ប្រវត្តិដ៏អាថ៌កំបាំងនៃស្តេកកាហ្វេ ឌឺ បារីស

មុខម្ហូបពិសេសរបស់ភោជនីយដ្ឋានខេមា គឺនិយាយអំពីរសជាតិ និងប្រពៃណី។ យើងខ្ញុំសូមលើកយកប្រវត្តិមុខម្ហូបដ៏ពិសេសមួយ មកជម្រាបជូន​គឺ Steak-frites Café de Paris ដែលជាមុខម្ហូបដ៏ល្បីមួយរបស់បារាំង អំពីដើមកំណើតនេះមុខម្ហូបនេះ។

ម្ហូប​ Steak-Frites Café de Paris ត្រូវបានគេពេញនិយមជាលើកដំបូងនៅក្នុងទីក្រុងហ្សឺណែវក្នុងឆ្នាំ 1930 ដែលមានគ្រឿងផ្សំសំខាន់ៗចំនួនបីគឺ សាច់សេ្តកតាមចំណង់ចំណូលចិត្ត ទោះបីតាមទម្លាប់គេនិយមសាច់ចំឡកក៏ដោយ, ដំឡូងបារាំងបំពង ដែលនៅពេលនោះគឺជាអាហារដ៏ប្រណិត និងទឹកជ្រលក់ដែលជាចំណុចសំខាន់នៃមុខម្ហូបនេះ។ ទឹកជ្រលក់នេះ មានប្រភពដើម មកពីភោជនីយដ្ឋានកាហ្វេ ឌឺ ប៉ារីស  នៅតែជាអាថ៌កំបាំងពាណិជ្ជកម្មរហូតមកដល់បច្ចុប្បន្ននេះ ហើយនៅតែចែកចាយក្រោមអាជ្ញាប័ណ្ណឲ្យភោជនីយដ្ឋាននៅទូទាំងប្រទេសបារាំង និងកន្លែងផ្សេងទៀត។

ការខិតខំប្រឹងប្រែងដើម្បីធ្វើទឹកជ្រលក់នេះឲ្យដូចអ្នកបង្កើត  ត្រូវបានច្រានចោលជាច្រើនឆ្នាំ។ ទោះយ៉ាងណាក៏ដោយ អ្នកផ្សេងទៀត បានរកឃើញភាពល្បីល្បាញតាមវីធីធ្វើរបស់ខ្លួនឯង។ ហើយភោជនីយដ្ឋានមួយ​ ក្នុងចំណោមភោជនីយដ្ឋាន​ដ៏ល្បីល្បាញបំផុតតាមវិធីនេះ គឺ Le Relais de Venise ក្នុងក្រុងប៉ារីស ហើយបច្ចុប្បន្ន ក៏មាននៅទីក្រុងឡុងដ៍ ញូវយ៉ក និងម៉ិកស៊ិក ផងដែរ។ តាមរបៀបដូចគ្នានឹងភោជនីយដ្ឋានកាហ្វេ ឌឺ បារីស នៅហ្សឺណែវ Le Relais ផ្តល់ជូនម្ហូបមួយមុខប៉ុណ្ណោះ ទោះបីជាធ្វើសម្បទានដើម្បីឱ្យអ្នកអាចកុម្មង់សាឡាត់អមជាមួយដំឡូងបារាំងបំពងជ្រលក់ជាមួយទឹកជ្រលក់ដ៏ល្បីល្បាញ។ ហេតុដូច្នេះហើយ អ្នកនៅក្រុងប៉ារីស បានតម្រង់ជួរគ្នា នៅខាងក្រៅមាត់ទ្វារ ជាង 60 ឆ្នាំមកហើយ។

យើង ក៏បានធ្វើទឹកជ្រលក់ដ៏មានឱជារសឆ្ងាញ់ពិសាតាមវិធីខ្លួនឯងផងដែរ ដែលសម្បូរដោយ ប៊ឺ ក្រែម ជីរ និងរសជាតិផ្សេងទៀត ចម្អិនលើចានបែបប្រពៃណីជាមួយដំឡូងបារាំងបំពងស្រួយ​ឈ្ញុយឆ្ងាញ់។ ម្ហូបនេះ ជាចំណុចពិសេស និងជាចំណូលចិត្តរបស់យើង ហើយប្រសិនបើ លោកអ្នក បានភ្លក្សម្ហូបនេះ នោះយើងខ្ញុំជឿជាក់ថា លោកអ្នក នឹងចូលចិត្តមុខម្ហូបនេះ ជាមិនខាន។


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.