​ស្ពាន​អាកាសលើរង្វង់មូលថ្មី 


ក្រុមហ៊ុនវិនិយោគ OCIC បានបញ្ចេញព័ត៌មានឲ្យដឹងថា ក្រុមហ៊ុននឹងសាងសង់ផ្លូវអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅដែលគ្រោងនឹងបញ្ចប់រួចរាល់ក្នុងដំណាច់ឆ្នាំ២០២០។ ការដ្ឋានសាងសង់នេះត្រូវបានសម្ពោធកាលពីថ្ងៃទី២៩ ខែមិថុនា ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយគម្រោងសាងសង់មានទំហំទឹកប្រាក់២២លានដុល្លារសហរដ្ឋអាមេរិក។ រង្វង់មូល​ចោមចៅ​ជា​ចំណុច​តភ្ជាប់​​ផ្លូវគោក​ដែល​ចេញពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​លេខ​៤ដែល​ជា​ច្រក​នាំចេញ​នាំចូល​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បន្តតាមរយៈ​ផ្លូវទឹក​។​ ការសាងសង់ថ្មីនេះក៏អាចជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៌ផងដែរ។ 
 

លោក ឌី វណ្ណដូ អ្នកតំណាង​ក្រុមហ៊ុន OCIC បាន​ឲ្យ​ដឹង​​ថា ការសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែធ្នូ​ ក្រោយពីលោកបាន​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​ទៅនឹង​បណ្តាញ​កប់​នៅក្រោម​ដី​មាន​ដូចជាខ្សែកាប ខ្សែ​ទូរស័ព្ទ អគ្គិសនី និង​បណ្តាញ​ចែកចាយ​ទឹកស្អាត ជាដើម។ គម្រោងនេះនឹងសាងសង់ផ្លូវ​ក្រោម​ដី​២ជាន់​ ដែល​មាន​២ ខ្សែ​ដោយ​ត្រូវ​ជីក​ដី​ជម្រៅ​ ១៣ ​ម៉ែត្រ​។

 

source: https://www.phnompenhpost.com/business/chaom-chao-project-underway
MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.