|
|
|
ភាពរីករាយនៃការទទួលទានអាហារគ្មានដែនកំណត់៖ បទពិសោធន៍ Free Flow របស់ Khéma Flatiron
|
|
|
មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅកម្ពស់ដ៏ខ្ពស់នៃអគារ Flatiron by Meridian ជាកន្លែងទទួលទានអាហារដែលផ្តល់នូវបទពិសោធន៍មិនមានគូប្រៀប។ សូមស្វាគមន៍មកកាន់ Khéma Flatiron ដែលជាភោជនីយដ្ឋានដែលបង្កើតបែបបទថ្មីនៃការទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ជាមួយនឹងការផ្តល់ជូនកញ្ចប់ Free Flow ពិសេស។
ហេតុអ្វីត្រូវជ្រើសរើស Free Flow?
គោលគំនិតនៃការទទួលទានអាហារដោយសេរីនេះមិនមែនជារឿងថ្មីនោះទេ។ វាមានប្រភពមកពីពាក្យ " brunch " ដែលជាការបញ្ចូលគ្នានៃ "អាហារពេលព្រឹក" និង "អាហារថ្ងៃត្រង់" ដែលមានតាំងពីសតវត្សទី១៦មក។ ប៉ុន្តែ Khéma Flatiron បានផ្លាស់ប្តូរបែបបទថ្មីចូលទៅក្នុងទំនៀមទម្លាប់ចាស់នេះ ដោយផ្តល់ឱ្យវានូវភាពទាន់សម័យស្របទៅតាមបច្ចុប្បន្នកាល។ ការទទួលទានអាហារដោយសេរីនៅ Khéma Flatiron ផ្តល់ជូនលោកអ្នកច្រើនជាងការរួមបញ្ចូលអាហារពីរទៅក្នុងតែមួយ វាគឺជាការទទួលទានអាហារចម្រុះគ្មានដែនកំណត់ និងរីករាយជាមួយក្រុមមិត្តភ័ក្តិ និងក្រុមគ្រួសារក្នុងបរិយាកាសដ៏ប្រណិត និងបែបសម្រាកលំហែ។ ទិដ្ឋភាពស្អាតជាមួយអាហាររបស់អ្នកស្ថិតនៅលើជាន់ទី២៨ នៃ អគារ Flatiron by Meridian ភោជនីយដ្ឋាននេះ ផ្តល់ជូនច្រើនលើសពីការទទួលទាន ម្ហូបអាហារ។ អ្នកទទួលទានអាហារទទួលបាននូវទេសភាពដ៏អស្ចារ្យនៃទីក្រុងភ្នំពេញខណៈពេលពួកគាត់កំពុងទទួនទាន។
អាហារពេលព្រឹកដោយសេរី៖ ភាពរីករាយនាពេលព្រឹក
ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ ព្រឹក ភោជនីយដ្ឋាន Khéma Flatiron អញ្ជើញលោក/លោកស្រីឱ្យចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដ៏ឆ្ងាញ់ពិសារ។ លោក/លោកស្រីអាចជ្រើសរើសម្ហូបពីជម្រើសអាហារពេលព្រឹកបែបបស្ចិមប្រទេស និងអាស៊ី ដែលបម្រើតាមបែប à la carte។ ចាប់ពីស៊ុបគុយទាវបែបប្រពៃណីខ្មែរ ដល់អាហារពេលព្រឹកបែបបស្ចិមប្រទេសដូចជា Eggs Benedict និងជម្រើសផ្សេងទៀតជាច្រើន។ ហើយជាការពិតណាស់ រាល់អាហារពេលព្រឹកមានមកជាមួយជម្រើសភេសជ្ជៈក្តៅ និងត្រជាក់ និងទឹកផ្លែឈើគ្មានដែនកំណត់។
អាហារថ្ងៃត្រង់ដោយសេរី៖ ទទួលទានអាហារពេលថ្ងៃ
