ភោជនីយដ្ឋានអាហារអ៊ីតាលីថ្មីមួយ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ នៅអាគារ Flatiron Phnom Penh ដើម្បី បម្រើជូនភ្ញៀវ នូវម្ហូបអាហារច្នៃចេញគ្រឿងផ្សំសម្រិតសម្រាំងយ៉ាងប្រណិត និងមានរសជាតិដើមពិតប្រាកដរបស់ប្រទេសអ៊ីតាលី។ ភោជនីយដ្ឋាន Siena នឹងត្រូវរៀបចំឡើងឲ្យក្លាយជាភោជនីយដ្ឋានស្តង់ដារនៅក្នុងរាជធានី ដោយរួមបញ្ចូលគ្នារវាងការចម្អិនអាហារអ៊ីតាលីបែបប្រពៃណី និងសម័យបច្ចុប្បន្ន ហើយកាន់តែពិសេសទៀតនោះ គឺទិដ្ឋភាពដ៏អស្ចារ្យពីអាគារ Flatiron។
បន្ទាប់ពីការស្វះស្វែងរកគ្រឿងផ្សំដ៏ល្អនាំចូលពីប្រទេសអ៊ីតាលី ប៉ុន្តែភាគច្រើននៃគ្រឿងផ្សំ មិនមាននៅក្នុងប្រទេសកម្ពុជានៅឡើយ ប្រធានចុងភៅអ៊ីតាលី Pino Napoletano នៃភោជនីយដ្ឋាន Siena នឹងប្រើវិធីសាស្រ្តថ្មីមួយចំពោះអាហារអ៊ីតាលីនៅរាជធានីភ្នំពេញ។ បទពិសោធន៍ជិត 30 ឆ្នាំខាងសិល្បៈចម្អិនអាហារ នៅក្នុងភោជនីយដ្ឋានប្រណិត និងភោជនីយដ្ឋាន Michelin-starred restaurant ដ៏ល្បីមួយនៅ Napoli ចុងភៅ Napoletano បានអភិវឌ្ឍជំនាញគាត់យ៉ាងទូលំទូលាយនៅភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីតាលី ស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងប្រទេសថៃ ក្នុងឋានៈជាចុងភៅ និង ប្រធានចុងភៅ ដែលជាកម្រិតខ្ពស់បំផុតនៃអាជីពចុងភៅ។
គាត់ នឹងធ្វើការនៅជាន់ទី 27 នៃអាគារ Flatiron រៀបចំម្ហូបអាហារដ៏មានឱជារស និងទាក់ទាញ។ យើងគិតថា គាត់នឹងចូលចិត្តការបញ្ចូលគ្នារវាងវិធីចម្អិនបែបប្រពៃណី និងបែបទំនើប ដែលផ្តល់ទាំងរចនាបថ និងមនោសញ្ចេតនា។ ភោជនីយដ្ឋាន Siena នឹងឆ្លុះបញ្ចាំងពីទេពកោសល្យ និងចំណង់ចំណូលចិត្តរបស់គាត់ ព្រមទាំងការប្តេជ្ញារបស់ អ្នកអភិវឌ្ឍគម្រោង Flatiron ចំពោះស្តង់ដារលំដាប់ពិភពលោក សុចរិតភាព និងចំណង់ចំណូលចិត្ត។ យើងអាចនិយាយបានថា ជាដៃគូដ៏ល្អឥតខ្ចោះ។
នៅលើសកលលោក ម្ហូបអាហារអ៊ីតាលីមានវប្បធម៌ធំធេងដែលមិនទាន់ត្រូវបានរុករកគួរឱ្យភ្ញាក់ផ្អើលនៅឡើយ លក្ខណៈប្រពៃណីច្រើនយ៉ាង និងរសជាតិដែលមនុស្សជាច្រើននៅតែមិនស្គាល់។ តាមរយៈបទពិសោធន៍ដ៏ទូលំទូលាយរបស់ចុងភៅ Napoletano អាហារពេលល្ងាច នឹងឆ្លុះបញ្ចាំងពីម្ហូបអ៊ីតាលីដ៏ល្អបំផុតពីកម្រិតកំពូលដល់កម្រិតទាបរបស់ប្រទេស រួមទាំងម្ហូបបុរាណ។ ឧទាហរណ៍ ការចម្អិនសាច់ចៀម Shank យូរម៉ោង ជាមួយប៉េងប៉ោះ ប្រេងអូលីវ ផ្កាខាត់ណាខៀវ និង Capers ឬត្រី Livornese ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងចម្រុះពណ៌ និងអាហារសមុទ្រនៅក្នុងទឹកជ្រលក់ប៉េងប៉ោះជាមួយនំបុ័ងខ្ទឹម។
ហើយបន្ទាប់មកមានសាច់ស្តេក។ ភោជនីយដ្ឋាន Siena ប្តេជ្ញាបម្រើសាច់គោអាំង សាច់ជ្រូក និងសាច់ក្រក Siena ដ៏ពេញនិយមបំផុតនៅរាជធានីភ្នំពេញ៖ រៀបចំដោយយកចិត្តទុកដាក់ ចម្អិនដោយរសជាតិ និងបម្រើដោយមោទនភាពយ៉ាងជ្រាលជ្រៅ។ យើងទន្ទឹងរង់ចាំបម្រើម្ហូបអាហារឆ្ងាញ់ជូនលោកអ្នកនៅទីនោះ។
|