សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) បានរៀបចំព្រឹត្តិការណ៍មួយមានឈ្មោះថា “តោះទៅវេចនំអន្សមរួមគ្នា” ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការកណ្តាលរបស់ខ្លួនក្នុងរាជធានីភ្នំពេញក្នុងខែនេះដែលជាការអបអរសាទរដល់ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់។
នំអន្សមគឺជានំធ្វើពីអង្ករដំណើបបែបប្រពៃណីខ្មែរដែលត្រូវបានគេពេញនិយមទទួលទានក្នុងអំឡុងពេលពិធីបុណ្យ។
កម្មវិធីនេះអាចចូលរួមបានដោយសេរី រួមទាំងអ្នកដែលមិនមែនជាសមាជិក UYFC ផងដែរ។
រយៈពេល១៥ថ្ងៃបន្ទាប់ពីថ្ងៃពេញបូណ៌មី ប្រជាជនកម្ពុជានាំគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃទី១១ដល់ថ្ងៃទី២៦ ខែកញ្ញា ក្នុងឆ្នាំនេះ។ ក្នុងរយៈពេល១៤ថ្ងៃដំបូង ដែលត្រូវបានគេចាត់ទុកជាថ្ងៃកាន់បិណ្ឌ១៤ថ្ងៃ ក្រុមគ្រួសារខ្មែរនាំគ្នាទៅវត្ត នាំយកចំណីអាហារនិងរបស់ផ្សេងៗទៀតប្រគេនជូនព្រះសង្ឃ។
ពិធីបុណ្យគោលនឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់២៦ ខែកញ្ញា ដែលចាប់ពីថ្ងៃកាន់បិណ្ឌទី១៤ និងបញ្ចប់នៅក្រោយថ្ងៃបិណ្ឌធំមួយថ្ងៃ ដែលចំពេលនឹងថ្ងៃ១កើត។ ពិធីបុណ្យនេះត្រូវបានធ្វើឡើងដើម្បីឧទ្ទិសផលបុណ្យជូនព្រលឹងអ្នកដែលបានចែកឋានទៅ និងជាពេលវេលាមួយដើម្បីជួបជុំក្រុមគ្រួសារ។
នៅក្នុងឆ្នាំ២០១៥ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលបានរៀបចំឡើងក្នុងខេត្តសៀមរាប ប្រជាពលរដ្ឋកកម្ពុជានាំគ្នាធ្វើនំអន្សមយក្ស ដែលបានបំបែកកំណត់ត្រាពិភពលោកទៅលើនំអន្សមយក្សដែលធំនិងវែងជាងគេលើពិភពលោក។ នំអន្សមយក្សនោះមានទម្ងន់រហូតដល់ទៅ៣២០០គីឡូក្រាមនៅពេលវានៅមិទទាន់ចម្អិន និងនៅពេលឆ្អិនរួចមានទម្ងន់រហូតដល់ទៅ៤តោន និងប្រើប្រាស់ពេលរហូតដល់៥០ម៉ោងក្នុងការចម្អិន។
នំអន្សមដែលបានបំបែកកំណត់ត្រាមួយនេះមានកម្ពស់១ម៉ែត្រ និងប្រវែង៥ម៉ែត្រ។ បើតាមសមាគមន៍ចុងភៅកម្ពុជា ដើម្បីវេចខ្ចប់និងចម្អិននំអន្សមយក្សនេះបាន គេត្រូវការចុងភៅនិងជំនួយការចំនួន១០០នាក់ដែលពួកគាត់សុទ្ធតែជាជនជាតិខ្មែរ។
|