ភាពរីករាយនៅតែបន្តជាមួយនឹងអាហារថ្ងៃត្រង់ដោយសេរី ដែលបម្រើជូនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ម៉ោង ១១ ព្រឹកដល់ម៉ោង ៣ រសៀល។ សក្តិសមឥតខ្ចោះសម្រាប់អាហារថ្ងៃត្រង់បែបអាជីវកម្ម ម៉ឺនុយអាហារថ្ងៃត្រង់នៅ Khéma Flatiron ធ្វើការផ្លាស់ប្តូររៀងរាល់សប្តាហ៍ដោយផ្តល់ជូននូវមុខម្ហូបបារាំងដ៏គួរឱ្យទាក់ទាញ។ ពីស៊ុបខ្ទឹមបារាំងបែបបុរាណរបស់បារាំងរហូតដល់ សាច់ប៉ាត់តេផលិតដោយផ្ទាល់ហាង។
អាហារថ្ងៃត្រង់ដោយសេរីមួយនេះ ប្រៀបដូចជាដំណើរនៃការទទួលទានអាហារឆ្លងកាត់ប្រទេសបារាំង ដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ។
អាហារលំហូរដោយសេរីនាចុងសប្តាហ៍៖ ការព្យាបាលចុងសប្តាហ៍
តើមានវិធីណាល្អជាងការចំណាយពេលចុងសប្តាហ៍ជាមួយ free flow brunch នៅ Khéma Flatiron? មានផ្តល់ជូននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១១ព្រឹកដល់ម៉ោង ៣ រសៀល ម៉ឺនុយអាហារមានជាង៤០ មុខ ដែលផ្តល់នូវជម្រើសដ៏ធំទូលាយមួយដើម្បីបំពេញគ្រប់រសជាតិ។ ចាប់ពីនំដុតដ៏ឈ្ងុយឆ្ងាញ់ ទៅដល់ម្ហូបចម្បង។ បន្ទាប់ពីស្រស់ស្រូបរួចរាល់ លោកអ្នកអាចទទួលទានភេសជ្ជៈក្តៅ និងត្រជាក់គ្មានដែនកំណត់ រួមទាំងទឹកផ្លែឈើផងដែរ។
ការនាំមនុស្សមករួមគ្នា
លើសពីគំនិតនៃការទទួលទានអាហារ ការទទួលទានអាហារដោយសេរីនៅ Khéma Flatiron គឺជាការនាំមនុស្សមកជាមួយគ្នា។ អំពីការចែករំលែករឿងលើតុអាហាររួមគ្នា បង្កើតការចងចាំ និងបង្កើតចំណងមិត្តភាពឬការងារក្នុងពេលទទួលទាន។ វាជាព្រឹត្តិការណ៍សង្គមមួយ ជាភាពរីករាយក្នុងការទទួលទានអាហារមួយ ដែលរួមបញ្ចូលគ្នាទាំងអស់។
ការប្តេជ្ញាចិត្តរបស់ Khéma Flatiron
នៅ Khéma Flatiron យើងមានការប្តេជ្ញាចិត្តមួយយ៉ាងសាមញ្ញ៖ ផ្តល់នូវបទពិសោធន៍ទទួលទានអាហារដោយសេរីពិសេសដែលធ្វើឲ្យលោក/លោកស្រីមានអារម្មណ៍រីករាយ បំពេញក្រពះ និងនាំមនុស្សមកជាមួយគ្នា។ ដូច្នេះហើយ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាប់រីករាយជាមួយអាហារពេលថ្ងៃត្រង់ អាហារថ្ងៃត្រង់បែបអាជីវកម្ម ឬអាហារពេលព្រឹកដោយខ្លួនឯងនោះទេ Khéma Flatiron គឺជាកន្លែងដែលសក្តិសមបំផុត។ មកទទួលទានអាហារ ដើម្បីទទួលយកបទពិសោធន៍ថ្មី និងចាកចេញជាមួយការចងចាំដ៏ល្អសម្រាប់ជីវិត។
|
|
|
|
|
|
|