ (SEZ) ភូមិសំរោងកណ្តាល៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រ​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ក្នុង​ខែ​ឧសភា​ឆ្នាំ​នេះ​បន្ទាប់​ពី​ការ​ផលិត​សាកល្បង​ជា​ច្រើន​ខែ។

លោក សុផា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រោងចក្រតំឡើងដែលមានទំហំទឹកប្រាក់វិនិយោគសរុប២០លានដុល្លារអាមេរិកមួយនេះ អាចតំឡើង ONiON T1s ចំនួន១៥គ្រឿងក្នុងមួយថ្ងៃ ទោះបីជាតួរលេខនេះទាបជាងសមត្ថភាពតំឡើងអតិបរមាក៏ដោយ។

លោកបានមានប្រសាសន៍ថា អតិថិជនបានសរសើរថារ៉ឺម៉កនេះមាន "គុណភាពខ្ពស់" ហើយរួមជាមួយនឹងសេវាប្តូរថ្មដែលមានស្រាប់នោះធ្វើឲ្យពួកគាត់ចំណាយតិចជាងតម្លៃប្រេងឥន្ធនៈ​ សាំង ឬហ្គាស។

ONiON T1 មានសភាព “ធំទូលាយ” អាចធ្វើដំណើរបានចម្ងាយ១២០គីឡូម៉ែត្រ សម្រាប់ថ្មមួយ ដោយលោកបានបន្ថែមថា ការប្តូរថ្មមានតម្លៃប្រហែល 10,000 រៀល (២,៥០ដុល្លារ)។

គាត់បានចែករំលែកថា៖ ក្រុមហ៊ុន ONiON Mobility បានសាងសង់ និងដាក់ឱ្យដំណើរការស្ថានីយផ្លាស់ប្តូរ និងសាកថ្មចំនួន ១០កន្លែង នៅរាជធានីភ្នំពេញ ហើយគ្រោងនឹងបង្កើតយ៉ាងហោចណាស់មួយនៅក្នុងខេត្តសៀមរាប ព្រះសីហនុ និងបាត់ដំបង និងតំបន់ដែលមានសក្តានុពលយុទ្ធសាស្ត្រផ្សេងៗទៀតនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣។ 

លោកបានអត្ថាធិប្បាយបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងផលិតម៉ូតូអគ្គិសនី និងយានយន្តផ្សេងទៀត ហើយរំពឹងថានឹងចែកចាយផលិតផលរបស់ខ្លួនទៅកាន់ប្រទេសជិតខាងនិងក្នុងតំបន់ ដោយក្រុមហ៊ុនចាប់យកនិន្នាការពិភពលោកដោយការផលិតយានយន្តមិនប្រើប្រាស់ឥន្ធនៈ។ 

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបង្កើនចំនួនរថយន្តនិងរថយន្តក្រុងអគ្គិសនី (EV) នៅកម្ពុជាឲ្យបានដល់៤០ភាគ នៅឆ្នាំ២០៥០ និងសម្រាប់ម៉ូតូឲ្យបាន៧០ភាគរយ ស្របតាមយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

អ្នកបើកយានយន្ត ONiON T1 ម្នាក់ឈ្មោះ ចក់ សំបូរ បាននិយាយថា គាត់បានប្តូរពីរ៉ឺម៉កប្រើហ្គាស LPG "បែបឥណ្ឌា" ប្រហែលបួនខែមុន មករ៉ឺម៉ក ONiON T1 ដោយចំណាយទាប និងមានផែនការបង់រំលោះ "អាចទទួលយកបាន" ប៉ុន្តែគាត់ក៏បានលើកឡើងដែរថា ចំនួនស្ថានីយ៍សាកថ្មនៅមានកម្រិតនៅឡើយ។

“ការ​បើក​រ៉ឺម៉ក​អគ្គិសនី​មាន​តម្លៃ​ថោក​ជាង ហើយ​កៅអី​ធំ​ជាង​របស់​ឥណ្ឌា។ នៅពេលដែលខ្ញុំបើករ៉ឺម៉កបែបឥណ្ឌា ហើយតម្លៃសាំងឡើងថ្លៃ និងមិនមានអ្នកដំណើរច្រើននោះធ្វើឲ្យខ្ញុំគ្មានលុយក្នុងដៃគ្រប់គ្រាន់ទេ និងមិនអាចបង់ប្រាក់ប្រចាំខែ [លើយានជំនិះ] បានឡើយ”។

យោងតាមគេហទំព័រ onionev.com ជាមធ្យម ONiON T1 កាត់បន្ថយការចំណាយលើប្រេងឥន្ធនៈប្រហែល២០ភាគរយបើប្រៀបធៀបទៅនឹងរ៉ឺម៉កដែលប្រើហ្គាស LPG ។ រ៉ឺម៉កនេះត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចត្រិច 9kW និងថ្មលីចូមអ៊ីយ៉ុង 7.5kWh ដែលមានកម្រិតការពារទឹក IP67 ហើយអាចបង្កើនល្បឿនដល់ទៅ៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រុមហ៊ុនមេឈ្មោះថា MVLLABS Pte Ltd (MVL) ដែលជាក្រុមហ៊ុនរបស់កូរ៉េខាងត្បូងដែលកាន់កាប់លើ ONiON Mobility គឺជាក្រុមហ៊ុននៅពីក្រោយកម្មវិធី TADA ride-hailing app ដែលបានបើកដំណើរការក្នុងប្រទេសកម្ពុជា វៀតណាម និងសិង្ហបុរី ដែលគ្រប់គ្រងក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេគឺ MVL TADA (Cambodia) Co Ltd។​

ប្រភៈ: https://m.phnompenhpost.com/business/over-500-locally-made-onion-t1-electric-rickshaws-sold-manager

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.