ចូលចិត្តឈីស ជីវិតរីករាយ

ទទួលអាហារតាមបែបស៊ីវីល័យ ហ្វ្លេតអាយអិន បាយមេរីឌាន គឺជាកន្លែងដ៏គួរឱ្យរំភើបខ្លាំងជាងគេ សម្រាប់ការទទួលទានអាហារនៅរាជធានីភ្នំពេញ។ ទីមួយ ខេមាហ្វ្លេតអាយអិន គឺជាភោជនីយដ្ឋានបារាំង ទំនើបទាន់សម័យ ប្រកបដោយភាពមនោរម្យ បម្រើជូនមុខម្ហូបបែបប៊ីស្ត្រូ ដែលមានរសឆ្ងាញ់ពិសារបស់ប្រទេសបារាំង។ នៅខែក្រោយនេះ ហាង Siena, ភោជនីយដ្ឋានអ៊ីតាលីថ្មី  នឹងបើកទ្វារទទួលស្វាគមន៍អតិថិជនហើយ។

ស្ថិតនៅជាន់ទី២៨នៃអគារហ្វ្លេតអាយអិន បាយមេរីឌាន ខេមាផ្តល់ជូនអាហារបារាំងដ៏ឈ្ងុយឆ្ងាញ់មានគ្រប់រសសម្រាប់អ្នកទទួលទាន។ ដោយផ្តោតជាពិសសលើបរិយាកាសសែនមនោរម្យ និងតម្លៃសមរម្យ ខេមា មានភាពមមារញឹកក្នុងការទទួលអតិថិជនយ៉ាងច្រើនកុះករ ហើយអតិថិជនអាចរីករាយទស្សនាទិដ្ឋភាព៣៦០ ដឺក្រេដ៏អស្ចារ្យនៃរាជធានីភ្នំពេញផងដែរ។ ដោយកម្លាំចិត្ត ឆន្ទៈ បទពិសោធន៍ជាច្រើនឆ្នាំ និងការបេ្តជ្ញាយ៉ាងត្រឹមត្រូវ ក្រុមការងារ បានខិតខំច្នៃគ្រឿងផ្សំដ៏ល្អបំផុតទៅជាអាហារដ៏អស្ចារ្យ។​ ហើយថ្មីៗនេះ ក្រុមការងារក៏បានបម្រើជូន នៅក្នុងព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដទៃទៀតនៅ ហ្វ្លេតអាយអិន បាយមេរីឌាន ។

តើលោកអ្នកធ្លាប់លឺពីឈីសរីករាយដែរទេ? វាជាអារម្មណ៍ធូរស្រាល និងរីករាយ កើតចេញពីការទទួលទានឈីស នេះជារឿងពិត។ ការទទួលទានឈីស ធ្វើឱ្យមានរំញោចសរីរាង្គ មូលហេតុនេះហើយដែលមនុស្សជាច្រើនចូលចិត្តវាខ្លាំងណាស់។ ឥឡូវនេះ លោកអ្នកអាចរីករាយក្នុងការញ៉ាំឈីសនៅជាន់ទី២៨ នៅ ខេមា ហ្វ្លេតអាយអិន នារាត្រី Wine & Cheese ដ៏សែនរំភើប៖ រាត្រីនៃការទទួលទានឈីសសុទ្ធក្នុងតម្លៃសមរម្យ។

ប៉ុន្តែ មិនមែនមានត្រឹមតែឈីសប៉ុណ្ណោះទេ។ រាត្រី Wine & Cheese នៅខេមា ក៏មានផ្តល់ជូនផងដែរនូវជម្រើសសាច់ចម្អិនក្នុងសីតុណ្ហភាពត្រជាក់ដ៏ឈ្ងុយឆ្ងាញ់ សាឡាត់ និងអាហារក្តៅៗជាច្រើនមុខ រួមមានប៉ាស្តា បាយ បន្លែអាំង និងដំឡូងបារាំងកិនសុទ្ធ ក្រេបជាមួយស្រាទំពាំងបាយជូរ Hob-Nob។​ មុនចាកចេញពីហាង សូមកុំភ្លេចភ្លក្សជម្រើសផ្លែឈើស្រស់ និងបង្អែមខេមា ដែលធ្វើដោយអ្នកមានទេពកោសល្យធ្វើនំផ្ទាល់របស់យើងខ្ញុំ។


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.