ចាប់ផ្តើមជំហានថ្មីជាមួយយើង!

អគារការិយាល័យស្តង់ដាកម្រិតA ដែលស្ថិតនៅក្នុងភ្នំពេញស៊ីធីសិនធឺ ប្រទេសកម្ពុជា។ 

លោក/លោកស្រី នឹងទទួលបានការធានាជួលត្រឡប់ពីការវិនិយោគអចលនទ្រព្យ ដោយទទួលបានថ្លៃឈ្នួលតាមចំនួនជាក់លាក់ប្រចាំត្រីមាស។ 

ការធានាជួលដែលផ្តល់ជូនរយៈពេល៥ឆ្នាំ ក្នុងអត្រា៨%ក្នុងមួយឆ្នាំ ដោយគ្រាន់តែធ្វើការបង់ប្រាក់ជាដំណាក់កាល និងទទួលបានការធានាថ្លៃជួលរាប់ចាប់ពីថ្ងៃទី១ទៅ! ពិសេសជាងនេះទៅទៀត ការវិនិយោគនេះក៏ផ្តល់ជូននូវការធានាទិញត្រឡប់មកវិញផងដែរនៅក្នុងតម្លៃពេញ បន្ទាប់ពីបញ្ចប់ការធានាជួលរយៈពេល៥ឆ្នាំ។ វិនិយោគជាមួយ Flatiron by Meridian នោះលោក/លោកស្រីនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងអគារការិយាល័យស្តង់ដារកម្រិត​ A នេះ។

ការិយាល័យដែលបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់។ ជាអគារដែលមានអត្រាជួលរយៈពេលវែងខ្ពស់រហូតដល់៦៥%  មានសណ្ឋាគារដែលគ្រប់គ្រងដោយក្រុមហ៊ុន Ascott មកពីប្រទេសសាំងហ្កាពួរ ក្លឹបហោស៍លំដាប់អន្តរជាតិ ភោជនីយដ្ឋានដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយក្រុមហ៊ុន Thalias Hospitality ដោយមានភោជនីយដ្ឋានKhéma និង​ហាងកាហ្វេ Khéma Go ក៏ដូចជាភោជនីយដ្ឋាននិងបារបែបអ៊ីតាលីឈ្មោះថា Sienna ផងដែរ។​

លោក/លោកស្រី អាចរីករាយក្នុងការទទួលបានអត្ថប្រយោជន៍ទាំងអស់នេះពីក្រុមហ៊ុនយើង ដែលត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាអស់រយៈកាល១៥ឆ្នាំមកហើយ និងដោយមានប្រវត្តិជោគជ័យនៅក្នុងវិស័យអចលនទ្រព្យ ដោយបានអភិវឌ្ឍន៍អគារស្នាក់នៅឈ្មោះ Casa by Meridian និងអគារលំនៅដ្ឋានបម្រើសេវាកម្មដែលគ្រប់គ្រងដោយក្រុមហ៊ុន The Ascott Limited គឺអគារ Skylar by Meridian មានសួនឧស្សាហកម្មដែលមានអត្រាជួលរយៈពេលវែងពេញ១០០% និងរោងចក្រកាត់ដេរសម្លៀកបំពាក់។ ជាងនេះទៅទៀតក្រុមហ៊ុនMeridian មានគម្រោងនឹងអភិវឌ្ឍតំបន់ឧស្សាហកម្មពិសេសចម្រុះបៃតង នៅលើផ្ទៃដីជាង៦៨ហិចតា ដោយមានក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងនិងប្រឹក្សាលើហេដ្ឋារវានសម្ព័ន្ធ ជាអ្នកសិក្សារៀបចំគម្រោងមេជូន។


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.