បុណ្យសមុទ្រទាក់ទាញភ្ញៀវទេសចរណ៍១៨ម៉ឺននាក់


ខេត្តកោះកុងស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន១៨ម៉ឺននាក់ក្នុងពីធីបុណ្យសមុទ្រឆ្នាំនេះ ចំនួននេះត្រូវបានចាត់ទុកជាចំនួនដ៏ធំជាងគេបើប្រៀបធៀបទៅនឹងពិធីកាលពីឆ្នាំ២០១៤។ ក្នុងឆ្នាំនេះ ពាក្យស្លោកប្រើសម្រាប់ពិធីបុណ្យនេះគឺ “ឆ្នេរសមុទ្រស្រស់ស្អាត ពលរដ្ឋរីករាយ” ដែលជាពាក្យស្លោកសង្កត់ធ្ងន់ទៅលើអេកូទេសចរណ៍ និងនិរន្តរភាពទេសចរណ៍។ បុណ្យសមុទ្រកម្ពុជាគឺជាពិធីសាទរឆ្នេរសមុទ្រកម្ពុជា ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ មានប្រសាសន៍ថា កម្ពុជាត្រូវបានទទួលស្គាល់ជាឆ្នេរសមុទ្រស្រស់ស្អាតជាងគេក្នុងពិភពលោក។ 
 

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងលោក Bun Beav មានប្រសាសន៍ថា ខេត្តកោះកុង មិនដូចជាខេត្តព្រះសីហនុឡើយ តម្លៃផលិតផលនិងសណ្ឋាគារ ផ្ទះសំណាក់ស្ថិតក្នុងភាពគ្រប់គ្រងបាន។ អជ្ញាធរនឹងមិនអនុញ្ញាតិឲ្យតម្លើងថ្លៃឡើយ។ ព្រឹត្តិការណ៍នេះបានបង្ហាញអំពីការខិតខំប្រឹងប្រែងសម្របសម្រួលពីគ្រប់ៗខេត្តទាំងអស់ក្នុងប្រទេស ដោយមានគណៈប្រតិភូ អ្នកជំនួញ និងវិនិយោគិនមកពីគ្រប់ទិសទីនៃប្រទេស។ វាបានផ្តល់ឱកាសឲ្យក្រុមហ៊ុននានាតាំងបង្ហាញផលិតផល និងជោគជ័យរបស់ពួកគេ  ខណៈវាអនុញ្ញាតិឲ្យវិទ្យាស្ថានមួយចំនួនធ្វើការសិក្សាដ៏សំខាន់ដែលទាក់ទងនឹងផលិតផលផ្សេងៗផងដែរ។ 
 

លោក ហ៊ុន​ សែន បានប្រកាសថា ខេត្តកោះកុងនឹងក្លាយជាខេត្តមានលំដាប់ខ្ពស់ក្នុងការមកដល់នៃទេសចរណ៍បរទេសនៅពេលដែលការពង្រីកព្រលានយន្តហោះគិរីសាគរ និងរមណីយដ្ឋានតារាសាគរ ត្រូវបានបង្កើត។ ជាងនេះទៅទៀត បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងធ្វើការពង្រីកផ្លូវជាតិលេខ៤៨ទៅជាផ្លូវរត់៤ជួរ និងធ្វើឲ្យកាន់តែប្រសើរឡើងផ្លូវទៅកាន់ខេត្តពោធិសាត់ និងបាត់ដំបង។ បើយោងតាមប្រភពមួយបានបង្ហាញថា ខេត្តកោះកុងមានទំនប់វារីអគ្គិសនីចំនួន៣ និងតំបន់សេដ្ឋកិច្ចពិសេស។ នៅទីប្រជុំជនខេត្តកោះកុងមានសកម្មភាពជាច្រើនដែលអាចឲ្យភ្ញៀវទេសចរណ៍កំសាន្ត រួមមានកីឡា ការប្រគុំតន្ត្រី និងហាងទំនិញ។ ទោះជាយ៉ាងនេះក្តី ចំពោះអ្នកដែលមានបំណងចង់ស្វែងរកកន្លែងកំសាន្តច្រើនជាងនេះ អាចទៅប្រទេសថៃពីទីនោះបានផងដែរ។ 
 

បុណ្យសមុទ្រត្រូវបានប្រារព្ធធ្វើតាមវេនវិលជុំតាមខេត្តមាត់សមុទ្រទាំង៤របស់កម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង​ ខុន បានរាយការណ៍ថា ខេត្តកោះកុងនឹងមានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៩ម៉ឺននាក់ និងទេសចរក្នុងស្រុក៦០ម៉ឺននាក់បើគិតត្រឹមចុងឆ្នាំនេះ។ 

 

source: https://www.khmertimeskh.com/50559869/sea-festival-attracts-180000-visitors/
MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.