រីករាយឆ្នាំថ្មី នៅ Khéma Flatiron 

ជិតដល់ពេលឆ្លងឆ្នាំចាស់ 2022 ផ្លាស់ចូល​ឆ្នាំថ្មី 2023 ហើយ  តើមានកន្លែងណាដែលគួរឲ្យរំភើបជាង ភោជនីយដ្ឋាន ខេមា ហ្វេ្លតអាយរិន នៅជាន់ទី​២៨ សម្រាប់អបអរឆ្នាំថ្មី? បញ្ជីមុខម្ហូបសម្រិតសម្រាំងយ៉ាងស្រស់ស្អាតសម្រាប់រីករាយនាពេលរាត្រីដ៏សែនមនោរម្យ បានរៀបចំរួចរាល់ហើយ មានដូចជា ថ្លើមក្ងាន អាហារសមុទ្រ សាច់ទ្រូងទាចៀនជាមួយទឹកជ្រលក់ Périgueux ដែលមានក្លិនឈ្ងុយឆ្ងាញ់ ត្រូវជាមួយស្រា សំប៉ាញរបស់ខេមា។ ធ្វើឱ្យលោកអ្នក សប្បាយអស្ចារ្យនារាត្រីឆ្លងឆ្នាំ 2022 ជាក់ជាមិនខាន​ សូមរួសរាន់កក់តុឥឡូវនេះ។

ភាពរីករាយនេះ មិនមែនមានតែនៅក្នុងរាត្រីដ៏អស្ចារ្យនេះទេ។ លោកអ្នក ទទួលបានភាពរីករាយស្ទើរតែរាល់ម៉ោង នៅ ភោជនីយដ្ឋាន ខេមា ហ្វេ្លតអាយរិន  ដោយយើងខ្ញុំរួមគ្នាផ្តល់ជូនលោកអ្នកនូវអត្ថប្រយោជន៍ជាច្រើន និងរសជាតិឆ្ងាញ់ តាមការគ្រោងប្រចាំសប្តាហ៍របស់អ្នក។

គេនិយាយថាអាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុត ហើយខេមា បានផ្តោតលើគំនិតនេះ បម្រើជូនអាហារពេលព្រឹករៀងរាល់ថ្ងៃដោយឥតកំណត់ប្រសើរជាងគេ នៅក្នុងទីក្រុង។ អ្នកនឹងឃើញមានជម្រើសយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃអាហារពេលព្រឹកបែបខ្មែរ និងអន្តរជាតិដ៏ពេញនិយម ដូចជា creamy Scrambled Eggs ដ៏ល្បីរបស់ខេមា នំបុ័ង និងនំដុតថ្មីៗជាច្រើន ទឹកផ្លែឈើស្រស់ និងមានច្រើនយ៉ាងទៀត។ រីឯតម្លៃ ក៏គួរឱ្យភ្ញាក់ផ្អើលថែមទៀត​ ត្រឹមតែ $13.50++ ក្នុងម្នាក់។ នៅចុងសប្តាហ៍វិញ ខេមា មានបម្រើជូន Brunch ដែលមានរសនិយមយ៉ាងសម្បូរបែប។

 កាន់តែប្រសើរជាងនេះទៀតនោះ គឺអាហារថ្ងៃត្រង់ដែលបម្រើជូនដោយឥតកំណត់នៅខេមាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ បានរួមបញ្ចូលគ្នានូវ គុណភាព ប្រសិទ្ធភាព និងអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងមុខម្ហូបបែបបារាំងបុរាណដែលប្តូរមុខម្ហូបជាប្រចាំ ក្នុងតម្លៃត្រឹមតែ $14.50++ ក្នុងម្នាក់។ 

ផ្តោតលើភាពសម្បូរបែបដែលបម្រើជូនឥតកំណត់ ថ្មីៗនេះ ខេមា បានណែនាំជូនលោកអ្នកនូវការបម្រើ​ជូនដោយ​ឥតកំណត់មួយទៀតនៅក្រោយពេលធ្វើការ សម្រាប់ការជួបជុំមិត្តរួមការងារ និងមិត្តភក្តិនានា រីករាយជាមួយឈីស  charcuterie និងស្រាល្អ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 7:30 យប់ ក្នុងតម្លៃសរុបត្រឹមតែ $20 ក្នុងម្នាក់។

ពេលរសៀលក៏មិនអាចបំភ្លេចបានផងដែរ។ អញ្ជើញមកខេមាពេលរសៀល ក្រេបតែល្អជាមួយនំ គន់មើល​ទេសភាពដ៏ស្រស់ឆើតឆាយនៃទីក្រុងក្នុងតម្លៃត្រឹមតែ 9++ ដុល្លារប៉ុណ្ណោះ។ 

 រាល់ល្ងាចថ្ងៃព្រហស្បតិ៍ពីម៉ោង ៦ ដល់ម៉ោង ៨យប់  គ្រប់ទីតាំងនៃភោជនីយដ្ឋានខេមា​ក្នុងរាជធានីភ្នំពេញ មានបម្រើជូនអាហារនិងស្រាជាយូរមកហើយ ក្នុងតម្លៃត្រឹមតែ $23.5++ ក្នុងម្នាក់។​ សូមធានាថា​ជារាត្រីដ៍អស្ចារ្យ ក្រេបស្រាជាមួយអាហារក្តៅ និងត្រជាក់ ច្រើនជម្រើស  ឈីស និង charcuteries។

ហើយនៅចុងសប្តាហ៍វិញ ខេមា រៀបចំរាត្រីសាច់ក្រករៀងរាល់ថ្ងៃសៅរ៍ ដែលបម្រើជូននូវជម្រើសសាច់ក្រកឈ្ងុយឆ្ងាញ់មកពីជុំវិញពិភពលោក ។ រីឯនៅរាត្រីថ្ងៃអាទិត្យ ជារាត្រីចែករំលែកក្តីស្រឡាញ់ និងផ្តល់ភាពរីករាយពី Steaks Café de Paris ដោយទទួលទានពីរចានគិតក្នុងតម្លៃមួយចានប៉ុណ្ណោះ។ វាមានឱជារសឆ្ងាញ់ពិសា និងរសជាតិពិតប្រាកដរបស់ប្រទេសបារាំង។

ភោជនីយដ្ឋាន ខេមា ហ្វេ្លតអាយរិន ជាកន្លែងទទួលទានអាហារដ៏ឧដុង្គឧត្ដម និងគយគន់ទេសភាពដ៏អស្ចារ្យ។

ទទួលបដិសណ្ឋារកិច្ចលោកអ្នកនៅឆ្នំាថ្មី ២០២៣ បន្តទៀត!


MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can
update your preferences or unsubscribe from this list.