ប្រាក់​រៀល​កម្ពុជា​នឹង​ពង្រីក​ទៅកាន់​ប្រទេស​ឡាវ និង​វៀតណាម
ធនាគារជាតិនៃកម្ពុជា (NBC) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមពង្រីកការប្រើប្រាស់ប្រាក់រៀលកម្ពុជា ដោយភ្ជាប់ការទូទាត់ទៅកាន់អាជីវកម្មនៅក្នុងប្រទេសឡាវនិងវៀតណាម តាមរយៈប្រព័ន្ធធនាគារអនឡាញបាគងរបស់ខ្លួន។

គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីធនាគារកណ្តាលបានភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃរួចរាល់ ដែលជាសមិទ្ធិផលជួយជម្រុញការសម្រេចចិត្តក្នុងការពង្រីកការទូទាត់ប្រាក់រៀលទៅកាន់ប្រទេសអាស៊ានផ្សេងទៀត។

ថ្លែងសារពីខេត្តកំពង់ធំ ក្នុងពិធីអបអរសាទរខួបលើកទី៤៣នៃការបង្កើតប្រាក់រៀលឡើងវិញ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស្រី ជា សេរី បានលើកឡើងពីសារៈសំខាន់នៃប្រាក់រៀល ក្នុងការជម្រុញភាពធន់នឹងសេដ្ឋកិច្ច ជម្រុញកំណើន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសក្នុងគ្រាមានវិបត្តិ។

លោកស្រី​បាន​បញ្ជាក់​យ៉ាង​លម្អិត​ថា នៅពេល​គម្រោង​នេះ​ដំណើរការ ប្រជាជន​កម្ពុជា​ដែល​កាន់​គណនី​បាគង​នឹង​អាច​ទូទាត់​ថ្លៃ​ទំនិញ និង​សេវាកម្ម​ក្នុង​ប្រទេស​វៀតណាម ឡាវ និង​ថៃ​បាន ​ប្រសិនបើ​ពួកគេ​មាន​គណនី​ប្រាក់​រៀល​។ លោកស្រី​បាន​បញ្ជាក់​បន្ថែម​ថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​៤ក៏​នឹង​អាច​ធ្វើ​ប្រតិបត្តិការ​ជា​ប្រាក់​រៀល​ក្នុង​ប្រទេស​កម្ពុជា​បាន​ដែរ។

លោកស្រីបានគូសបញ្ជាក់អំពីផែនការសម្រាប់ប្រព័ន្ធទូទាត់ប្រាក់រៀលដែលបានពង្រីកទូទាំងតំបន់អាស៊ាន ក្នុងគោលបំណងបង្កើនតម្លៃរូបិយប័ណ្ណ និងការប្រើប្រាស់យ៉ាងទូលំទូលាយ ក៏ដូចជាភាពងាយស្រួលនៃការទូទាត់សម្រាប់អ្នកធ្វើដំណើរកម្ពុជានៅក្នុងតំបន់។

លោកស្រីបញ្ជាក់ថា ការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់យើងមិនត្រឹមតែរក្សាអធិបតេយ្យភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងភាពធន់នៃសេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្រុញកំណើន ជាពិសេសក្នុងការគ្រប់គ្រងសេដ្ឋកិច្ច។

ការផ្លាស់ប្តូរពីប្រាក់ដុល្លារទៅជាប្រាក់រៀល លោកស្រី ជា​ សេរី បានពន្យល់ថា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

អ្នកស្រី​បន្ត​ថា​៖ «​ការ​ជម្រុញការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​កាន់តែ​ទូលំទូលាយ​មិន​មែន​គ្រាន់តែតំ​ឡើង​ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ​ឬ​ដក​ប្រាក់​ពី​កម្ពុជា​ឲ្យបាន​ឆាប់រហ័ស​នោះ​ទេ ប៉ុន្តែ​វា​ក៏​ទាមទារ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ពីប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​រៀលឲ្យបាន​ជា​ទម្លាប់​»​។

ប្រាក់​រៀល​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ប្រើ​នៅ​ឆ្នាំ​១៩៥៥ ដោយ​ព្រះបាទ​នរោត្តមសីហនុ ដើម្បី​បញ្ជាក់​អំពី​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ធនាគារជាតិនៃកម្ពុជាត្រូវបានបំផ្លាញ ហើយប្រាក់រៀលត្រូវបានដកចេញពីចរាចរណ៍ ដែលនាំឱ្យមានការមិនទុកចិត្តលើរូបិយប័ណ្ណនេះ។ រហូតដល់ឆ្នាំ ១៩៨០ ក្រោយការរំដោះ រដ្ឋាភិបាលបានកសាងធនាគារកណ្តាលឡើងវិញ ហើយដាក់ចរាចរណ៍ប្រាក់រៀលឡើងវិញ។
Source: https://phnompenhpost.com/business/cambodian-riel-expand-across-laos-and-vietnam

MERIDIAN INTERNATIONAL HOLDING

Flatiron by Meridian, Unit FO-1401, Street 102
Phnom Penh City Center, 
Phum 1, Sangkat Srah Chak
Khan Daun Penh, Phnom Penh, Cambodia

__________________________________

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.