ឧទ្យានសត្វព្រៃ និងអាងចិញ្ចឹមត្រីអង្គរ ជាឧទ្យានដែលមានត្រី "កម្រ" និងច្រើនប្រភេទក្នុងប្រទេសកម្ពុជា បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ក្នុងភូមិកាបោន ឃុំខ្សាច់ស ស្រុកសូត្រនិគម ខេត្តសៀមរាប ឧទ្យាននេះមានទំហំប្រហែល ១ម៉ឺនម៉ែត្រការ៉េ ដែលមានប្រភេទត្រីទឹកសាប និងត្រីសមុទ្រនៅក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលពីបរទេស។ ផ្នែកទី១ នៃឧទ្យាននេះមានការបង្ហាញអំពីប្រភេទសត្វព្រៃផ្សេងៗ រួមទាំងខ្លាមកពីអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ អណ្តើក និងក្រពើភ្នំ។
យោងតាមក្រសួងទេសចរណ៍ គម្រោងនេះរួមចំណែកដល់ការអភិរក្សសត្វព្រៃនិងសត្វផ្សេងទៀតសម្រាប់ការអប់រំ និងទេសចរណ៍ ជាមួយនឹងភាពទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប។
បន្ទាប់ពីដំណាក់កាលទី១ ក្រុមហ៊ុនវិនិយោគជប៉ុន-អាមេរិក នឹងបន្តសាងសង់ដំណាក់កាលទី២ និងដំណាក់កាលនៅសល់លើផ្ទៃដីសរុប ១០០ហិកតា ជាមួយនឹងថវិកាវិនិយោគសរុប៧០លានដុល្លារ។
|