កម្ពុជា-ហុងគ្រី កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជម្រុញវិស័យជំនួញ


កម្ពុជានិងហុងគ្រីត្រៀមនឹងបង្កើតគណៈកម្មាធិការរួមដើម្បីលើកតម្កើងសេដ្ឋកិច្ចឲ្យកាន់តែមានភាពប្រសើរឡើង និងចំណងមិត្តភាពជំនួញ នេះបើយោងតាមទស្សនៈកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅកាន់ប្រទេសហុងគ្រីកាលពីសប្តាហ៍មុន។ 
 

រដ្ឋមន្ត្រីក្រសួងការបរទេសទាំង២គូសបញ្ជាក់ពីតម្រូវការនៃការបង្កើនជំនួញទ្វេភាគីរួមជាមួយនឹងសក្កដានុពលដែលមានរួចស្រាប់ និងយល់ព្រមចាត់វិធានការច្រើនទៀតដើម្បីឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចរួមក្នុងការលើកតម្កើងសេដ្ឋកិច្ចនិងដៃគូសហការជំនួញ។ រដ្ឋមន្រ្តីក្រសួងការបរទេសនិងជំនួញ លោក Péter Szijjártó បានមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានថា​ Eximbank នឹងបើកឥណទានចំនួន៦៤លានដុល្លារដើម្បីសម្រួលដល់ការសហការជំនួញ ហើយនឹងមានក្រុមហ៊ុនចំនួន៣៨ចូលរួមក្នុងវេទិកាជំនួញហុងគ្រី-កម្ពុជា។ ជាងនេះទៅទៀត ពួកគេក៏គ្រោងនឹងសហការទៅលើវិស័យបណ្តុះបណ្តាលការទូតផងដែរ ដែលពួកគេបានផ្តល់អាហារូបករណ៍ចំនួន១៥កន្លែងសម្រាប់សិស្សកម្ពុជា។ កម្ពុជាក៏បានទទួលជំនួយជាបទពិសោធន៍គ្រប់គ្រងទឹក និងអ្នកជំនាញពីហុងគ្រីដើម្បីធ្វើឲ្យប្រាកដថាមានមនុស្សកាន់តែច្រើនទទួលបានទឹកស្អាតប្រើប្រាស់ និងសេវាកម្មដោះស្រាយបញ្ហាទឹកកខ្វក់។ លោក លឹម ហេង ប្រធាននៃសភាពាណិជ្ជកម្មកម្ពុជាបានចែករំលែកថា ការបង្កើតគណៈកម្មាធិការនឹងក្លាយជាសក្កដានុពលសម្រាប់ជម្រុញជំនួញទ្វេភាគី និងជម្រុញសកម្មភាពសេដ្ឋកិច្ច។ ភាគីហុងគ្រីក៏ធ្លាប់បានប្រកាសកាលពីមុនផងដែរថានឹងមានគម្រោងបង្កើនការវិនិយោគក្នុងប្រទេសកម្ពុជាឲ្យលើសពី៥លានដុល្លារក្នុងឆ្នាំ២០១៩ បើធៀបនឹងចំនួន១លានដុល្លារក្នុងឆ្នាំ២០១៨។ 

 

source: https://www.khmertimeskh.com/50560359/cambodia-hungary-set-up-joint-committee-to-boost-trade-ties/
MERIDIAN INTERNATIONAL HOLDING
CASA by Meridian | Skylar by Meridian |  Flatiron by Meridian

Want to change how you receive these emails?
You can update your preferences or unsubscribe from this list.