ធនាគារកណ្តាលកម្ពុជា និងធនាគារកណ្តាលវៀតណាម នៅដើមខែនេះបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ប្រាក់ ដើម្បីពន្លឿនការអភិវឌ្ឍន៍ក្នុងវិស័យនេះ និងជំរុញការទូទាត់ឆ្លងដែនរវាងប្រជាជាតិអាស៊ានជិតខាងទាំងពីរ។
អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសមភាគីធនាគាររដ្ឋវៀតណាម ង្វៀន ធីហុង និងមាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរចូលរួមជាសាក្ខីភាព។
ធនាគារជាតិនៃកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រព័ន្ធ Fintech និងការទូទាត់រវាងប្រទេសទាំងពីរ" ។
នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ភីអិលស៊ី លោក តូច ចៅចេក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា MoU នឹងជំរុញឱ្យមានការអនុម័តស្តង់ដារ KHQR សម្រាប់លេខកូដឆ្លើយតបរហ័ស (QR) របស់ធនាគារនៅក្នុងប្រទេសវៀតណាម ដែលស្រដៀងទៅនឹងការរៀបចំដែលធនាគារជាតិនៃកម្ពុជាបានចូលជាមួយធនាគារថៃ។
លើសពីនេះ ប្រព័ន្ធទូទាត់ងាយស្រួលនឹងជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងព្រំដែន និង [លើក] ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ»។
ទន្ទឹមនឹងនោះ ថ្លែងក្នុងវេទិកាជំរុញការវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាមឆ្នាំនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតអញ្ជើញពាណិជ្ជករវៀតណាម មកស្វែងយល់ពីឱកាសវិនិយោគក្នុងព្រះរាជាណាចក្រ រួមទាំងការសហការវិនិយោគជាមួយអង្គភាពនានារបស់កម្ពុជា ដើម្បីបង្កើនផលប្រយោជន៍ទ្វេភាគី និងពហុភាគី ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងសម័យក្រោយ Covid-19 ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំលើកទឹកចិត្តអ្នកវិនិយោគវៀតណាម ឱ្យដាក់ប្រាក់កាន់តែច្រើន និងធ្វើអាជីវកម្មនៅកម្ពុជាកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្តានុពលខ្លាំង ដូចជា កសិកម្មទំនើប ការកែច្នៃម្ហូបអាហារ និងផលិតកម្មកម្រិតធុនស្រាល។ លោកក៏បានលើកឡើងថាមុនសម័យជម្ងឺរាតត្បាតកូវីដវិស័យកសិកម្ម និងទូរគមនាគមន៍ ជាវិស័យសក្កដានុពល២ដែលវិនិយោគិនវៀតណាមចូលចិត្ត។
ពាណិជ្ជកម្មទំនិញទ្វេភាគីរវាងកម្ពុជា និងវៀតណាម មានចំនួន ៥,០០២ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២២ កើនមានការកើនឡើង ២០.៥៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមតួលេខដែលចុះផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) នៅថ្ងៃទី១០ ខែវិច្ឆិកា។
ក្នុងអំឡុងខែមករា ដល់ខែតុលា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមមានចំនួន ១,៦៦៤ពាន់លានដុល្លារ កើនឡើង ២.៧៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និងការនាំចូល៣,៣៣៧ពាន់លានដុល្លារ កើនឡើង ៣១.៩១ភាគរយ។ ឱនភាពពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសជិតខាងសម្រាប់រយៈពេល១០ខែបានកើនឡើង ៨៣.៧៧ ភាគរយក្នុងមួយឆ្នាំដល់ ១,៦៧៣ ពាន់លានដុល្លារ។
គួរបញ្ជាក់ផងដែរថា វៀតណាមជាអ្នកទិញទំនិញពីកម្ពុជាធំជាងគេទីពីរបន្ទាប់ពីសហរដ្ឋអាមេរិកក្នុងតម្លៃ ៧,៦១៨ ពាន់លានដុល្លារអាមេរិក ដែលមានចំណែកទីផ្សារ ៨.៨៨ ភាគរយ។
ក្នុងខែតុលាតែមួយ ពាណិជ្ជកម្មទំនិញកម្ពុជា-វៀតណាមមានដល់ទៅ ៣៦៨.២០ លានដុល្លារអាមេរិក កើនឡើង ៤.៥១% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែធ្លាក់ចុះ ៥.៤៨% ពីមួយខែទៅមួយខែ ខណៈការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាមានដល់ទៅ ១០៤.៤៥ លានដុល្លារ ធ្លាក់ចុះ២.៤១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែកើនឡើង ១៥.៣២ ភាគរយពីមួយខែទៅមួយខែ។
|