|
|
|
សួនសត្វកាលីហ្វ័រញ៉ា បានតាំងបង្ហាញពីឥទ្ធិពលរចនាបទអាណាចក្រខ្មែរបុរាណ
|
|
|
ការតាំងពិពណ៌ថ្មីរបស់សួនសត្វ Fresno Chaffee អំពី ”ព្រះរាជាណាចក្រនៅអាស៊ី” ណែនាំទៅកាន់បេតិកភណ្ឌវប្បធម៌អាស៊ីអាគ្នេយ៍ និងជីវិតសត្វព្រៃ ក៏ដូចជាប្រាសាទបុរាណ និងទេសភាពនានា ដោយមានការណែនាំដោយផ្ទាល់ពីទីប្រឹក្សាខ្មែរក្នុងស្រុក។ ទន្ទឹមនឹងនោះក៏មានប្រភេទសត្វជាច្រើនប្រភេទដែលនាំមកពីប្រទេសកម្ពុជា និងប្រទេសអាគ្នេយ៍ផ្សេងទៀតផងដែរ។
ដោយមើលទៅលើទឹកមុខញញឹមដែលតុបតែងមុខច្រកចូល អ្នកទស្សនាមិនអាចប្រកែកបានឡើយ ដោយវាមានភាពស្រដៀងនឹងច្រកចូលប្រាសាទដ៏ធំនៃឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញ។
ពេលដែលភ្ញៀវចូលទៅខាងក្នុង ការទស្សនាដ៏អស្ចារ្យមួយកំពុងរង់ចាំនៅផ្នែកខាងស្តាំ។ ប្រាសាទដ៏មានភាពស្មុគស្មាញដោយមានឫសឈើជាប់គ្នា បង្កើតឱ្យគេឃើញទិដ្ឋភាពនិងបរិយាកាសដ៏ពិសេសនៅប្រាសាទតាព្រហ្ម។
Kingdoms of Asia គឺជាផ្នែកមួយដែលទើបនឹងបង្កើតថ្មីនៅក្នុងសួនសត្វ Fresno Chaffee និងជាកន្លែងដែលអ្នកទស្សនាអាចចាប់ផ្តើមដំណើរដ៏គួរឱ្យទាក់ទាញតាមរយៈបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃអាស៊ីអាគ្នេយ៍។
|
|
Source: https://www.phnompenhpost.com/lifestyle/californian-zoo-features-ancient-khmer-empire-influences-style
|
|
|
|
|
|
|